ប្រតិបត្តិការលក់បន្ទះឈីបរបស់ Nvidia កើនឡើងទ្វេដង ប៉ុន្តែក្រុមអ្នកវិនិយោគទីផ្សារហ៊ុនមិនទាន់សប្បាយចិត្តពេកទេ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បរទេស ៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ទំហំនៃការលក់បន្ទះឈីបរបស់ក្រុមហ៊ុនយក្ស Nvidia សម្រាប់ត្រីមាសទី២ ទទួលបានប្រាក់ចំណូលដល់ទៅទ្វេដង ប៉ុន្តែបើទោះជាបែបនេះក្តីដំណឹងនេះហាក់ដូចជានៅមិនទាន់ធ្វើឲ្យក្រុមអ្នកវិនិយោគលើទីផ្សារហ៊ុនរបស់ក្រុមហ៊ុនពេញចិត្តខ្លាំងនៅឡើយទេ។

ប្រតិបត្តិការលក់គិតចាប់ពីខែឧសភា ដល់ខែកក្កដា បានកើនឡើងដល់ទៅ ២០០ភាគរយ ធ្វើឲ្យអ្នកវិនិយោគភាគហ៊ុនទទួលបានប្រាក់ចំណេញជាច្រើន ប៉ុន្តែមូលហេតុដែលនាំឲ្យពួកគេមិនសូវសប្បាយចិត្ត ដោយសារតែក្រុមអ្នកវិនិយោគទាំងនោះមានការរំពឹងទុកខ្លាំងថា នឹងមានសកម្មភាពកើនឡើងខ្លាំងជាងនេះចំពោះក្រុមហ៊ុន Nvidia។

គួរឲ្យដឹងដែរថា ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះបានកើនឡើងប្រមាណជា១៥០ភាគរយ ហើយបានធ្វើឲ្យតម្លៃក្រុមហ៊ុនសរុបទទួលបានកំណើនបន្ថែម ១,៨២ទ្រីលានដុល្លាររួចទៅហើយ។ តម្លៃហ៊ុនបានបន្តកើនឡើងដល់ទៅ ៣៧ដង ខ្ពស់ជាងពេលដែលវាត្រូវបានដាក់លក់ដំបូង ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំង៦របស់ពិភពលោកធ្វើបានត្រឹមតែ ២៩ដងប៉ុណ្ណោះ។

ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលៗដែលរួមានទាំង Microsoft ជាដើម នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើការវិនិយោគយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ ឬ AI Infrastructure ប៉ុន្តែទោះជាយ៉ាងណាក្តី ពួកគេនៅតែបន្តទិញផលិតផលសម្រាប់ដំណើរការក្រាហ្វិករបស់ខ្លួនមួយចំនួនធំពីក្រុមហ៊ុន Nvidia នៅឡើយដើម្បីអាចឲ្យកំព្យូទ័រធ្វើការងារបានកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់ ពីព្រោះថាបន្ទះឈីបរបស់ Nvidia គឺជាផលិតផលដែលពិបាកនឹងជំនួសបំផុតក្នុងស្ថានភាពទីផ្សារបច្ចុប្បន្នដែលវាជាកត្តាសំខាន់នាំឲ្យប្រាក់ចំណូល និងតម្លៃរបស់ក្រុមហ៊ុនមានការកើនឡើងឥតឈប់ឈរ។

យោងតាមតួលេខដែលបង្ហាញដោយ LSEG គិតត្រឹមថ្ងៃទី២៣ ខែសីហា ក្រុមហ៊ុន Nvidia អាចទទួលបានប្រាក់ចំណូលប្រមាណជា ២៨,៦៨ពាន់លានដុល្លារនៅក្នុងត្រីមាសទី២ ឬស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា១១២ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។

ទោះបីជាយ៉ាងណាក្តី បណ្តាក្រុមអ្នកវិនិយោគិនមួយចំនួនបានបង្ហាញនូវការព្រួយបារម្ភអំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបំពេញតាមការរំពឹងទុកដ៏ខ្ពស់ ហើយបានចោទសួរអំពីល្បឿននៃការចំណាយលើបច្ចេកវិទ្យា AI ដោយអតិថិជនធំៗរបស់ក្រុមហ៊ុន Nvidia ។

ជាលទ្ធផលនៃការព្រួយបារម្ភទាំងនេះវាបានធ្វើឱ្យមានការធ្លាក់ចុះប្រមាណជា២០ភាគរយនៃភាគហ៊ុនរបស់ Nvidia ចន្លោះពីខែកក្កដា ដល់ដើមខែសីហា ប៉ុន្តែវាបានងើបឡើងវិញបន្តិចក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងធ្វើឲ្យតម្លៃភាគហ៊ុនកើនឡើងវិញដែរ ពោលគឺប្រមាណជា៥ភាគរយប៉ុណ្ណោះក្រោមតម្លៃកំណត់ត្រាខ្ពស់កាលពីក្នុងខែមិថុនាកន្លងទៅនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)