មិនធម្មតា «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ឈ្នះពានរង្វាន់អង្ករល្អផ្តាច់គេលើពិភពលោក ជាលើកទី៧

ភ្នំពេញ៖ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៧ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World’s Best Rice) រួមគ្នាជាមួយនឹងអង្ករប្រទេសវៀតណាម នៅក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ អង្ករម៉ាក “ម្លិះអង្គរ” ជាអង្ករដែលមានគុណភាពខ្ពស់ ល្បីល្បាញដោយមានក្លិនក្រអូប ទន់ និងត្រូវបានដាំដុះនៅលើដីមានជីជាតិ និងអាកាសធាតុដ៏ល្អបំផុតរបស់កម្ពុជា។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៥។

សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥ រៀបចំឡើងដោយវិទ្យាស្ថាន ស្រាវជ្រាវអង្ករអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា ដោយមានការគាំទ្រពីអូស្ត្រាលី តាមរយៈភាពជាដៃគូអូស្រ្តាលី-កម្ពុជា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) សហព័ន្ធស្រូវអង្ករកម្ពុជា និងបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិមួយចំនួនផងដែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានខិតខំស្រាវជ្រាវ និងបញ្ចេញនូវពូជស្រូវល្អ និងប្រជាកសិករកម្ពុជាដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ហើយក៏សូមអរគុណដល់រោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិង កិនកែច្នៃអង្ករបានយ៉ាងល្អ រហូតទទួលបានជ័យជំនះជូនប្រទេសជាតិ។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី៧ ដែលកម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អបំផុត នៅកម្មវិធីលំដាប់ពិភពលោក ចាប់ផ្ដើមពីការឈ្នះលើកទី១ ក្នុងឆ្នាំ២០១២ លើកទី២ ឆ្នាំ២០១៣ លើកទី៣ ឆ្នាំ២០១៤ លើកទី៤ ឆ្នាំ២០១៨ លើកទី៥ ឆ្នាំ២០២២ និងលើកទី៦ ក្នុងឆ្នាំ២០២៤។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសាទរចំពោះអង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ដែលបានឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុតលើពិភពលោក (World Best Rice)។

សន្និសីទរយៈពេល ៣ថ្ងៃពីថ្ងៃទី៧ ដល់ ៩ខែវិច្ឆិកា ឆ្នាំ២០២៥  នៅសណ្ឋាគារ សាំងគ្រីឡា រាជធានីភ្នំពេញ ជាវេទិកាមួយសម្រាប់ពិភាក្សាអំពីទស្សនវិស័យពាណិជ្ជកម្ម និងការផលិតស្រូវអង្គរ រួមទាំងការផ្លាស់ប្តូរ ថ្មីៗនៅក្នុងទីផ្សារស្រូវអង្ករសកល ផលប៉ះពាល់ពីការរំខានក្នុងពាណិជ្ជកម្ម និងគោលនយោបាយនានា ដើម្បីគាំទ្រដល់វិស័យស្រូវអង្គរ ឱ្យកាន់តែរឹងមាំ។ លើសពីនេះ វេទិកានេះ ផ្តល់ឱកាសពិភាក្សាអំពីបច្ចេកវិទ្យាកសិកម្ម និងវិធីសាស្ត្រឆ្ពោះទៅរកនិរន្តរភាពផងដែរ។ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំអ្នកផលិតអង្ករ អ្នកជំនួញ និងអ្នកជំនាញស្រូវអង្ករកំពូលៗ មកពីជុំវិញពិភពលោក ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ មួយក្នុងចំណោមគោលដៅសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម គឺជំរុញការនាំចេញអង្ករកម្ពុជាឱ្យកាន់តែរីកចម្រើន ជាពិសេសអង្ករក្រអូប​ប្រណិត​ដែលទទួលបានការគាំទ្រ និងការទទួលស្គាល់នៅលើឆាកអន្តរជាតិ ដូចជា អង្ករផ្ការំដួល និងអង្ករសែនក្រអូប។ ការខិតខំប្រឹងប្រែងនេះ ត្រូវបានអនុវត្តតាមរយៈកម្មវិធីជំរុញពាណិជ្ជកម្ម និងសកម្មភាពផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់កិត្តិនាមអង្ករកម្ពុជា ឱ្យកាន់តែរឹងមាំទូលំទូលាយទាំងក្នុងតំបន់ និងអន្តរជាតិ។

លោកជំទាវបានបញ្ជាក់ថា ៖

«ក្នុងនាមជាម្ចាស់ផ្ទះសម្របសម្រួលសន្និសីទអន្តរជាតិស្តីពីស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជា​ណាចក្រកម្ពុជា សរបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់អង្គរដែលមានគុណភាពល្អ សុវត្ថិភាព ពោរពេញទៅដោយ អាហារូបត្ថម្ភ និងប្រកបដោយនិរន្តរភាពទៅកាន់ពិភពលោក។ ជាមួយគ្នានេះដែរ កម្ពុជានឹងបន្តរួមចំណែកគាំទ្រការធានាសន្តិសុខ ស្បៀងសកល និងលើកកម្ពស់សុខុមាលភាពអ្នកប្រើប្រាស់ទូទាំងពិភពលោកឱ្យកាន់តែប្រសើរឡើង»។

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីបានមានប្រសាសន៍ថា៖ អូស្ត្រាលី បានគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងធុរកិច្ចកសិកម្មកម្ពុជា អូស្ត្រាលីកំពុងជួយកម្ពុជាលើការបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក បើកទីផ្សារនាំចេញថ្មីៗ និងលើកកម្ពស់ការអនុវត្តផលិតកម្មប្រកបដោយនិរន្តរភាព និងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។

លោកបានសង្កត់ធ្ងន់ថា ៖

«អូស្ត្រាលីរី ករាយក្នុងការគាំទ្រសន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិ ឆ្នាំ២០២៥ នេះ និងបន្តកិច្ចសហការជាមួយកម្ពុជា ខណៈដែលកម្ពុជាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមានការទទួលស្គាល់ និងកេរ្តិ៍ឈ្មោះអង្កររបស់ខ្លួននៅលើឆាកអន្តរជាតិ»។

លោក Jeremy Zwinger ប្រធាន និងនាយកប្រតិបត្តិនៃ The Rice Trader (TRT) និងជាអ្នករៀបចំសន្និសីទស្រូវអង្ករពិភពលោក បានមានប្រសាសន៍ថា៖ លោកយើងមានជំនឿយ៉ាងមុតមាំលើភាពធន់ និងអនាគតដ៏ភ្លឺស្វាងរបស់ប្រជាជនកម្ពុជា ដោយស្រូវអង្ករបានដើរតួនាទី សំខាន់សម្រាប់អនាគតនេះ។ យើងពិតជាមានកិត្តិយស និងការគោរពយ៉ាងខ្ពង់ខ្ពស់ដែលបានរៀបចំសន្និសីទនេះដោយសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឧកញ៉ា ឡាយ ឈុនហូ ប្រធានសហព័ន្ធស្រូវអង្គរកម្ពុជា បានមានប្រសាសន៍ថា IWRC25 គឺជាវេទិកាដ៏សំខាន់មួយសម្រាប់វិស័យស្រូវអង្គរ ដោយផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធទាំងអស់បានជួបជុំគ្នា ចែករំលែកបទពិសោធន៍ និងទទួលបានចំណេះដឹងអំពីនិន្នាការ ប្រែប្រួលនៃវិស័យស្រូវអង្ករក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ការស្រាវជ្រាវ និងការអភិវឌ្ឍពូជស្រូវ។ សន្និសីទឆ្នាំ២០២៥នៅកម្ពុជា នឹងផ្តល់ឱកាសដល់អ្នកគ្រប់គ្នាក្នុងការស្វែងយល់អំពីការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ព្រមទាំងការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមរបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា សន្និសីទនេះ មានស្តង់ពិព័រណ៍ចំនួន ១៨ ដែលក្រុមហ៊ុនឯកជន និងធុរកិច្ចកសិកម្មបានដាក់តាំងបង្ហាញនូវផលិតផល សេវាកម្ម និងការច្នៃប្រឌិតជាច្រើនប្រភេទ ចាប់ពីពូជអង្គរគុណភាពខ្ពស់ រហូតដល់បច្ចេកវិទ្យាទំនើប។ ពិព័រណ៍នេះ ផ្តល់ឱកាសពិសេសសម្រាប់អ្នកចូលរួមក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលៗផ្នែកឧស្សាហកម្ម ដើម្បីស្វែងយល់ពីដំណោះស្រាយសម្រាប់ទីផ្សារ និងជំរុញភាពជាដៃគូពាណិជ្ជកម្មថ្មីៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

Leave a Reply

Your email address will not be published. Required fields are marked *