រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺជាការងារអាទិភាព

ភ្នំពេញ៖ ក្រសួងជំនាញ និងអ្នកជំនាញមកពីស្ថាប័នពាក់ព័ន្ធ បានជួបប្រជុំគ្នាពិភាក្សាស្តីពីការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នៅទីស្តីការក្រសួងទេសចរណ៍។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈ​កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេស​ចរ​ណ៍​ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.អ., ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ, ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក គ.ជ.អ.អ.  មកពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងគ.ជ.អ.អ. នៅថ្នាក់ក្រោមជាតិ តំណាងដោយ ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត, មន្ទីរជំនាញពាក់ព័ន្ធ សរុបចំនួន ១៣០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា៖

«ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺជាការងារអាទិភាពដោយឈរលើទស្សនទាន ការអភិរក្សបម្រើដល់ការអភិវឌ្ឍ និងការអភិវឌ្ឍបម្រើដល់ការអភិរក្ស ព្រមទាំងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ដល់ប្រជាសហគមន៍»។

ប្រធាន គ.ជ.អ.អ. បានគូសរំលេចនៅក្នុងអង្គប្រជុំថា កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership) ដោយលើកទឹកចិត្តការវិនិយោគ តម្រូវឱ្យមានការចូលរួមពីប្រជាជនមូលដ្ឋាន, ការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍,ការផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន ព្រមទាំងការគោរពគោលការណ៍ចីរភាព និងទទួលខុសត្រូវ។

គួរជម្រាបថា៖ ការលើកកម្ពស់វិស័យទេសចរណ៍នៅតាមសហគមន៍ ជាផ្នែកមួយជួយដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។ កម្ពុជាសម្បូរទៅដោយសក្តានុពលទេស​ចរណ៍ធម្មជាតិនៅទូទាំងប្រទេស ដូច្នេះការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ ពិតជារឿងចាំបាច់ណាស់។ ទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ត្រូវបានចាត់ទុកថាជាសសរស្តម្ភក្នុងការធានាដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន​ថៃ​ ​CP ​All ​ប្រកាស​បិទ​ 7​-​Eleven ​នៅ​កម្ពុជា​ ​ក្រោយ​បាត់បង់​សាខា​ជាង​ ​១០០ ​ត្រឹម​រយៈពេល​មួយ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

ក្រុមហ៊ុន​ ​CP All ​របស់​ប្រទេស​ថៃ​ ​ដែល​ជា​អ្នក​ប្រតិបត្តិការ​បណ្តាញ​ហាង​លក់​រាយ 7​-​Eleven ​បាន​ប្រកាស​បិទ​ហាង​ទាំងអស់​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​២៥​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៦ ​បន្ទាប់ពី​ចំនួន​សាខា​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ដោយ​បាត់បង់​សាខា​ចំនួន​ ​១០២ ​ក្នុង​រយៈពេល​ត្រឹមតែ​ ​១២ ​ខែ​

ពន្ធ​គយ​អាម៉េរិក ​​១៨​%​ ​នឹង​ផ្ដល់​ឱកាស​ឱ្យ​កម្ពុជា​បង្កើន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​នាំចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

សំណើ​កំណត់​អត្រា​ពន្ធ​គយបដិការ​របស់​សហរដ្ឋ​អាម៉េរិក​ត្រឹម​ ​១៨​%​ ​លើ​ទំនិញ​នាំចេញ​ពី​កម្ពុជា​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ពង្រឹង​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អាម៉េរិក ​ជាពិសេស​ក្នុង​វិស័យ​កាត់ដេរ​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​ដោយ​មាន​អត្រា​ពន្ធ​ទាប​ជាង​ប្រទេស​វៀតណាម ​និង​អាច​រក្សា​បាន​ប្រៀប​ប្រកួត​ប្រជែង​ធៀប​នឹង​ប្រទេស​បង់ក្លាដែស

ក្រសួងរៀបចំដែនដី ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ ដើម្បីបង្ហាញផ្លូវលើវិស័យសំណង់ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/11/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គោលបំណង់នៃការរៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ​ ជាចន្លុះបង្ហាញផ្លូវលើវិស័យសំណង់

សហ​ភាព​អឺរ៉ុប​​គ្រោង​បង្កើត​មូលនិធិ​បច្ចេកវិទ្យា​ ​៥០ ​ពាន់​លាន​អឺរ៉ូ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​អាម៉េរិក​​និង​ចិន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

សហភាពអឺរ៉ុបគ្រោងប្រមូលថវិការហូតដល់ ៥០ ពាន់លានអឺរ៉ូ (ប្រមាណ ៥៤ ពាន់លានដុល្លារ) សម្រាប់បង្កើតមូលនិធិថ្មីមួយដើម្បីវិនិយោគរយៈពេលវែងទៅលើក្រុមហ៊ុនបញ្ញាសិប្បនិម្មិត និងកុំព្យូទ័រកង់ទិច ខណៈដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់អាម៉េរិក និងចិន

តម្លៃ​មាស​ធ្លាក់ចុះ​ខ្លាំង​!​​ អ្នក​ជំនាញ​ពន្យល់​ពី​កត្តា​ដែល​កំពុង​ដាក់​សម្ពាធ​លើ​ទីផ្សារ​មាស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

តម្លៃ​មាស​បាន​បន្ត​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លងមក​នេះ​ ​ដែល​ធ្វើឱ្យ​អ្នក​ទិញ​មាស​ក្នុងពេល​តម្លៃ​ខ្ពស់​ប្រឈម​នឹង​ការ​ខាតបង់ ខណៈ​អ្នក​ដែល​មាន​បំណង​ទិញ​មាស​កំពុង​រង់ចាំ​មើល​ទិសដៅ​ទីផ្សារ

បច្ចេកទេស​ដាំ​ល្ហុង​វិល​ជុំ​ ជួយ​កសិករ​នៅ​មណ្ឌលគិរី​ផ្គត់ផ្គង់​ទីផ្សារ​ ២ តោន​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 26/11/2026

ការ​អនុវត្ត​បច្ចេកទេស​ដាំ​ដុះ​វិលជុំ ​និង​ការ​សិក្សា​តម្រូវការ​ទីផ្សារ​ជាមុន ​បាន​ជួយ​ឱ្យ​ចម្ការ​ល្ហុង​ពូជ​ទឹកឃ្មុំ​ទំហំ​ ៥​ ​ហិកតា ​របស់​លោក​ស្រី​ មុយ វល័ក្ខ ​នៅ​ខេត្ត​មណ្ឌលគិរី ​អាច​រក្សា​ការ​ផ្គត់ផ្គង់​បាន​ជា​ប្រចាំ​ប្រមាណ​ ២ តោន​ក្នុង​មួយ​ថ្ងៃ ​ដោយ​មិន​ប្រឈម​នឹង​បញ្ហា​ផលិតផល​សល់​ច្រើន​ ឬ​ស្ទះ​ទីផ្សារ

​​APE​C ​២០​២៦ ​ក្លាយជា​វេទិកា​ប្រកួត​ប្រជែង​ឥទ្ធិពល​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

៖​ វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ​(​APEC​) ​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨៩ ​ដើម្បី​ជំរុញ​ការ​កាត់បន្ថយ​ពន្ធ​គយ ​និង​សម្រួល​ពាណិជ្ជកម្ម​ក្នុង​តំបន់ ​បាន​ក្លាយជា​ចំណុច​ប្រសព្វ​នៃ​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហា​អំណាច​ពិភពលោក​ ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​ ​២០២៦ ​ដែល​រៀបចំ​នៅ​ទីក្រុង​សិន​ជិន ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​ ​១៨​-​១៩​ ​ខែ​វិច្ឆិកា

កសិករ​នៅ​បាត់ដំបង​​ ប្រើ​ដី​កន្លះ​ហិកតា​ដាំ​តា​សក់ រក​ចំណូល​ប្រមាណ​ ​៤០ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 26/11/2026

កសិករ​មួយ​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ ​អាច​ប្រមូល​ផល​តា​សក់​បាន​ជា​មធ្យម​ប្រមាណ ៥០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ​ពី​ផ្ទៃដី​ត្រឹម​ ​៥០​ ​អា ​ឬ​កន្លះ​ហិកតា ​ដោយ​ទទួល​បាន​ចំណូលប្រមាណ ​៤០​ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ​ឬ​ស្មើនឹង​ប្រមាណ​ ​១២ លាន​រៀល​ក្នុង​មួយ​ខែ ​តាមរយៈ​ការ​ដាំដុះ​ដោយ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ត្រឹមត្រូវ

កែច្នៃ​ដំឡូង​មី​ស្រស់​ជា​ដំឡូង​ក្រៀម​​ ជួយ​កសិករ​លក់​លើស ១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

កសិករ​ដាំ​ដំឡូង​មី​នៅ​កម្ពុជា​ជា​ច្រើន​កំពុង​ងាក​មក​កែច្នៃ​ដំឡូង​មី​ស្រស់ជា​ដំឡូង​មី​ក្រៀម ​ដើម្បី​ទទួល​បាន​តម្លៃ​លក់​ខ្ពស់​ជាង​មុន​ ​ដោយ​ដំឡូង​មីក្រៀម​អាច​លក់​បាន​ជាង​ ​១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម

ការ​ស្ទង់​មតិ​៖​ពល​រដ្ឋ​អាម៉េរិក​ភាគ​ច្រើន​ ​ចង់​ឱ្យ​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​គ្មាន​លក្ខខណ្ឌ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

ការ​ស្ទាបស្ទង់​មតិ​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ ​Maryland ​និង​ក្រុមហ៊ុន​ស្រាវជ្រាវ​ Ipsos ​បង្ហាញ​ថា​ ពល​រដ្ឋ​អាម៉េរិក​ពេញ​វ័យ​ចំនួន​ ៥៥ ​ភាគរយ​ គាំទ្រ​ឱ្យ​បញ្ចប់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​មិន​ដាក់​លក្ខខណ្ឌ​ណាមួយ​ឡើយ​


Leave a Reply

Your email address will not be published.Required fields are marked *