បរទេស ៖ ដូចមិនមានអ្វីត្រូវលាក់បាំងនោះទេដែលប្រទេសអ៊ីស្រាអ៊ែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់នាំមុខគេបំផុតមួយលើពិភពលោកនោះ ជាក់ស្តែងតាមរយៈអាជ្ញាបណ្ណបច្ចេកវិទ្យាកែច្នៃសហគ្រិនបច្ចេកវិទ្យា និងក្រុមហ៊ុនអាជីវកម្មថ្មីៗ(Start-up)ដែលកំពុងមានវត្តមាននៅតាមបណ្តាប្រទេសនានាលើពិភពលោក។
មកដល់ពេលនេះ អ៊ីស្រាអ៊ែលបានក្លាយជាកូនប្រទេសដ៏តូចមួយនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលត្រូវបានពិភពលោកទទួលស្គាល់ជាប្រទេសខ្លាំងដែលអាចគេចផុតពីវិបត្តិជំងឺឆ្លងកូវីដ-19 រហូតបានប្រកាសថាពលរដ្ឋរបស់ខ្លួនមិនចាំបាច់សូម្បីតែពាក់ម៉ាសនៅតាមទីសាធារណៈនានានោះទេ។
អ៊ីស្រាអ៊ែលបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសស្ទើរគ្រប់វិស័យ រាប់តាំងពីវិស័យកសិកម្ម វិស័យឧស្សាហម្ម សហគ្រាសខ្នាតធំ ហើយមានបច្ចេកវិទ្យាខ្លះជាកម្មសិទ្ធិរបស់ខ្លួនដែលបានធ្វើឲ្យពិភពលោកកាន់កែប្រែប្រួល និងទទួលស្គាល់ពីគុណភាព និងប្រព័ន្ធសុវត្ថិភាពដ៏ខ្លាំងក្លាដូចជា ៖
ទី១.អ្នកអាចធ្វើការសាកថ្មស្មាតហ្វូនរបស់អ្នកពេញដោយប្រើពេលត្រឹមតែ ៣០វិនាទីប៉ុណ្ណោះតាមរយៈបច្ចេកវិទ្យារបស់ក្រុមហ៊ុន Startup អ៊ីស្រាអ៊ែលដែលមានឈ្មោះថា StoreDot ។
ទី២.អ៊ីស្រាអ៊ែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការផ្តោតយកចិត្តទុកដាក់ និងផ្តល់តម្លៃបំផុតចំពោះក្រុមហ៊ុនបច្ចេកវិទ្យានៅលើពិភពលោក បន្ទាប់ពីតំបន់បច្ចេកវិទ្យាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក Silicon Valley ។
ទី៣.កំព្យូទ័រដែលមានទំហំត្រឹមតែ 2x2x2 ឬស្មើ ៨អ៊ិញ ជាកំព្យូទ័រដែលមានទំហំតូចបំផុតលើលោកត្រូវបានបង្កើតឡើងដោយវិស្វករជនជាតិអ៊ីស្រាអ៊ែល ២ រូបនៅក្នុងក្រុមហ៊ុនអ៊ីស្រាអ៊ែលដែលមានឈ្មោះថា SolidRun ។
ទី៤.កាម៉េរារបស់នាឡិកាដៃនៃក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអ៊ែលដែលមានឈ្មោះថា Glide មានមូលដ្ឋាននៅក្នុងទីក្រុងយេរូសាឡឹម។
ទី៥.ទីក្រុងញូវយ៉កដែលជាទីក្រុងដ៏មមាញឹកបំផុត ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់កម្មវិធីចតរថយន្ត Pango ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនរបស់អ៊ីស្រាអ៊ែលនោះអ្នកនឹងមិនមានអារម្មណ៍ថាស្មុគ្រស្មាញឡើយចំពោះបញ្ហានេះ ហើយកម្មវិធីនេះក៏ត្រូវបានប្រើប្រាស់នៅតាមបណ្តាទីក្រុងធំៗជាច្រើនផ្សេងទៀតក្នុងប្រទេសជឿនលឿនផងដែរ។
ទី៦.បច្ចេកវិទ្យារ៉ូបូតបេះផ្លែឪឡឹករបស់ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអ៊ែល SnapKeys ហើយក៏ដូចជាបចេ្ចកវិទ្យាក្តារបន្ទះចុចមិនមានរូប invisible keyboard ប្រើប្រាស់សម្រាប់ស្មាតហ្វូន។
ទី៧.ប្រសិនបើអ្នកបានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន JFK របស់ទីក្រុងញូវយ៉ក នោះអ្នកនឹងឃើញវត្តមានរបស់រថភ្លើងហោះ ឬ AirTrain ដែលតភ្ជាប់រវាងអាកាសយានដ្ឋានទៅកាន់ទីក្រុងក្នុងរូបភាពជាប្រព័ន្ធធ្វើដំណើរសាធារណៈដ៏ទំនើបបំផុត ហើយវាត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនអ៊ីស្រាអ៊ែល Nextiva ។
ទី៨.អ្នកប្រាកដជាបានស្គាល់ពីបន្ទះចងចាំ USB Flash Drive ហើយវាត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក ប៉ុន្តែអ្នកធ្លាប់បានដឹងទេថាវាត្រូវបានរកឃើញ និងបង្កើតឡើងលើកដំបូងដោយជនជាតិអ៊ីស្រាអ៊ែល គឺលោក Dob Moran កាលពីឆ្នាំ២០០០ ។
ដូចអ្វីដែលបានរៀបរាប់ខាងលើនេះគឺជាចំណុចពិសេសរបស់ប្រទេសអ៊ីស្រាអែលដែលពិភពលោកទទួលស្គាល់ និងមានភាពស្ញប់ស្ញែងរហូតមកដល់ពេលបច្ចុប្បន្ន៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content