អ្នកជំនាញ ណែនាំឱ្យសិក្សាពីទីផ្សារ មុន​ឈានដល់ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគលើ​វិស័យ​ទេសចរណ៍​

ភ្នំពេញ ៖ សកម្មភាពនៃការ​វិនិយោគ​ទៅលើ​វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ដែលមានដូចជា សេវាកម្ម​ទេសចរណ៍ ​សណ្ឋាគារ និងភោជនីយដ្ឋាន​ជាដើម ហាក់បានឈានដល់កម្រិតមួយលើសពី​តម្រូវការជាក់ស្ដែងរួចទៅហើយ ដូច្នេះ​វិនិយោគិន​ដែល​មានបំណងបណ្ដាក់ទុន​វិនិយោគលើ​វិស័យមួយនេះ គប្បីមានកា​រប្រុងប្រយ័ត្ន​ខ្ពស់ និងត្រូវ​សិក្សា​ពីទីផ្សារ​ឱ្យ​បាន​ច្បាស់លាស់​មុនឈានដល់ការសម្រេចចិត្ត។​

លោក ​ឌិន សុមេធារិទ្ធ ប្រធាន​សហព័ន្ធទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍ថា ការ​វិនិយោគ​លើ​សេវាកម្ម​ទេសចរណ៍ ​​ដូចជា​ សណ្ឋាគារ​ និងភោជនីយដ្ឋាន​ អ្នក​វិនិយោគ​គួរមានការ​ពិចារណា​ និងសិក្សា​ពីទីផ្សារឱ្យ​បានច្បាស់ ព្រោះថា តំបន់​ទេសចរណ៍មួយចំនួន​វា​គ្រប់គ្រាន់ ឬលើស​តម្រូវការ​ទៅហើយ ខណៈ​តំបន់ទេសចរណ៍​មួយចំនួ​នទៀតនៅខ្វះការផ្គត់ផ្គង់​នៅឡើយ ។​

លោក​បញ្ជាក់ថា​ ៖

«សម្រាប់តំបន់សៀមរាប ​ការផ្គត់ផ្គង់​លើ​សេវាកម្មទេសចរ​ណ៍​វា​ហាក់ដូចជា​មាន​ចំនួន​ច្រើន​ពេក​ហើយ​ ។ ខ្ញុំធ្លាប់បាន​លើកឡើងតាំងពី​ជាង​១០​ឆ្នាំមុនម្ល៉េះថា កា​រអ​ភិ​វឌ្ឍ​សេ​វាកម្មទេសចរណ៍​នៅខេត្ត​សៀមរាប​​វា​ច្រើន​ពេកហើយ និងគួររកតំបន់ណា​ផ្សេង​វិញ​ ប៉ុន្តែ​ពុំ​សូវ​មាន​អ្នកស្ដាប់​ប៉ុន្មាននោះទេ ជាក់ស្ដែង​មកដល់​បច្ចុប្បន្ន​នេះ​ សៀមរាប​ក៏ជួប​ប្រទះ​នឹង​បញ្ហា​​ប្រឈម​ដោយការផ្គត់ផ្គង់លើស​ពីតម្រូវការ»។

លោក​ ឌិន សុមេធារិទ្ធ​ បានបញ្ជាក់ថា​ ៖

«មែនទែនទៅ​ ចំនួន​ភ្ញៀវទេសចរ​មកលេងខេត្ត​សៀមរាប បើធៀបនឹង​មុនកូ​វី​ដ​១៩ វា​មិន​តិចជាង​គ្នា​ប៉ុន្មាន​នោះទេ ប៉ុន្តែដោយសារតែម្នាក់​ៗបាន​អភិវឌ្ឍន៍លើ​សេវាកម្ម​ទេសចរ​ណ៍​ ដូចជា​​ស​ណ្ឋា​គា​រ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត​ច្រើន​ពេក ធ្វើឱ្យយើងមើលឃើញថា​ចំនួន​ទេសចរ​​មក​លេ​ង​​​​ខេត្ត​សៀមរាប​តិច​ជាង​មុន ។ កាលពីមុន យើង​មាននំមួយដុំ​ ហើយយើង​មានគ្នា​តែ​២ ទៅ ៣ ​​នាក់​ ប៉ុន្តែ​ម​ក​ដល់​ពេលនេះ នំមួយដុំ​ដដែល​ តែយើង​មានគ្នា​ដល់ទៅ១០នាក់ ដូច្នេះហើយ​យើង​ត្រូវ​ដណ្ដើម​នំគ្នា​ញ៉ាំ » ។

អ្នកជំនាញរូបនេះបានទៀតថា ក្រៅតែពីក្រុងសៀមរាប សម្រាប់តែនៅភ្នំពេញនាពេល​បច្ចុប្បន្ននេះ​ ក៏មានការ​ប្រកួត​ប្រជែង​​ក្នុង​វិស័យ​ស​ណ្ឋា​គា​រ​ និងភោជនីយដ្ឋានដែរ ដោយពីមុន​អ្នកអភិវឌ្ឍន៍ ​ឬម្ចាស់​សណ្ឋាគារ​ជាជន​ជាតិខ្មែរអាច​រស់​បាន ប៉ុ​ន្តែ​​​ចាប់តាំងពី​២០១២ ឬ ​២០១៣មក អ្នក​វិនិយោគ​លើ​សណ្ឋាគារ​ និងសេវាកម្ម​ទេសចរណ៍​ ក៏​មាន​ជន​បរ​ទេ​ស​​ជាច្រើន​ចូលមក​វិនិយោគ​ធ្វើ​ឱ្យមានការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង ។​  

អ្នកនាង​ គឹម គិនកេសា អគ្គនាយិកា​នៃក្រុមហ៊ុន CBRE Cambodia ក៏បានឱ្យដឹងផងដែរថា សម្រាប់​ទី​ផ្សារ​អចលនទ្រព្យ​នាពេលបច្ចុប្បន្ន មិនថាចំពោះតែផ្នែកសណ្ឋាគារ លំនៅដ្ឋានសហកម្មសិទ្ធិ ឬលំនៅដ្ឋានជាបុរីផ្ទាល់ដីនោះទេ ការផ្គត់ផ្គង់​គឺលើស​ពីតម្រូវការ​ហើយ ដូច្នេះ រាល់ការ​វិនិយោគ​ថ្មីៗ​គួរ​មានការ​ពិចារណា​ និងសិក្សា​ទីផ្សារឱ្យបានច្បាស់លាស់​ជាមុន​សិន ។

អ្នកនាង​បានមានប្រសាសន៍ថា ៖

«សម្រាប់ទីផ្សារអចលនទ្រព្យ​ជាក់ស្ដែងនាពេលនេះ ​គឺត្រូវការអ្នកទិញច្រើនជាងអ្នកអភិវឌ្ឍន៍​ថ្មីៗ ដូចជា ​ខុនដូ​ អាផាតមិន និងលំនៅឋានជាដើម​ ដូច្នេះ សម្រាប់ទីផ្សារ​ទាំង​នេះអាច​និយាយ​បានថា មិនទាន់មានតម្រូវការលើការ​អភិវឌ្ឍន៍ថ្មីៗបន្ថែមទៀតនោះទេ»។​

ឯកឧត្តម ​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ​នគរូប​នីយកម្ម​ និងសំណង់​ ក៏បានលើកឡើង​កាលពីពេលថ្មីៗនេះថា ការអភិវឌ្ឍ​លើ​អចលនទ្រព្យ​ដោយមិនសិក្សា​ទីផ្សារ​ និងស្ថានភាព​សេដ្ឋ​កិច្ចពិភពលោក​ច្បាស់លាស់ អាចធ្វើឱ្យ​ទីផ្សារ​នេះ​ជួបប្រទះនឹង​បញ្ហា។

ឯក​ឧត្តមក៏បាន​មានប្រសាសន៍បញ្ជាក់ផងដែរថា​ កាលពីប៉ុន្មានឆ្នាំមុន​ អ្នកវិនិយោគលើអចលនទ្រព្យ​ ដូចជា គម្រោង​ដីឡូត៍​​ និងលំនៅឋាន​ជាដើម បាននាំគ្នា​សម្រុកអភិវឌ្ឍន៍​សាងសង់​ ដោយមិនបានសិក្សា​ពីទីផ្សារ និង​​តាមដានព័ត៌មាន​សេដ្ឋកិច្ច​សាកល​ ទើប​ធ្វើឱ្យ​មានបញ្ហា​ និងបន្តមកដល់ដូចសព្វថ្ងៃនេះ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ប្រធាន PATA ៖ ការធ្លាក់ចំណូល និងចំនួនទេសចរនៅកម្ពុជានាដើមឆ្នាំនេះគឺជាបញ្ហាសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ការធ្លាក់ចុះចំណូលពីការលក់សំបុត្រចូលទស្សនា និងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាការធ្លាក់ចំនួនទេសចរទូទៅនៅកម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ មិនមែនជារឿងចម្លែកនោះទេ ត្បិតបណ្តាប្រទេសជិតខាង និងក្នុងតំបន់ក៏ធ្លាក់ដូចគ្នា

ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីចេញវិធានការបណ្តោះអាសន្នក្នុងគ្រាតម្លៃប្រេងយន្តហោះឡើងថ្លៃខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំ២នៅក្នុងតំបន់អាស៊ីជាច្រើនបានចេញវិធានការជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់វិស័យអាកាសចរណ៍ពីការឡើងថ្លៃនៃតម្លៃប្រេងយន្តហោះ

កម្ពុជាស្វែងរកការគាំទ្រ និងកិច្ចសហការផ្នែកពាណិជ្ជកម្មពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤របស់អង្គការពាណិជ្ជកម្មពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផានណា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ (MC14) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)នាទីក្រុងយុនដេ ប្រទេសកាម៉េរូន

តំបន់ការពារធម្មជាតិជាង ៧លានហិកតានៅកម្ពុជា ផ្ដល់ផលសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងសង្គមជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

តំបន់ការពារធម្មជាតិទាំង ៧៣ទីតាំង ស្ថិតនៅតាមបណ្តាខេត្តចំនួន២៣ គ្របដណ្តប់លើផ្ទៃដីសរុបជាង ៧,០៤លានហិកតា ស្មើនឹងប្រមាណ ៤១% នៃផ្ទៃដីប្រទេស បាន និងកំពុងផ្តល់នូវផលសេដ្ឋកិច្ចដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *