ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការដោះស្រាយបញ្ហាពូជស្រូវគឺជាយុទ្ធសាស្រ្តមួយរបស់ក្រសួងកសិកម្ម ក្នុងការពង្រឹងផលិតកម្មផ្ទៃក្នុងឱ្យរឹងមាំចាប់ពីឆ្នាំ២០២៣ មុននឹងស្វែងរកទីផ្សារខាងក្រៅបន្ថែម ដើម្បីជំរុញចលនានាំចេញអង្ករ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បែបននេះនៅក្នុងជំនួបជាមួយនឹងសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងគោលបំណងផ្តោតលើផលិតកម្មពូជស្រូវ និងការនាំចេញអង្ករ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២កន្លងទៅ ដែលសហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើឱ្យក្រសួងកសិកម្មជួយជំរុញខ្សែច្រវាក់ផលិតកម្មក្នុងការនាំចេញស្រូវអង្ករ ទៅទីផ្សារដែលមានសក្ដានុពល ជាពិសេសទីផ្សារថ្មីៗ ដើម្បីផ្ដល់ប្រាក់់ចំណូលជូនដល់កសិករ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យវិស័យឯកជន ឬក្រុមហ៊ុននាំចេញ ធ្វើកិច្ចសន្យាជាមួយកសិករនៅតាមតំបន់នីមួយៗរៀងខ្លួន ដើម្បីផ្គត់ផ្គង់ពូជទៅតាមតម្រូវការទីផ្សារ តែត្រូវផ្តល់តម្លៃសមរម្យមួយឱ្យថោកជាងតម្លៃពូជបច្ចុប្បន្ន។ គម្រោង ផលិតពូជស្រូវនេះ នឹងជំរុញធ្វើយ៉ាងណាឱ្យទទួលបានពូជស្រូវ ដែលសុទ្ធល្អ ចាប់ពីខែឧសភា ឆ្នាំ២០២៣ទៅ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានទទួលស្គាល់ថាការងារជាអាទិភាពចំពោះមុខ គឺផែនការសកម្មភាពស្ដីពីការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អក្នុងបរិមាណទាប តែផ្ដល់ទិន្នផលស្រូវខ្ពស់។ ការជ្រើសរើសពូជក៏ត្រូវអត្រាដុះខ្ពស់ ធំលឿន មានកម្លាំងខ្លាំង ធន់នឹងជំងឺ និងសត្វល្អិត ទុំស្រុះគ្នាល្អ និងមានអត្រាលាយគ្រាប់ពូជផ្សេង និងគ្រាប់ខ្មៅចង្រៃទាប ដែលនឹងរួមចំណែកឱ្យស្រូវអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារ។
ឯកឧត្តម ឌិត ទីណា ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលប្រជាកសិករផលិតបាន នឹងមានទីផ្សារទទួលទិញយកទៅដាំដុះបន្ត ហើយភាគីពាក់ព័ន្ធគួរសិក្សាអំពីប្រភេទអង្ករដែលជាតម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញការផលិតស្របទៅតាមតម្រូវការជាក់ស្ដែង។
ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា សម្រាប់កែច្នៃនាំចេញ មានបញ្ហាប្រឈម ដោយសារបញ្ហាកង្វះគ្រាប់ពូជសុទ្ធ បានធ្វើឱ្យការផ្គត់ផ្គង់របស់កសិករ មកកាន់រោងម៉ា ស៊ីនកិនស្រូវ ជាពិសេសអង្ករសែនក្រអូប និងផ្ការំដួល ដូច្នេះ លោកស្នើឱ្យមានរៀបចំយុទ្ធសាស្រ្ត និងផែនការជំរុញផលិតកម្មពូជក្នុងទ្រង់ទ្រាយធំ ដែលមានការចូលរួមពីគ្រប់ភាគី ដោយផ្តោតលើប្រភេទពូជណាខ្លះ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាន។
លោកឧកញ៉ា ហ៊ុន ឡាក់ បានមានប្រសាសន៍ថា ៖
“បញ្ហាប្រឈមមួយចំនួន ចំពោះកសិករដែលបានប្រើប្រាស់ពូជតំណគ្នា ។ ពូជក្លាយ ដែលធ្វើឱ្យទិន្នផលស្រូវទាប ហើយភាពសុទ្ធនៃគ្រាប់អង្ករ ត្រូវធ្លាក់ចុះ”
អនុប្រធានសហព័ន្ធស្រូវអង្គរកម្ពុជា លោកស្រី គឹម ស្រីរ័ត្ន បានលើកឡើងថា ការរៀបចំយុទ្ធសាស្ត្រស្រូវអង្ករក្នុងដំណាក់កាលថ្មី ២០២៣-២០៣០ និងស្នើឱ្យគ្រប់ភាគីធ្វើការរួមគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពនៃផ្ទៃដីដាំដុះស្រូវឡើងវិញ និងស្នើសុំឱ្យក្រសួងកសិកម្ម ត្រូវរៀបចំយុទ្ធនាការផ្សព្វផ្សាយទៅកាន់កសិករ លើជំនាញបច្ចេកទេសដាំដុះ ការប្រើប្រាស់ជី ថ្នាំពុលកសិកម្ម និងពូជ ក្នុងកម្រិតទ្រង់ទ្រាយធំ តាមរយៈការផលិតវីឌីដេអូផ្សព្វផ្សាយនិងសុំឱ្យក្រសួងកសិកម្មត្រូវរៀបចំការចុះបញ្ជីចំនួនរោងម៉ាស៊ីនកិនស្រូវទៅប្រទេសចិនបន្ថែមទៀត ទោះបីជាការងារនេះ ត្រូវបានឯកភាពជាគោលការណ៍ពីអគ្គនាយកដ្ឋានកសិកម្មរួចហើយក៏ដោយ។
លោកស្រី បញ្ជាក់ថា កាលពីឆ្នាំមុនៗ ខាងសហព័ន្ធមានអង្ករសែនក្រអូប និងអង្កររំដួល ដែលភាពសុទ្ធ ត្រូវបានធ្លាក់ចុះដោយសារកត្តាកសិករពេលខ្លះពួកគាត់បានប្រើប្រាស់ពូជស្រូវដដែលៗច្រើនដងពេក ដោយមិនបានទិញពូជល្អៗពីកន្លែងលក់ ឬមួយក៏ពួកគាត់ដាំដុះទៅ វាមានការឆ្លងពីពូជមួយទៅពូជមួយទៀត។ដូច្នេះហើយវាធ្វើឱ្យគុណភាពអង្ករឆ្នាំមុនៗ មានការធ្លាក់ចុះ។
លោកស្រី គឹម ស្រីរ័ត្នមានប្រសាសន៍ថា៖
“យើងចង់ឱ្យក្រសួង ផ្តោតទៅលើការផលិតស្រូវពូជ ដែលមានគុណភាពល្អ សុទ្ធល្អ ហើយចែកចាយទៅឱ្យក្រុមហ៊ុនឯកជន ឬមួយកសិករសហគមន៍ណា ដែលគាត់អាចយកទៅធ្វើស្រូវពូជ ហើយបន្តទៅទៀតបាន ដើម្បីយើងកិនជាអង្ករមកបានភាពសុទ្ធ មានគុណភាពល្អ មានតម្លៃសមរម្យ”
ពីសហព័ន្ធវអង្ករកម្ពុជាបានបង្ហាញទិន្នន័យ ក្នុងការនាំចេញ អង្ករកម្ពុជា រយៈពេលប្រាំបួនខែនៃឆ្នាំ២០២២នេះ មានចំនួន ជិត៤៥ម៉ឺនតោន គិតជាទឹកប្រាក់ជាង២៨៦លានដុល្លារអាមេរិក ទៅកាន់គោលដៅចំនួន៦០ប្រទេស ដែលក្នុងនោះមានតំបន់មជ្ឈិមបូព៌ាផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក

KDIC ប្រាប់សភាកូរ៉េថា បានបញ្ចប់ការចរចារលើដំណោះស្រាយធំៗរួចរាល់ហើយលើគម្រោង កាំកូស៊ីធី
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 21/10/2026
ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) បានរាយការណ៍ជូនរដ្ឋសភាកូរ៉េថា ក្របខណ្ឌទូទៅមួយត្រូវបានសម្រេចរួចរាល់ជុំវិញការទាមទារយកប្រាក់លើករណីគម្រោង «កាំកូស៊ីធី» ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងសហការយ៉ាងសកម្ម ដើម្បីដោះស្រាយការទារប្រាក់ដែលនៅសេសសល់ជាង ២៣៥ប៊ីលានវ៉ុន។ តាមការរាយការណ៍នាពេលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍កាំកូស៊ីធី ត្រូវបានបង្កើតឡើងក្នុងគោលបំណងសាងសង់អគារពាណិជ្ជកម្ម និងលំនៅឋាននៅលើផ្ទៃដីប្រមាណ ១,៣២ លានម៉ែត្រការ៉េនៅរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីដែលកំពុងដំណើរការលើទ្រព្យសកម្មដែលមិនទាន់បញ្ចប់នេះ កាលពីថ្ងៃទី ១៩ ខែតុលា





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content