ក្រសួងឧស្សាហកម្ម ធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជាកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលជាវឌ្ឍនភាពដ៏សំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា។

ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការក្នុងស្រុក និងអន្តរជាតិ រួមទាំងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន (JPO) ។

ប្រព័ន្ធថ្មីនេះសម្រួលដល់ដំណើរការចុះបញ្ជីសម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិព្រមទាំងការពារនវានុវត្តន៍របស់កម្ពុជា និងអន្តរជាតិនៅក្នុងទីផ្សារពិភពលោក។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖

«ការដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញនេះគឺជាជំហានថ្មីមួយទៀត ក្នុងការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិឧស្សាហកម្ម។ ប្រព័ន្ធថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកដាក់ពាក្យ ស្នើសុំសិទ្ធិកម្មសិទ្ធិបញ្ញាតាមអនឡាញកាន់តែលឿន និងមានភាពងាយស្រួលជាងមុន មិនថាយប់ មិនថាថ្ងៃ ពេលណា ឬកន្លែងណា និងអាចបង់សេវាតាមអនឡាញបានដោយមិនចាំបាច់ជួបមនុស្ស ដែលកាត់បន្ថយពេលវេលា និងការចំណាយសម្រាប់អ្នកធ្វើអាជីវកម្ម»។

កម្មសិទ្ធិបញ្ញាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការបង្កើតថ្មី ការច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍឧស្សាហកម្មថ្មីៗ ដើម្បីកំណើនសេដ្ឋកិច្ចរយៈពេលវែង។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖

«កម្មសិទ្ធិបញ្ញាមិនមែនគ្រាន់តែជាការការពារសិទ្ធិបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលបណ្តុះ និងពូនជ្រុំឱ្យមានការច្នៃប្រឌិត ការបង្កើតនូវដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់មនុស្សជាតិ និងបង្កើតឱ្យមានកិច្ចសហការគ្នាស្វែងរកគំនិតថ្មីៗដែលអាចនាំទៅរកការច្នៃប្រឌិត និងនវានុវត្តន៍ដ៏អស្ចារ្យមួយ»។

ពិធីនេះក៏រួមបញ្ចូលសិក្ខាសាលាថ្នាក់ជាតិស្តីពីការកសាងសមត្ថភាពលើការប្រើប្រាស់សេវាអនឡាញ ដើម្បីបណ្តុះបណ្តាលភាគីពាក់ព័ន្ធ ដូចជាសហគ្រិន អ្នកជំនាញផ្នែកច្បាប់ និងមន្ត្រីសាធារណៈ អំពីរបៀបប្រើប្រាស់ប្រព័ន្ធអនឡាញថ្មីនេះ។

សូមរំលឹកដែរថា កាលពីខែមេសា ឆ្នាំ២០២៤ ក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់ទិន្នន័យប្រកាសនីយប័ត្រតក្កកម្ម និងគំនូរឧស្សាហកម្ម លើគេហទំព័រនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម ដើម្បីជាប្រយោជន៍ដល់សាធារណជន និងសហគមន៍អាស៊ាន។ ប្រព័ន្ធសេវាអនឡាញថ្មីនេះគឺជាជំហានថ្មីមួយឆ្ពោះទៅការធ្វើឌីជីថលូបនីយកម្មពេញលេញ ដើម្បីធ្វើឱ្យ កាន់តែងាយស្រួលសម្រាប់អាជីវកម្ម សហគ្រិន និងនវានុវត្តន៍ករ ក្នុងការការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន ព្រមទាំងកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិឱ្យកាន់តែរីកចម្រើន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ

តម្លៃដីធ្លីនៅកណ្ដាល​ក្រុង​ភ្នំពេញ​ក្នុងឆ្នាំ២០២៦​នេះនៅតែបន្តធ្លាក់ចុះជាងឆ្នាំ២០២៥

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/11/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុង​ភ្នំពេញបន្តធ្លាក់ចុះ​បន្ថែមទៀតធៀបនឹង​ឆ្នាំ២០២៥កន្លងទៅ .....

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

មជ្ឈមណ្ឌល​ F​CPC ​ទទួល​ដោះស្រាយ​វិវាទ​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ​ និង​កាត់បន្ថយ​ភាព​ស្មុគស្មាញ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/11/2026

មជ្ឈមណ្ឌល​ការពារ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​(​F​CPC​)​ ​បាន​ដាក់​ចេញ​យន្តការ និង​នីតិវិធី​សាមញ្ញ ​ងាយស្រួល ​និង​ឥត​គិត​កម្រៃ ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ ​និង​អតិថិជន​ដោះស្រាយ​វិវាទ​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ខណៈ​វិវាទ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​មជ្ឈមណ្ឌល​ ​អាច​សម្របសម្រួល​ដោះស្រាយ​បាន​ជោគជ័យ​លើស ៩០​ភាគរយ

ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/11/2026

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ


Leave a Reply

Your email address will not be published.Required fields are marked *