ធនាគារជាតិនៃកម្ពុជា ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចមានសុខភាពល្អរឹងមាំនៅឆ្នាំ២០២៤

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានព្យាករណ៍ពីអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាដែលមានសុខភាពល្អជាងឆ្នាំមុន គួបផ្សំនឹងការធ្លាក់ចុះនៃអតិផរណាសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ ចំពេលបរិយាកាសសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការថមថយ ដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយ និងការកើនឡើងអត្រាការប្រាក់។

ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយកាលពីថ្ងៃដើមសប្ដាហ៍នេះនូវរបាយការណ៍ចុងក្រោយរបស់ខ្លួន ដោយបានធ្វើការព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាត្រូវបានគេរំពឹងថាមានកំណើន៦ភាគរយ ដែលមានភាពរឹងមាំនៅឆ្នាំ២០២៤ ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់២ភាគរយ គាំទ្រដោយលក្ខខណ្ឌខាងក្រៅ និងក្នុងស្រុកដែលប្រសើរឡើង។

លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយស្ដីពីស្ថានភាព ​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៣ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា បានថ្លែងថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគាំទ្រជាចម្បងដោយការនាំចេញទាំងផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ ការកើនឡើងនៃវិស័យ​ទេស​​​​ចរណ៍ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូន និងទូរគមនាគមន៍ ព្រមទាំងវិស័យពាក់ព័ន្ធ ខណៈដែលវិស័យកសិ​កម្មមានកំណើនយឺត។

នៅក្នុងរបាយការណ៍ដែលផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជាបានទទួលស្គាល់បញ្ហាប្រឈមដែលអាចកើតមាន រួមទាំងភាពតានតឹងភូមិសាស្ត្រនយោបាយ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុក្នុងប្រទេសជឿនលឿន កំណើនសេដ្ឋកិច្ចខ្សោយជាងការរំពឹងទុកនៅក្នុងប្រទេសចិន និងការប្រែប្រួលអាកាសធាតុ។ ហានិភ័យទាំងនោះអាចបណ្តាលឱ្យមានសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកយឺត ដែលអាចប៉ះពាល់ដល់ការនាំចេញ ការវិនិយោគ និងរំហូរមូលធនចូលមកកម្ពុជា។

យ៉ាង​ណា​ក៏ដោយ លោកជំទាវ ទេសាភិបាល​ធនាគារ​កណ្តាល​ ​បាន​លើក​ឡើង​ពី​ភាព​ធន់​នៃ​ប្រព័ន្ធ​ធនាគារ​របស់​កម្ពុជា​ចំពេល​មាន​បញ្ហា​ប្រឈម​ខាង​ក្រៅ​ជា​បន្តបន្ទាប់។ ប្រឈមមុខនឹងបញ្ហាប្រឈមដ៏មានសក្តានុពលទាំងនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាបាននូវភាពរឹងមាំនៃប្រព័ន្ធធនាគាររបស់កម្ពុជា ហើយ​នឹងដាក់ចេញនូវវិធានការចាំបាច់ឆ្ពោះទៅមុខ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុជាតិ។

លោកជំទាវបណ្ឌិត ជា សេរី បានមានប្រសាសន៍ថា ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត (FTA) អាចទាក់ទាញ FDIs កាន់តែច្រើន និងជួយកម្ពុជាក្នុងការធ្វើពិពិធកម្មផលិត​កម្ម និងការនាំចេញ។

ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា អតិផរណានៅកម្ពុជានៅតែទាប និងអាចគ្រប់គ្រងបាន។ អត្រាអតិផរណាដែលបានឈានដល់កម្រិតកំពូលនៃ ២.១ភាគរយក្នុងឆ្នាំ២០២៣ ដោយសារតែការកើនឡើងតម្លៃប្រេងឥន្ធនៈ និងអាហារពិភពលោក ប៉ុន្តែបានធ្លាក់ចុះមកត្រឹម២ ភាគរយនៅចុងឆ្នាំ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ