លីបង់ ចោទប្រកាន់ អ៊ីស្រាអែល លើករណីផ្ទុះម៉ាស៊ីនផ្ញើសារ Pager ដែលបង្កឲ្យមានមនុស្សស្លាប់ និងរងរបួស

បរទេស ៖ យោងតាមប្រភព័ត៌មានពីរ៉យទ័របានរាយការណ៍ថា មានករណីផ្ទុះម៉ាស៊ីនផ្ញើសារ Pager ចំនួន ៥ ០០០ គ្រឿង ដែលលីបង់កំពុងចោទប្រកាន់ថា អ៊ីស្រាអែល គឺជាអ្នកនៅពីក្រោយហេតុការណ៍នេះ។

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មានករណីផ្ទុះម៉ាស៊ីនផ្ញើសារ Pager ដែលបានសម្លាប់មនុស្ស ៩ នាក់ និងរបួសជិត ៣ ០០០ នាក់នៅក្នុងប្រទេសលីបង់។ ប្រភពពីសន្តិសុខរបស់លីបង់បាននិយាយថា ក្រុមប្រយុទ្ធលីបង់ហេសបូឡាសបាននាំទំនិញម៉ាស៊ីនផ្ញើសារ Pager ៥ ០០០ គ្រឿង មានប្រភពមកពីក្រុមហ៊ុន Gold Apollo ដែលមានមូលដ្ឋាននៅតៃវ៉ាន់។ យ៉ាងណាមិញ ក្រុមហ៊ុននេះបានលើកឡើងថា មិនបានផលិតឧបករណ៍នេះទេ ប៉ុន្តែម៉ាស៊ីនទាំងនេះត្រូវបានផលិតដោយក្រុមហ៊ុននៅអឹរ៉ុបមួយឈ្មោះថា BAC ដែលមានអាជ្ញាប័ណ្ណប្រើប្រាស់ម៉ាកយីហោរបស់ខ្លួន។


ក្រុម ហេសបូឡាស បានប្រើប្រាស់ម៉ាស៊ីនផ្ញើសារ Pager ជាមធ្យោបាយទំនាក់ទំនងដែលមានបច្ចេកវិទ្យាទាបដើម្បីគេចពីការតាមដានទីតាំងរបស់អ៊ីស្រាអែល។ យ៉ាងណាមិញ ប្រភពពីសន្តិសុខជាន់ខ្ពស់លីបង់ បានចោទប្រកាន់ថា ឧបករណ៍ទាំងនោះត្រូវបានកែប្រែដោយសេវាកម្មចារកម្ម Mossad របស់អ៊ីស្រាអែលនៅកម្រិតផលិតកម្ម ដោយពួកគេបានចាក់សារជាតិផ្ទុះចូលទៅក្នុងឧបករណ៍ទាំងនោះ។ បន្ថែមពីនេះ មានប្រភពមួយបាននិយាយថា Pager ចំនួន ៣ ០០០ គ្រឿងបានផ្ទុះឡើង នៅពេលដែលសារកូដត្រូវបានផ្ញើចូលទៅក្នុងម៉ាស៊ីន ដោយសារវិទ្យុសកម្ម។ ទន្ទឹមនឹងនោះ ក្រុម​ ហេសបូឡាសបានចោទប្រកាន់ទៅលើ អ៊ីស្រាអែល ចំពោះប្រតិបត្តិការនេះ ប៉ុន្តែ អ៊ីស្រាអែល​ ​មិន​បាន​ប្រតិកម្ម​អ្វីឆ្លើយតបវិញនោះទេ។ ពួកគេចាត់ទុកថា ការបំផ្ទុះនេះគឺជាការរំលោភសន្តិសុខដ៏ធំបំផុតតាំងពីជម្លោះនៅតំបន់ ហ្គាហ្សា រវាង អ៊ីស្រាអែល និងក្រុម ហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ ហេសបូឡាហាម៉ាស។

គួរបញ្ជាក់ថា នៅប៉ុន្មានម៉ោងមុនមានករណីផ្ទុះនេះ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបាននិយាយថា ពួកគេនឹងបញ្ឈប់ការវាយប្រហាររបស់ក្រុមហេសបូឡានៅលើភាគខាងជើងនៃប្រទេស ដើម្បីឱ្យពលរដ្ឋបានវិលត្រឡប់ទៅផ្ទះពួកគេវិញដោយសុវត្ថិភាព។ ចាប់​តាំងពីមាន​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស កាលពីថ្ងៃទី​៧ ខែ​តុលា ឆ្នាំកន្លងទៅ វាបានបង្កឲ្យមាន​ការ​បាញ់​ប្រហារ​ស្ទើរ​រាល់​ថ្ងៃ​នៅ​​ព្រំដែន​អ៊ីស្រាអែល-លីបង់។ ដោយឡែក ក្រុមហេសបូឡា និងក្រុមហាម៉ាស់ ត្រូវបានចាត់ទុកជាក្រុមភេរវករ ដោយអ៊ីស្រាអែល ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត។ ស្របពេលនេះដែរ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយថា ហេតុការណ៍ថ្មីចុងក្រោយបង្អស់នៅក្នុងប្រទេសលីបង់បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងសាជាថ្មី ជាពិសេសដោយសារតែរឿងរ៉ាវដែលកំពុងកើតឡើងនៅក្នុងបរិបទដែលកំពុងតែមានការប្រែប្រួលយ៉ាងខ្លាំងមួយនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង