ថវិកាជាង ១៥០ លានដុល្លារ គ្រោងនឹងអនុវត្តកម្មវិធី ASPIRE 2 សម្រាប់ឆ្នាំ២០២២-២០២៧

ភ្នំពេញ ៖ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម IFAD ប្រចាំនៅកម្ពុជាបានបញ្ជាក់ឱ្យដឹងថា កម្មវិធី ASPIRE 2 បានគ្រោងថវិកាចំនួនជាង ១៥០ លានដុល្លារអាមេរិក ហើយនឹងបន្តអនុវត្តចាប់ពីឆ្នាំ២០២២-២០២៧។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបជាមួយនឹងក្រុមការងាររៀបចំគម្រោងកម្មវិធីតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងធនាគារវិនិយោគសហភាពអ៊ឺរ៉ុប (EIB) បានពិភាក្សាកម្មវិធី ASPIRE ដែលសម្រេចការងារជាទីមោទនក្រោយទទួលបានជោគជ័យកន្លងមក។

ជាក់ស្តែង ការសិក្សា និងវាយតម្លៃអំពីប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់ការវិនិយោគរបស់កម្មវិធី ASPI​RE ១ដុល្លារ អ្នកទទួលផល (កសិករទូទាំង២៣ខេត្ត) បានទទួលចំណូលចំនួន ៦៥ដុល្លារ តាមរយ:ការលក់​ផលិតកម្មកសិកម្ម (បន្លែសុវត្ថិភាព) សត្វបក្សី (មាន់ពង និងសាច់) និងត្រី ដោយបានអនុវត្តបច្ចេកទេសថ្មី សមស្រប ធន់នឹងការប្រែប្រួលអាការធាតុ ដែលទទួលបានពីកម្មវិធី ASPIRE។

លោក ម៉េង ស័ក្តិភូសិទ្ធ តំណាង IFAD ប្រចាំកម្ពុជា បានជម្រាបជូនថា បេសកកម្មរបស់ក្រុមការងារលើកនេះមានគោលបំណង ៣ សំខាន់ ៖ ១- កម្មវិធីកាលានុវត្តភាពយុទ្ធសាស្ត្រប្រចាំប្រទេស (កម្មវិធីការងារនៅកម្ពុជា) សម្រាប់ឆ្នាំ២០២២-២០២៧ (Country Strategy Oppotunities Programme, COSOP)។ ២- កម្មវិធី “ផ្តល់សេវាកម្មកសិកម្ម ដើម្បីកំណើនសេដ្ឋកិច្ចនៅទីជនបទប្រកបដោយបរិយាប័ន្ន និងដើម្បីបង្កើនពាណិជ្ជកម្មកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT)។ ៣- គម្រោងស្តីពីការកសាងសមត្ថភាពបន្សំ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅតំបន់ជនបទនៃប្រទេសកម្ពុជា ជំហានទី២ (Building Adaptive Capacity through the Scaling-up of Renewable Energy Technologies in Rural Cambodia, SRET 2)។

លោកបានបញ្ជាក់បន្ថែមថា COSOP នឹងផ្តោតឱ្យកាន់តែស៊ីជម្រៅលើការអភិវឌ្ឍវិស័យកសិកម្មឱ្យស្របគ្នានឹងតម្រូវការក្នុងការធ្វើកសិពាណិជ្ជកម្ម។ កម្មវិធី ASPIRE 2 ផ្តោតជាសំខាន់លើកសិករដែលមានទំហំផលិតកម្មតូច អាចទទួលបានប្រយោជន៍ពីកំណើរផលិតកម្មកសិកម្ម តាមរយ:តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញដោយធានាបានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារតម្រូវ ដោយធ្វើការចងក្រងបណ្តុំផលិត ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាការអនុវត្ត Cam​​ GAP ការប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ការប្រើថ្នាំ ជីកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗទៀតទៅតាមបច្ចេក​ទេសត្រឹមត្រូវ និងការរៀបចំទីផ្សារលក់ផលិតផលនៅតាមសហគមន៍។

ចំពោះកម្មវត្ថុទាំង៣ដូចដែលបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងរង់ចាំផ្តល់កិច្ចសហការ ដែលធ្វើយ៉ាងណាឱ្យការអនុវត្តកម្មវិធីសម្រេចទទួលបានជោគជ័យទាំងម្ចាស់ជំនួយ រាជរដ្ឋាភិបាល និងអ្នកទទួលផលផ្ទាល់។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យមានការជួបប្រជុំពិភាក្សាគ្នាដៃគូអភិវឌ្ឍន៍និងក្រុមការងារអនុវត្តន៍គម្រោងដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចបាន ធ្វើយ៉ាងណាឱ្យសកម្មភាពរបស់កម្មវិធី ឬក៏កម្មវត្ថុរបស់កម្មវិធីសមស្របទៅតាមតម្រូវការ និងស្ថានភាពសង្គមជាក់ស្តែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក