ប្រធាន CVEA បង្ហាញពីទីតាំង​សម្រាប់ការ​វិនិយោគ​អចលនទ្រព្យ​

ភ្នំពេញ ៖ ការ​វិនិយោគ​លើវិស័យ​អចលនទ្រព្យ​សំខាន់បំផុត​គឺការ​ជ្រើស​រើស​ទីតាំង បើជ្រើស​រើស​ទីតាំងត្រូវ គឺជាជោគជ័យ​មួយ​ក្នុងជំនួញ ​និង​ការ​វិនិយោគ ប៉ុន្តែមានមនុស្ស​មិនតិចនាក់នោះ​ទេ ដែលមិនដឹងថា ​តើ​ត្រូវ​ជ្រើស​រើ​ស​​ទីតាំងយ៉ាងម៉េច​ឱ្យ​ត្រូវ​នឹង​កា​រវិនិយោគ​របស់ខ្លួន ។​ ចម្ងល់នេះត្រូវបានលោក​ សន សៀប ប្រធានសមាគម​អ្នក​វា​យ​ត​ម្លៃ ​និង​ភ្នាក់​ងារអចលនវត្ថុកម្ពុជា (CVEA) ​បានបង្ហាញពីទីតាំង​មួយចំនួនដែលល្អសម្រាប់ការ​វិនិយោគ។

លោក សន សៀប ​បានមានប្រសាសន៍ថា​ វិធីសាស្ត្រ​ក្នុងការជ្រើសរើស​ទីតាំង​សម្រាប់​វិនិយោគអចលនទ្រព្យ​​មាន ៤ ​យ៉ាង​ណា គឺទីតាំង ទីតាំង ទីតាំង និងទីតាំង ។ តើ​ទីតាំងទាំង​៤នេះ មានអ្វីខ្លះ ?

លោកបន្តថា ទីតាំង​ទាំង ៤ នោះរួមមាន ១.ទីតាំង​ដែល​មានភ្ជាប់​ជាមួយនឹង​ការ​ដឹកជញ្ជូន​សាធារណៈ ដូចជា​ទីតាំង​នៅជិត​រថភ្លើង ឬនៅផ្លូវល្បឿនលឿន​ជាដើម ។ អ្នកវិនិយោគ​ត្រូវសម្លឹងមើលថា តើ​តំបន់​ណា​ដែល​មានការ​ផ្សារភ្ជាប់​ការដឹកជញ្ជូនច្រើនជាងគេ​ ដូចជា​ទីតាំង​ដែលមានមនុស្សត្រូវចុះឡើង​យានយន្ត​ជាដើម ។ ទី២​. ទីតាំង​មួយទៀត​គឺសំដៅលើតំបន់​ណាដែល​កំពុង​ធ្វើហេដ្ឋារចនាសម្ព័ន្ធ​​ច្រើន ។

លោកបញ្ជាក់ថា ៖ ​

«​ កាលពីអំឡុង​កូវីដ​១៩ រាជរដ្ឋាភិបាលកម្ពុជា​បាន​ចំណាយថវិកា​ច្រើនណាស់​ក្នុងកា​រ​អ​ភិ​វឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជាព្រលានយន្តហោះ ផ្លូ​វក្រវាត់ក្រុ​ង និង​កំពង់​ផែជាដើម ។ ទីតាំងទាំង​នេះហើយ​ដែល​​ធ្វើឱ្យ​តម្លៃអចលនទ្រព្យ​ឡើង​ថ្លៃ ដូច្នេះ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​នៅទីតាំង​ទាំង​នេះ​មិនខុស​នោះឡើយ​ » ។

លោកបន្ថែមថា ​សម្រាប់ទីតាំង​ទី៣នោះគឺ​តំបន់ដែលមានសុវត្ថិភាព ។ អ្នកវិនិយោគ​ត្រូវ​សិក្សា​មើល ពីតំបន់ដែល​មានសុវត្ថិភាព ដូចជា​តំបន់ដែលមិនមាន​អំពើ​ចោរកម្ម ឬមានសកម្មភាពរញ៉េរញ៉ៃណាមួយ​ ដោយ​គិតពីសុខសុវត្ថិភាពពេលធ្វើដំណើរទៅធ្វើការ ​និងពេលត្រលប់មកវិញ​ទាំងពេលថ្ងៃ និងពេលយប់ ។ ដូច្នេះ​សម្រាប់អ្នកទិញអចលនទ្រព្យដូចជា​ការទិញផ្ទះជាដើម​ក៏គេ​សម្លឹង​លើកត្តា​ទាំងនេះដែរ  ។​

លោកបានបញ្ជាក់ថា​ទីតាំង​ទី៤ ដែល​គួរជ្រើសរើស​សម្រាប់​ការ​វិនិយោគ​លើអចលនទ្រព្យ​គឺភាពងាយស្រួល ។​ ភាពងាយស្រួលនេះ​គេសំដៅលើ​ងាយស្រួលក្នុងកា​ររស់​នៅ ដូចជា​ទីតាំង​នៅជិតសាលា​រៀន ងាយស្រួល​ជូនកូនទៅរៀន នៅជិត​មន្ទីរពេទ្យ ដែលអាច​ងាយ​ស្រួលបញ្ជូន​សាច់ញាតិទៅកាន់មន្ទីរពេទ្យ​បានទាន់​ពេល​វេលា​​ ពេលមាន​ជំងឺឈឺថ្កាត់ណាមួយ ទៅតាំងនៅជិត​ផ្សារ ងាយស្រួលក្នុងការ​ទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ ។​

ប្រធានសមាគម​រូប​នេះ​បាន​បញ្ជាក់បន្ថែមថា​ បើសិនជាអ្នកវិនិយោគ​បានដឹងពីទីតាំង​ដែលជា​ទិស​ដៅ​អភិវឌ្ឍ​ន៍​របស់រាជរដ្ឋាភិបាល​មួយទៀត​រឹតតែល្អ និងមានឱកាស​ខ្ពស់ក្នុងការទទួលបាន​ប្រាក់​ចំណេញ​ពី​គម្រោង​វិនិយោគ​អចលនទ្រព្យ​របស់ខ្លួន។  ដូច្នេះ​ហើយទើប​​អ្នកវិនិយោគដែល​ដឹងពីគម្រោង​អភិវឌ្ឍន៍ធំៗ​របស់​រាជរដ្ឋាភិបាលតែងតែ​ទៅទិញអចលនទ្រព្យ​នៅជិត​តំបន់នោះ​បានរួចរាល់ និង​ចាប់ផ្ដើម​ធ្វើការ​វិនិយោគនៅពេលគម្រោងរបស់រដ្ឋចាប់ផ្ដើមសកម្មភាពអភិវឌ្ឍន៍​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន