ឆ្នាំ២០១៥ និង​ឆ្នាំ២០១៩ ជា​វេលា​ដែលសន្ទុះនៃការវិនិយោគ​លើ​គម្រោង​ខុនដូ​ផ្ទុះឡើងខ្លាំង​នៅ​រាជធានីភ្នំពេញ

ភ្នំពេញ ៖ ចាប់តាំងពី​ពិភពលោក​បាន​រួច​ផុតពីវិបត្តិ​ហិរញ្ញវត្ថុ​សាកលកាលពី​អំឡុងឆ្នាំ២០០៨ ឬឆ្នាំ២០០៩ កម្ពុជា​ចាប់ផ្ដើមទទួលបានការវិនិយោគ​លើវិស័យអចលនទ្រព្យ​ជា​បន្តបន្ទាប់​ឡើងវិញ ក្នុងនោះ​ ការ​វិនិយោគលើ​ខុនដូ​ក៏ឃើញថាចាប់​ផ្ដើមមានសន្ទុះ​ងើបឡើង​ខ្លាំង ដោយ​គេសង្កេតឃើញថា នៅក្នុងអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៩ គឺ​ជា​ពេលវេលា​មានការ​វិនិយោគលើ​ខុនដូ​ច្រើន​បំផុត​​នៅក្នុង​ទីក្រុង​ភ្នំពេញ ។

យោងតាម​របាយការណ៍របស់ក្រុម​ហ៊ុន​ CBRE Cambodia បានបង្ហាញថា​ ក្នុង​ឆ្នាំ ២០១៥​ នៅក្នុង​រាជធា​នីភ្នំ​ពេញ ទទួល​គម្រោង​វិនិយោគ​ចំនួន​ជាង​៣០​គម្រោង​ ដោយ​គម្រោង​វិនិយោគ​លើ​ខុនដូតម្លៃធ្យម​ច្រើនជាង​គេ បន្ទាប់​មកគឺខុនដូតម្លៃសមរម្យ ខណៈគម្រោង​ខុនដូតម្លៃខ្ពស់​ មានចំនួន​តិចតួច ​ ។ រហូតដល់ឆ្នាំ២០១៦ ឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ការ​វិនិយោគ​លើ​ខុនដូ​នៅក្នុងរាជធានីភ្នំពេញ មាន​ចំនួន​ជាមធ្យម​ជាង​១០​គម្រោង​ក្នុងមួយយឆ្នាំ ហើយរហូតដល់ឆ្នាំ២០១៩ ការ​វិនិយោគ​ខុនដូ​បានផ្ទុះងើបឡើង​ជា​ថ្មី ដោយ​មានគម្រោ​ងវិនិ​យោគ​ថ្មីចំនួន​២៤​គម្រោង​ ។

របាយការណ៍ដដែលបានបង្ហាញផងដែរថា​ ក្នុងឆ្នាំ២០២០​ ការ​វិនិយោគ​លើ​គម្រោង​ខុនដូនៅភ្នំពេញ ក៏មិនទាន់ជា​ធ្លាក់ខ្លាំង​ណាស់ណាទេ ដោយ​ក្នុងឆ្នាំ២០២០​ មានគម្រោង​វិនិយោគ​លើខុនដូ​ចំនួន១៦​គម្រោងផងដែរ ប៉ុន្តែ​ចាប់​ពីឆ្នាំ២០២១ រហូតដល់​ពាក់​កណ្ដាលឆ្នាំ២០២៤​នេះ ការ​វិនិយោគលើ​គម្រោង​ខុនដូ​នៅភ្នំពេញ មានការ​ធ្លាក់​ចុះ​ខ្លាំង​តែម្ដង ក្នុងនោះ២០២១​ មានតែ​៦គម្រោង​ប៉ុណ្ណោះ ឆ្នាំ ២០២២ មានចំនួន ជិត​១០​គម្រោង ឆ្នាំ២០២៣​​​ មានចំនួន៦គម្រោង​ និងចាប់តាំងពីដើមឆ្នាំ២០២៤ រហូតដល់ពាក់​កណ្ដាលឆ្នាំ មានចំនួនត្រឹមតែ ​៣គម្រោងប៉ុណ្ណោះ រួមមាន ១.គម្រោង Time Square 7 ជាប្រភេទ​ខុនដូតម្លៃមធ្យម, ទី២. គម្រោង Capital Center City ជា​គម្រោង​តម្លៃសមរម្យ និងទី​៣​ ជាគម្រោង​ L Tower TTP ជាប្រភេទខុនដូតម្លៃមធ្យម​ ​ ។

លោក គាម សៀក​ឡុង​ អគ្គនាយកក្រុមហ៊ុន​ អចលនទ្រព្យ Dream Property បានមានប្រសាសន៍ថា​ នៅ​មុន​ពេល​​មានវិបត្តិ​កូវីដ​១៩ ម្នាក់​ៗបានសម្រុកអភិវឌ្ឍខុនដូ ព្រោះ​កាលនោះ​មានតម្រូវ​ការ​ខ្ពស់​ មានអ្នកទិញ​ខុន​ដូ​ទាំ​ងក្នុងស្រុក ​និងក្រៅ​ប្រទេស តែនៅពេលក្រោយវិបត្តិកូវីដ​១៩ អ្នកមានលុយ​ក៏លែង​យកលុយ​ទៅ​វិនិ​​យោ​គ​​​ធ្វើឱ្យការទិញ-លក់អចលនទ្រព្យ​នៅកម្ពុជាចាប់ផ្តើមស្ងប់ស្ងាត់​​ ។​

អនកជំនាញរូបនេះបានបន្តថា ៖

«រហូតមកដល់ពេលនេះ អ្នកវិនិយោគ​ដែលមានលុយក្នុង​ដៃ ក៏មិនទាន់​ហ៊ាន​បញ្ចេញ​ទុន​ដើម្បី​វិនិយោគលើអចលនទ្រព្យដែរ ដោយម្នាក់​ៗ​ទន្ទឹង​រង់ចាំមើលពីស្ថា​ន​ភាព​សេដ្ឋ​កិច្ច​​សិន សេដ្ឋកិច្ច​ដើរល្អ​ មាន​ការ​បណ្ដាក់ទុនវិនិយោគ​ពី​ខាងក្រៅ​​ប្រទេស​ ទើបពួកគេ​បញ្ចេញទុន​ដើម្បី​វិនិយោគ​ឡើងវិញ​ ប៉ុន្តែ​បើ​នៅសុខ​ៗ​ឱ្យ​ពួកគេ​បញ្ចេញលុយវិនិយោគ​ទំនង​ជាមិន​ងាយ​នោះទេ ។ ពេលនេះ មិនមែនតែ​ខុនដូទេ​ដែល​ពិបាកលក់​ចេញ​ សូម្បីតែផ្ទះ និងដី​ ក៏ពិបាករកអ្នកទិញ​ដែរ​ ហើយការ​វិនិយោគពីខាងក្រៅ​ក៏មិនទាន់​បាន​ច្រើនដូច​មុន​នៅឡើយ គឺនៅ​មាន​ចំនួនតិចតួច​​ដែលមិនអាច​ឱ្យវិស័យនេះ​មានសម្ទុះខ្លាំង​ដូច​រយៈពេលមុនវិបត្តិ​កូវីដ១៩បាននោះទេ» ។​

អ្នកនាង ​គឹម គិន​កេសា អគ្គនាយិកា​ក្រុមហ៊ុន​ CBRE ក៏បានលើកឡើង​ពាក់ព័ន្ធនឹង​តម្រូវការ​ និងការផ្គត់ផ្គង់​អចលនទ្រព្យក្នុងប្រទេស​កម្ពុជា ថា កាលមុន​វិបត្តិ​កូវីដ​​១៩​​ គ្រាដែលមានតម្រូវការ​ខ្ពស់ អ្នក​ផ្គត់ផ្គង់​បាន​នាំគ្នា​អភិវឌ្ឍ​ដើម្បី​ផ្គត់ផ្គង់​បំពេញ​តម្រូវការ លុះដល់​ពេលមានបញ្ហា​ តម្រូវការ​ធ្លាក់ចុះ ធ្វើឱ្យ​អច​ល​ន​ទ្រ​ព្យ​ដែលអភិវឌ្ឍ​ន៍រួចហើយ​នោះ នៅសល់​ច្រើន​មិនទាន់មានអ្នកទិញ ដូច្នេះវាជា​ពេលវេលា​ដែល​ត្រូវ​រក​អ្ន​ក​​ទិញមកទិញអចលនទ្រព្យដែលនៅសល់ឱ្យបានច្រើន ឬអស់សិន ទើបមានសកម្មភាពបណ្តាក់ទុនអភិវឌ្ឍគម្រោងថ្មីបន្ថែមទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​