ក្រុមហ៊ុនកៅស៊ូវៀតណាម នឹងវិនិយោគដាំកៅស៊ូនៅកម្ពុជាប្រមាណ៣ម៉ឺនហិកតាបន្ថែមទៀតពីលើ៩ម៉ឺនហិកតាដែលមានស្រាប់

ភ្នំពេញ ៖ លោក Trương Minh Trung អគ្គនាយករងទី១ ក្រុមហ៊ុនកៅស៊ូវៀតណាម Vietnam Rubber group  បានអះអាងថា ក្រុមហ៊ុននឹងវិនិយោគដាំកៅស៊ូនៅកម្ពុជាប្រមាណ៣ម៉ឺនហិកតាបន្ថែមពីលើ៩ម៉ឺនហិកតាដែលមានស្រាប់ និងអាចបង្កើតការងារដល់ពលរដ្ឋកម្ពុជាប្រមាណ១ម៉ឺននាក់ទៀត។

លោកអគ្គនាយកបានជម្រាបដូច្នេះជូនអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ដែលបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ច និងពិភាក្សាការងារជាមួយ Vietnam Rubber groupកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

 លោក Trương Minh Trung បានឱ្យដឹងទៀតថា៖

« គម្រោងវិនិយោគថ្មីនេះ នឹងធ្វើឱ្យការវិនិយោគដាំកៅស៊ូសរុបរបស់ក្រុមហ៊ុននឹងកើនឡើងដល់ ១២ម៉ឺនហិកតា និងបង្កើតការងារ ប្រមាណ៣ម៉ឺននាក់»។

ក្នុងជំនួបនោះ លោកអគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាម ក៏បានស្នើសុំឲ្យអ្នកឧកញ៉ា គិត ម៉េង ជួយគាំទ្រណែនាំដល់បណ្តាដៃគូរវិនិយោគិនដែលអាចចាប់ដៃគ្នាសហការជាមួយក្រុមហ៊ុនកៅស៊ូវៀតណាមក្នុងន័យដើម្បីជំរុញវិស័យនេះឲ្យរីកចំរើនរួមគ្នា។

គួរជម្រាបថា៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំ  គណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ពាណិជ្ជកម្មនិង ស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។តាមរយៈដំណើរទស្សនកិច្ចនេះគណៈប្រតិភូកម្ពុជាទទួលបាននូវកាលានុវត្តភាព ផ្សាភ្ជាប់ទំនាក់ទំនង ស្វែងរកដៃគូសក្តានុពលវិនិយោគ និងការបណ្តាក់ទុនរួមគ្នា។

យោងតាមសេចក្តីប្រកាសព័ត៌មាននៃសិក្ខាសាលាស្តីការលើកកម្ពស់ផលិតកម្មកៅស៊ូ ពាណិជ្ជកម្ម និងការវិនិយោគ របស់វៀតណាមនៅកម្ពុជា កាលពីចុងខែមីនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ប្រទេស​វៀតណាម និងកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាមរយៈការវិនិយោគ និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ។ ប្រទេសកម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមសម្រាប់ការវិនិយោគលើ    ផលិត​កម្មកៅស៊ូធម្មជាតិ ។ ក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber Group JSC) គឺជាអ្នកវិនិយោគឈានមុខគេនៅក្នុងកៅស៊ូធម្មជាតិនៅកម្ពុជា ដែលបច្ចុប្បន្នមានគម្រោងវិនិយោគចម្ការកៅស៊ូចំនួន ១៦ លើផ្ទៃដីជិត ៩០០០០ ហិកតា និងរោងចក្រកែច្នៃចំនួន ៧ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនវៀតណាមផ្សេងទៀត ទាំងរដ្ឋ និងឯកជន បានវិនិយោគលើផលិតកម្មកៅស៊ូធម្មជាតិនៅកម្ពុជាផងដែរ។

ទិន្នន័យគយរបស់វៀតណាមបង្ហាញថា នៅឆ្នាំ២០២៤ វៀតណាមបាននាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជា ឬជាង ៦៤% នៃការនាំចូលសរុបរបស់វៀតណាម ដែលមានតម្លៃជាង ១,២ ពាន់លានដុល្លារ។ បរិមាណ​នាំចូល​ពីកម្ពុជា​ស្ទើរតែ​ស្មើ​នឹង​ផលិតកម្ម​ក្នុងស្រុក​របស់​ប្រទេស​វៀតណាម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

Leave a Reply

Your email address will not be published.Required fields are marked *