សៀមរាប ៖ យោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប គិតត្រឹមសប្ដាហ៍កន្លងទៅនេះ មានសណ្ឋាគារប្រមាណជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ជាង ៨ ០០០បន្ទប់ បានបើកដំណើរការឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ។

ទាក់ទងទៅនឹងការបើកដំណើរការសណ្ឋាគារ និងផ្ទះសំណាក់ឡើងវិញនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបង្ហាញការសាទរ និងក្ដីរំពឹងខ្ពស់ថា អនាគតរបស់វិស័យទេសចរណ៍នឹងរកឃើញភាពល្អប្រសើររបស់ខ្លួនបានឆាប់ៗឡើងវិញហើយ។ ទោះជាយ៉ាងណា លោកជំទាវបានរំលឹកផងដែរថា ការបើកឡើងវិញនេះនៅមិនទាន់អាចប៉ះប៉ូវនូវការខូចខាតក្នុងរយៈពេលជិត២ឆ្នាំមកនេះនៅឡើយទេ ដោយហេតុថាមានប្រទេសមួយចំនួននៅមិនទាន់បើកសេដ្ឋកិច្ចប្រទេសខ្លួននៅឡើយ។

លោកជំទាវបន្ថែមថា ៖ «តាមរយៈការប្រកាសបើកទេសចរណ៍ឡើងវិញរបស់រាជរដ្ឋាភិបាល ក៏ដូចជាការទម្លាក់ចោលនូវការធ្វើចត្តាឡីស័កនេះ បានធ្វើឲ្យសេវាករមានទឹកចិត្ត និងស្មារតីល្អក្នុងការងើបបើកទ្វារទទួលភ្ញៀវឡើងវិញ!»។
លោកជំទាវបានសង្កត់ធ្ងន់ថា វិស័យនេះនឹងទាមទារពេលវេលាមួយរយៈទៀតទើបអាចវិលត្រឡប់ទៅរកសភាពដើមវិញ គឺទម្រាំប្រទេសផ្សេងៗ ជាពិសេសប្រទេសក្នុងតំបន់អាស៊ានមានការបន្ធូរបន្ធយលើការរឹតត្បិតការធ្វើដំណើររបស់ប្រជាជនពួកគេ។

លោកជំទាវបន្តរំលឹកផងដែរថា នឹងមានជើងហោះហើរចំនួន ២ខ្សែ គឺសាំងហ្គាពួរ អ៊ែឡាញ និងថៃអ៊ែឡាញ ដឹកភ្ញៀវទេចរដោយផ្ទាល់ចូលមកខេត្តសៀមរាប។ ហេតុនេះ កម្ពុជាសង្ឃឹមថា ភ្ញៀវទាំងនោះនឹងទៅជួយដល់អាជីវកម្មទេសចរណ៍ ព្រមទាំងអាចស្ដារឡើងវិញបន្តិចម្ដងៗនូវវិស័យទាំងនេះ។ សូមរំលឹកផងដែរថា យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ក្នុងឆ្នាំ២០២០កន្លងទៅ នៅទូទាំងប្រទេសមានសណ្ឋាគារចំនួន ២៥៩ ទីតាំង ស្មើនឹង ១៤ ៤៥៣ បន្ទប់ និងផ្ទះសំណាក់ចំនួន ២៩៤ ទីតាំង ស្មើនឹង ៣ ១៧១ បន្ទប់ បានបិទទ្វារជាបន្តបន្ទាប់។ ដោយឡែក វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេ ដែលក្នុងនោះវិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានបិទដំណើរការពី ៨០ភាគរយ ទៅដល់ ៩០ភាគរយ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត និងកំណើនដោយចីរភាព”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
សមាគមធនាគារនៅកម្ពុជា(ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ”

រយៈពេល ៣ឆ្នាំ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួនជាង ១៤៩០គម្រោង ក្នុងទំហំទុនវិនិយោគជិត ២៦ពាន់លានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
ចាប់តាំងពីការកកើតរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានគម្រោងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ២៦ពាន់លានដុល្លារអាម៉េរិក

៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
រយៈពេល ៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា និង Mission Alliance រួមគ្នាពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់សហគ្រិនខ្នាតមីក្រូ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និង Mission Alliance ប្រចាំប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងបុគ្គលស្វ័យនិយោជន៍ នៅតាមតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content