យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ភ្នំពេញ ៖ ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថលបានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប។ ជាក់ស្ដែង ចំពោះអាជីវកម្ម​ណាដែលមានបញ្ចូល​នូវ​ភាព​ច្នៃប្រតិដ្ឋ ការតុបតែងបែបទំនើប ថ្មី ហើយប្លែក គេតែងឃើញយុវជនមានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងកុះករ។ និយាយជារួម ចង់ ឬមិនចង់ ម្ចាស់​អាជីវកម្ម​ក្នុងសម័យបច្ចុប្បន្ននេះ ចាំបាច់ត្រូវដើរតាមទំនោររបស់មនុស្សសម័យថ្មី។

ជាក់ស្ដែង កាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅនេះ គេឃើញមានបណ្តាយុវជនដែលភាគច្រើនជាសិស្ស និស្សិត បានចូល​រួមគាំទ្រយ៉ាងកុះករនូវការដាក់សម្ពោធ​ទីតាំង​លក់តែគុជមួយកន្លែង ដែលមានឈ្មោះ ធីឡាយ ស្ថិតនៅជិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈដែលគេក៏បានដឹងច្បាស់ថា ទីតាំងហាងតែគុជបែបទំនើបមួយនេះជាសាខាទី៣ និងមានប្រភពមកពីប្រទេសម៉ាឡេស៊ី ។

ជាយុទ្ធសាស្ត្រក្នុងការចាប់យកចំណែកទីផ្សារគោលដៅរបស់ខ្លួន និងស្របទៅនឹងទំនោរថ្មីរបស់យុវជនសម័យថ្មីនាពេលបច្ចប្បន្ននេះដែរ យីហោតែគុជធីឡាយបានផ្ដល់ជូននូវសេវាកម្មជាច្រើនរួមជាមួយនឹងកម្មវិធីលើកទឹកចិត្តអតិថិជនមួយចំនួនទៀតដូចជាការលក់បញ្ចុះតម្លៃ ការបន្ថែមជូននូវការដូភ្លាមៗគ្រប់ពេលមានការជាវផលិតផលរបស់ខ្លួន។

ជាមួយនឹងសាខាថ្មីនេះផងដែរ ទីតាំងលក់តែគុជបែបយុវវ័យមួយនេះ ក៏បានផ្ដោតការយកចិត្តទុកដាក់ទៅលើការរៀបចំទីធ្លាឱ្យធំទូលាយ ស្រស់ស្អាត ក៏ដូចជាផ្ដល់ជូននូវសេវាអ៊ីនធឺណេតរហ័ស ដែលកាន់តែផ្ដល់ភាពងាយស្រួលក្នុងការអង្គុយធ្វើកិច្ចការងារបែបឯកជនភាព ក៏ដូចជាក្រុមផ្សេងៗ។ ក្រៅពីនេះ ជាគំនិតថ្មីខុសប្លែកពីអាជីវកម្មផ្សេង ធីឡាយ ថែមទាំងផ្ដល់ជូនសេវាព្រីនឯកសារសម្រាប់សិស្ស-និស្សិតដោយមិនគិតថ្លៃទៀតផង។ ចំណុចទាំងអស់នេះហើយ ដែលអាជីវកម្មបែបទំនើបព្យាយាមផ្ដល់ជូនដើម្បីទាក់ទាញអតិថិជនសម័យឌីជីថលនេះ។

គួរបញ្ជាក់ថា យីហោតែគុជធីឡាយនេះ ត្រូវបាននាំចូលមកកម្ពុជាតាមរយៈក្រុមហ៊ុន HSC Food and Beverage កាលពីឆ្នាំ២០២១ ហើយក្រៅពីកម្ពុជា យីហោតែគុជមួយនេះ  បាន និងកំពុង​ចរាចរណ៍​នៅតាមបណ្ដា​ប្រទេសមួយ​ចំនួនដូចជា ប្រទេសអង់គ្លេស កាណាដា មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី អូស្ត្រាលី ម៉ូរូទីស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម