តោះ ! មកស្គាល់ជនជាតិអាមេរិកប៉ុន្មានរូបដែលក្លាយជាសេដ្ឋីដោយសារសង្គ្រាម២០ឆ្នាំនៅអាហ្គានីស្ថាន

សង្គ្រាមយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកនៅអាហ្គានីស្ថានបានបញ្ចប់ទៅដោយមិនមានលទ្ធផលអ្វីជាដុំកំភួនសោះឡើយ ពីព្រោះថាដូចគ្នាទៅនឹងការចាប់ផ្តើមដែលតាលីបង់គឺបានគ្រប់គ្រងទៅលើប្រទេសអាហ្គានីស្ថានទាំងមូលដដែល ហើយមិនត្រឹមតែប៉ុណ្ណោះ វាបានធ្វើឲ្យរដ្ឋាភិបាលអាមេរិកផ្ទាល់ខាតបង់ប្រាក់កាសរាប់ទ្រីលានដុល្លារ។

បើយើងក្រឡេកមើលទៅលើការវិភាគរបស់អ្នកជំនាញ ព្រមទាំងឯកសារយោងសំខាន់ៗជាច្រើនគេជឿជាក់ថាមនុស្សមិនតិចនោះទេដែលបានទទួលបានអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ពីផលសង្គ្រាមដ៏រ៉ាំរ៉ៃមួយនេះ ក្នុងនោះមានរួមទាំងបុគ្គលមួយចំនួននៅក្នុងសភាជាតិរបស់អាមេរិកផងដែរ។ ពាក់ព័ន្ធទៅនឹងការទទួលបានផលប្រយោជន៍ដ៏លើសលប់ពីសង្គ្រាមយូរឆ្នាំនេះ លោក Johnny Harris បានផលិតចេញជាវិដេអូមួយមានរយៈពេល ២១នាទី ដើម្បីបង្ហាញពីក្រុមមនុស្សមួយចំនួនដែលបានក្លាយទៅជាសេដ្ឋីដោយសារតែប្រាក់ចំណូលពីសង្គ្រាមនៅអាហ្គានីស្ថាន។

លោក Johnny Harris ជាអ្នកកាសែតជនជាតិអាមេរិកម្នាក់ដែលមានទាំងជំនាញផលិតវិដេអូ និងអាជីពជាអ្នក
ផលិតវិដេអូយូធូបផង ហើយបច្ចុប្បន្នគាត់ជាអ្នករស់នៅក្នុងទីក្រុងវ៉ាស៊ីនតោន។

លោកជាអ្នកជំនាញធ្វើការស្រាវជ្រាវឯកសារ និងមានរបាយការណ៍ស៊ីជម្រៅជាច្រើនពាក់ព័ន្ធទៅកិច្ចការងារអន្តរជាតិប្រវត្តិសាស្ត្រ និងភូមិ
សាស្ត្រផងដែរ។ ចាប់ពីឆ្នាំ២០១១ លោកចាប់ផ្តើមការងារផលិតយូធូបដែលរហូតមកដល់ពេលនេះប៉ុស្តិ៍យូធូបដែលមានឈ្មោះថា Johnny Harris
មានអ្នកចុះឈ្មោះតាមដាននិងគាំទ្រ ឬ subscribers ដល់ទៅជាង ២,២លាននាក់ និងមានអ្នកទស្សនាដល់ជាង១៣៣លានដងមកហើយ។

តើជនជាតិអាមេរិកណាខ្លះដែលបានពាក់ព័ន្ធទៅនឹងសង្គ្រាមប្រឆាំងក្រុមតាលីបង់ដោយអាមេរិក ហើយបានក្លាយទៅជាសេដ្ឋីខ្លះនៅក្នុងអំឡុងពេលធ្វើសង្គ្រាមនេះ?

លោក Harris បាននិយាយបែបនេះថា ៖”ដំបូងយើងគួរចាប់អារម្មណ៍ថា អាមេរិកជាប្រទេសនិយមទីផ្សារសេរី ដូចនេះជាជាងការប្រើប្រាស់ធនធានមនុស្សក្នុងជួរដ្ឋាភិបាលពេលធ្វើសង្គ្រាមម្តងៗ អាមេរិកតែងតែនិយមប្រើប្រាស់កុងត្រាជាមួយនឹងក្រុមហ៊ុនឯកជនដើម្បីធ្វើការងារឲ្យ ដូចជាការផលិត និងផ្គត់ផ្គង់អាវុធ កុងត្រាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កុងត្រាផ្តល់ថាមពល ឬសូម្បីតែកុងត្រាផ្តល់ស្បៀងអាហារទៅឲ្យកងកម្លាំងយោធានៅសមរភូមិ ជាពិសេសមានទាំងកុងត្រាជួលទាហានឯកជនដែលអាមេរិកតែងតែហៅថាជាក្រុមហ៊ុនផ្តល់សេវាកម្មសម្រាប់វិស័យសន្តិសុខជាតិ (Security Companies)។

ច្រកលុយចំណាយដ៏ច្រើនសន្ធឹកនេះត្រូវបានក្រុមអ្នកនយោបាយអាមេរិកខ្លួនឯងជាច្រើននាំគ្នាហៅថាជាច្រកបញ្ចេញលុយដែលគ្មានដែនកំណត់របស់មន្ទីរប៉ង់តាហ្គោន ឬ Culture of Endless Money within the Pentagon។

គិតចាប់តាំងតែពីព្រឹត្តិការណ៍ថ្ងៃទី៩ ខែ១១ ឆ្នាំ២០០១ ដែលអាមេរិកប្រកាសធ្វើសង្គ្រាមនៅអាហ្គានីស្ថាន មន្ទីរប៉ង់តាហ្គោនដែលជាអ្នកទទួលខុសត្រូវលើកិច្ចការងារនេះបាន​ចំណាយលុយរហូតទៅដល់១៤ទ្រីលានដុល្លារ ដែលក្នុងនោះ ៣០ទៅ៥០ភាគរយបានហូរចេញតាមច្រកកុងត្រាក្រុមហ៊ុនឯកជនទាំងនោះ។

នេះជាមូលហេតុដែលធ្វើឲ្យបុគ្គលជាច្រើននាក់ដែលអាចកំណត់អត្តសញ្ញាណបាន និងមិនអាចកំណត់់អត្តសញ្ញាណបានជាច្រើននាក់ផ្សេងទៀតបានក្លាយទៅជាសេដ្ឋីស្ទើរគ្រប់គ្នានៅក្រោយបញ្ចប់សង្គ្រាម។ ក្នុងនោះក្រុមបុគ្គលកំពូលចំនួន៦ ដែលជាអ្នកទទួលបានប្រាក់ចំណូលច្រើនជាងគេពីសង្គ្រាមនៅអាហ្គានីស្ថាន៖

១. លោក Robert Stevens អតីតប្រធានប្រតិបត្តិក្រុមហ៊ុនអ្នកជំនាញផលិតអាវុធធំបំផុតជូនរដ្ឋាភិបាលអាមេរិក Lockheed Martin ។ គិតត្រឹមឆ្នាំ២០២០ប៉ុណ្ណោះ Lockheed Martin អាចទទួលបានកុងត្រាពីអាមេរិកដែលមានតម្លៃរហូតទៅដល់៧៥ពាន់លានដុល្លារបើធៀបទៅនឹងខ្ទង់ចំណាយរបស់ក្រសួងការបរទេសមានត្រឹមតែ៤៤ពាន់លានដុល្លារប៉ុណ្ណោះក្នុងពេលវេលាដូចគ្នា។ លោក Stevens ដែលត្រូវបានតែងតែជាប្រធានប្រតិបត្តិក្រុមហ៊ុនកាលពីឆ្នាំ២០០៤ខណៈដែលសង្គ្រាមបានអូសបសបន្លាយរយៈពេល៣ឆ្នាំរួចទៅហើយ។គ្រានោះ លោកអាចរកចំណូល និងប្រាក់ខែត្រឹមតែ២លានដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែបន្តបន្ទាប់មកប្រាក់ចំណូលរបស់គាត់បានកើនឡើងពី៥លានដុល្លារក្នុងមួយឆ្នាំទៅដល់១៨លាន និង៣០លានដុល្លារក្នុងមួយឆ្នាំ។

២.លោក Stephen Orenstein ប្រធានក្រុមហ៊ុន Supreme Group B.V. ជាអ្នកជំនាញខាងផ្គត់ផ្គង់ម្ហូបអាហារនៅក្នុងតំបន់សមរភូមិ។ កាលពីឆ្នាំ២០១៣លោកបានជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារថ្មីនៅក្នុងរបាយការណ៍ចេញផ្សាយដោយ Bloomberg។ ឆ្នាំ២០០៥ ក្រុមហ៊ុន Supreme ត្រូវបានជ្រើសរើសដោយរដ្ឋាភិបាលអាមេរិកដើម្បីធ្វើការផ្គត់ផ្គង់អាហារជូនយោធាអាមេរិកនៅអាហ្គានីស្ថាន។ ទទួលបានកុងត្រាភ្លាមអាជីវកម្មរបស់ Supreme បានកើនឡើងដល់ទៅ៥០ដង ហើយជាលទ្ធផលរយៈពេល៦ឆ្នាំចុងក្រោយអាមេរិកបានទូទាត់លុយជូនក្រុមហ៊ុននេះរហូតទៅដល់ ៥,៥ពាន់លានដុល្លារ

៣.Eric Prince អតីតយោធាអាមេរិកដែលជាអ្នកបង្កើតក្រុមហ៊ុនឯកជនមួយដែលមានឈ្មោះថា Blackwater ដែលមិនត្រឹមតែជាអ្នកជំនាញខាងបណ្តុះបណ្តាលទាហានឯកជនប៉ុណ្ណោះទេ គាត់ក៏ជាអ្នកជំនាញខាងផ្តល់សេវាកម្មដឹកជញ្ជូនឯកជន និងបន្ទាន់ចេញពីសង្គ្រាមផងដែរ ហើយភាគច្រើននៅអាហ្គានីស្ថានដែលពេលចុងក្រោយគាត់អាចលក់សំបុត្រក្នុងមួយកៅអីរហូតទៅដល់ ៦ ៥០០ដុល្លារទៀតផង។ កុងត្រារបស់ Blackwater មានតម្លៃដល់ទៅរាប់ពាន់លានដុល្លារមុនពេលដែលអាមេរិកសម្រេចបញ្ចប់ការងារជាមួយគ្នាពីព្រោះហេតុការណ៍បាញ់សម្លាប់ជនស៊ីវិលជាច្រើននាក់ដោយទាហានឯកជនរបស់ខ្លួន។

៤.លោក David Packouz និងលោក Efraim Diveroli ដែលពួកគេមានអាយុត្រឹមតែ២១ និង២៥ឆ្នាំប៉ុណ្ណោះក្នុងពេលដែលកំពុងគ្រប់គ្រងក្រុមហ៊ុនឯកជនមួយជំនាញផ្គត់ផ្គង់អាវុធទៅឲ្យយោធាអាមេរិកដែលភាគច្រើនជាកាំភ្លើង និងគ្រាប់កាំភ្លើងដែលសុទ្ធតែជាផលិតផលពួកគេទិញបន្តមកពីប្រទេសចិន។ គួរឲ្យដឹងដែរថា កុងត្រាដែលពួកគេធ្លាប់បានទទួលធំបំផុតពីប៉ង់តាហ្គោនមានទំហំដល់ទៅ៣០០លានដុល្លារ។

៥.លោក Fahim Hashimy ជាអតីតអ្នកនយោបាយជនជាតិអាហ្គានីស្ថានដែលកាលពីដើមដំបូងនៃសង្គ្រាមនៅអាហ្គានីស្ថាន លោកទទួលបានកុងត្រាការងារជាអ្នករៀបចំក្រុមការងារបកប្រែ និងសម្របសម្រួលការងារជូនរដ្ឋាភិបាលអាមេរិកក្រោយមកលោកក៏បានបង្កើតក្រុមនេះកាន់តែធំឡើង និងទទួលបានប្រាក់កម្រៃរាប់លានដុល្លាររហូតដល់អាចបង្កើតបានទៅជាបណ្តាញសារព័ត៌មានធំមួយផ្សេងទៀតផង និងក្រុមហ៊ុនអចលនទ្រព្យផងហើយចុងក្រោយមានទាំងក្រុមហ៊ុនអាកាសចរណ៍ផងដែរ។

៦.ក្រុមអ្នកនយោបាយរបស់អាមេរិកទាំងបក្សប្រជាធិបតេយ្យ និងបក្សសាធារណៈ ទោះបីជាមាននាមជាអ្នកនយោបាយមិនអាចធ្វើអាជីវកម្មបានក្តី ប៉ុន្តែពួកគេជាច្រើនបានប្រើប្រាស់លុយទិញយកហ៊ុននៃក្រុមហ៊ុនកុងត្រាផ្តល់អាវុធឲ្យរដ្ឋាភិបាលអាមេរិកដើម្បីធ្វើសង្គ្រាមនៅអាហ្គានីស្ថាន។ អ្នកនយោបាយអាមេរិកខ្លះថែមទាំងវិនិយោគទៅលើក្រុមហ៊ុនដែលស្នើសុំកុងត្រាផ្តល់សេវាកម្មឲ្យយោធាអាមេរិក ហើយអ្នកនយោបាយខ្លះគឺជាបុគ្គលដែលមានសិទ្ធិក្នុងការសម្រេចចិត្តបង្កើនប្រាក់ចំណាយទៅលើវិស័យការពារជាតិដែលលុយទាំងនោះនឹងវិលទៅរកក្រុមហ៊ុនដែលពួកគេបានវិនិយោគ ឬបានទិញហ៊ុនទុក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក