ផ្សិតប៉ក់ អាចផ្តល់ចំណូលចូលសហគមន៍រហូតដល់រាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ផ្សិតប៉ក់ ជាផ្សិតម្យ៉ាងដែលដុះក្នុងធម្មជាតិ និងជាអនុផលព្រៃឈើដ៏សំខាន់សម្រាប់ប្រជាសហគមន៍ ដោយមួយឆ្នាំៗ ផ្សិតប៉ក់នេះអាចរក​ចំណូល​ចូលសហគមន៍រហូតដល់រាប់ម៉ឺនដុល្លារ។ ផ្សិតនេះ មានរូបរាងមូល តូចៗ និងដុះនៅតាមតំបន់ណាដែលធ្លាប់មានភ្លើងឆេះពីរដូវប្រាំង។

ដោយសារតែ ការរកផ្សិតនេះមានភាពលំបាក (ដុះខាងក្នុងស្រទាប់ដី) ហើយអត្ថប្រយោជន៍វាចំពោះ សុខភាពក៏មានច្រើន ទើបការប្រមូល​ទិញ​ផ្សិតនេះមានតម្លៃថ្ងៃ។ ជាទូទៅផ្សិតប៉ក់ ត្រូវបានឈ្មួញទិញ ក្នុងតម្លៃ ៣ម៉ឺនរៀលទៅដល់ ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាមឯណោះ។

ផ្សិតប៉ក់មានដុះចាប់ពីចុងខែមីនា រហូតដល់ពាក់កណ្ដាលខែឧសភា ទៅតាមទំហំទឹកភ្លៀង។ វាដុះនៅក្នុងព្រៃស្រោង កន្លែងដែលមានដើម​ឈើ​ធំៗម្លប់ៗ និងនៅតាមស្មៅក្រាស់ៗដែលមានភាពសើម ដោយដុះផ្ដុំគ្នាប្រញឹកជាគុម្ពៗ។ ក្នុងការដុះម្ដងៗ គឺគេអាចប្រមូលផល​បានត្រឹម​តែ​ប្រមាណ​ជា ១០ថ្ងៃប៉ុណ្ណោះ ដូច្នេះហើយបានជា រដូវភ្លៀវឆ្នាំនេះ ប្រជាសហគមន៍មមាញឹកក្នុងការចូលព្រៃដើម្បីប្រមូលផលផ្សិតប្រភេទនេះ។

បើតាមក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលខ្លះមកពីតំបន់ក្បែរៗនោះ និងខ្លះទៀតជាអ្នករស់នៅ​ក្នុងតំបន់​ស្រាប់ បានប្រមូលគ្នាចូលទៅប្រមូលផលនៅក្នុងសហគមន៍ ស្រែអំពិលដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។

លោក សោភា ដែលជាប្រធានសហគមន៍ស្រែអំពិល បានឲ្យដឹងថា ជាទូទៅពលរដ្ឋម្នាក់ អាចរកផ្សិតប៉ក់នេះ ២ ទៅ ៣គីឡូក្រាមក្នុងមួយថ្ងៃ ឬច្រើនជាងនេះ អាស្រ័យ​ទៅ​តាមតំបន់ និងអាកាសធាតុ។

លោកបន្តឱ្យដឹងថា៖

“បន្ទាប់ពីប៉ះផ្សិតប៉ក់បានពីព្រៃរួចមកប្រជាសហគមន៍នៅទីនេះ គេធ្វើម្ហូប​សម្រាប់ហូបចុកក្នុងគ្រួសារផង និង ជាម្ហូបបែប​ធម្មជាតិសម្រាប់ភ្ញៀវទេសចរណ៍ផង ហើយមុខម្ហូប​ដែល​គេតែងពេញនិយមគឺយកមកស្ងោ រឺឆា ក៏បាន ដោយវាមានរសជាតិឆ្ងាញ់ខុស​ប្លែក​ពី​ផ្សិត​ទូទៅ។ ក្រៅពីធ្វើម្ហូប ពួកគាត់អាចរកចំណូលពីការលក់ផ្សិតប៉ក់នេះចាប់ពី ៣៧ ០០០រៀល ទៅ ៤០ ០០០ ក្នុងមួយគីឡូក្រាមទៅ​ឱ្យឈ្មួញ​​ផងដែរ។”

គួរបញ្ជាក់ថា សហគមន៍ទេសចរណ៍ធម្មជាតិស្រែអំបិលមានសក្កានុពលទេសចរណ៍ដូចជា ទឹកជ្រោះ ព្រៃឈើ រមណីយដ្ឋាន ហើយសហគមន៍នេះក៏ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា