គម្រោងសាងសង់ស្ពាន​តភ្ជាប់ពីកោះនរា ទៅទីក្រុង​រណប មេគង្គ ឃី ក្រុងអរិយក្សត្រ នឹងលេចចេញរូបរាងឆាប់ៗ​

ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញ ​និងអភិវឌ្ឍន៍​តំបន់​ទីក្រុងរណបមេគង្គឃី ក្រុ​ងអរិយក្សត្រ ខេត្ត​កណ្ដាល ក៏ដូចជាក្រុងរណបកោះនរា រាជធានីភ្នំពេញ កាន់តែមានសក្ដានុពល និ​ងមានភាពទាក់ទាញ បង្កើនសន្ទុះនៃការ​វិនិយោគបន្ថែម​​ ក្រុមហ៊ុន​ OCIC គ្រោងនឹង​សាងសង់​ស្ពាន​ឆ្លងកាត់ទន្លេ​មេគង្គ​តភ្ជាប់ពីកោះនរា រាជធានីភ្នំពេញ ទៅក្រុងរណប​មេគង្គឃី ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ជាក់ស្ដែង នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូន ឯកឧត្តម ​ប៉េង ពោធិ៍នា បាន​ដឹក​នាំ​​កិច្ច​ប្រជុំ​ ពិនិត្យ​ និងពិភាក្សា​លើ​គម្រោងសិក្សា និង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ តភ្ជាប់ពីកោះនរា​ រាជធានីភ្នំពេញ ទៅក្រុង​រណប​មេគង្គ​ឃី នៃក្រុង​អរិយក្សត្រ​ខេត្តកណ្ដាល​ ដោយមានមន្ត្រីជំនាញពាក់ព័ន្ធចូលរួមជាច្រើននាក់។

ឯកឧត្តម​ ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ បានមានប្រសាសន៍ឱ្យដឹងថា គម្រោង​ស្ពា​ន​​ឆ្លងទន្លេ​មេគង្គ​កោះនរាទៅក្រុងរណប​មេគង្គ​ឃី ក្រុងអរិយក្សត្រ​ ជាគម្រោងរបស់​វិស័យឯកជន ពោល គឺជាគម្រោងរបស់​ក្រុមហ៊ុន​ OCIC ដូចគ្នាទៅ​នឹង​គម្រោងស្ពាន​ឆ្លងទន្លេកោះពេជ្រ កោះនរា និងស្ពាន​ឬស្សីកែវ ភ្ជាប់ក្រុងរណបជ្រោយចង្វារជាដើម ។​

ឯកឧត្តម​បន្តថា​ បើទោះបីជា​គម្រោង​នេះជា​គម្រោ​ង​របស់វិស័យឯកជន តែរាល់ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធអ្វីមួយ គឺត្រូវមកសិក្សា​បច្ចេកទេស​ជាមួយ​ក្រសួង​ ដើម្បីទទួលបានធាតុ​ចូល និងក្រឹតក្រម​នៃការអនុវត្ត​ការដ្ឋាន ឬការងារ​ផ្សេងៗទៀត ។

ឯកឧត្តមបញ្ជាក់ថា នៅពេល​ស្ពាននេះ​លេច​ជារូបរាង និង​ស្ថាបនា​រួច នឹងធ្វើឱ្យ​ក្រុង​អរិយក្សត្រ​កាន់តែខិតជិត​រាជធានីភ្នំពេញ ការ​ធ្វើដំណើរកាន់តែងាយស្រួល ប្រជាជន​កាន់តែច្រើន​នឹង​ផ្លាស់​ប្តូរទៅរស់នៅ​ទីនោះ​ ហើយអាច​ធ្វើឱ្យតម្រូវការ​លំនៅឋាន​នៅតំបន់ក្រុង​អរិយក្សត្រ​មានកំណើន​ខ្ពស់ ។​

អ្នកឧកញ៉ាបណ្ឌិត ​សំ សុខ​នឿន ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានលើកឡើង​ថា នៅពេលដែលមាន​ស្ពាន​តភ្ជាប់ទីភ្នំពេញ ទៅកាន់​ក្រុង​អរិយក្សត្រ​ អ្វីដែលរដ្ឋាភិបាល​គួរអភិវឌ្ឍន៍​នៅតំបន់​អរិយក្សត្រ​មុនគេ​នោះគឺ​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះនៅពេលមានស្ពាន​ឆ្លងកាត់​ ងាយស្រួលធ្វើដំណើរ ពលរដ្ឋ​នឹងទៅរស់នៅទីនោះច្រើន ដែលធ្វើឱ្យការធ្វើដំណើរមានភាពមមាញឹកជាង​មុន ​ទាមទារ​ឱ្យមានការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ បណ្តាញទឹកស្អាត និងបណ្តាញអគ្គិសនី​។

អ្នកឧកញ៉ាក៏បានលើកឡើងផងដែរថា​ សម្រាប់​សក្ដានុពល​នៃការវិនិយោគ​នៅតំបន់អរិយក្សត្រ​ គឺ​លំនៅឋាន ព្រោះថានៅពេលគម្រោងសាងសង់ និង​ស្ពានរួចរាល់ ពលរដ្ឋផ្លាស់ពីទីក្រុង​ទៅកាន់​អរិយក្សត្រ​កាន់តែច្រើន ​ធ្វើឱ្យតម្រូវការ​លំនៅឋាន​នៅទីនោះកើនឡើង​ ដូច្នេះ​ហើយ​ការ​វិនិយោគលើ​លំនៅឋាន​គឺជា​អ្វីដែល​វិនិយោគិនគួរ​ពិចារណា​គិតគូរមុន​គេ ។​

គួររម្លឹកថា បច្ចុប្បន្ន​នេះ នៅជាយរាជធានីភ្នំពេញ មានគម្រោ​ងស្ពានចំនួន​២​កំពុងមមាញឹក​សាងសង់ ក្នុងនោះមានស្ពាន​ឆ្លងទន្លេបាសាក់​ចាក់​អង្រែ​- ព្រែក​ប្រា ដែល​គ្រោងនឹង​ចំណាយថវិកា​ប្រមាណ ៦០លានដុល្លារអាម៉េរិក និង​ស្ពានឆ្លង​តភ្ជាប់ពីផ្លូវជាតិលេខ​១ ទៅ​ល្វាឯម លើ​គម្រោងផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត ដែល​គ្រោងនឹង​ចំណាយថវិកា​ប្រមាណជាង​២០០លានដុល្លារអាម៉េរិក ។​ ដោយឡែក​ គិតត្រឹម​បច្ចុប្បន្ន​នេះ មានស្ពាន​ឆ្លងទន្លេ​ និងតភ្ជាប់​តំបន់​សំខាន់ៗចំនួន ២ហើយ ត្រូវបាន​សាងសង់​ដោយក្រុមហ៊ុន ​OCIC រួមមានស្ពាន​កោះពេជ្រ​-កោះនរា និង​ស្ពាន​ឆ្លងទន្លេសាប ឬស្សីកែវ ទៅកាន់ក្រុងរណបជ្រោយចង្វារ​ និង​បន្តទៅ​ផ្លូវជាតិលេខ​៦ ។ បើសរុប​ស្ពាន​ឆ្លងទន្លេមេគង្គពី​កោះនរា ទៅ​ក្រុងអរិយក្សត្រ​មួយទៀត​ នោះក្រុមហ៊ុន OCIC បានសាងសង់ស្ពាន​ឆ្លងទន្លេសរុប​ចំនួន ​៣ នៅក្នងរាជធានីភ្នំពេញ ៕​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 23/09/2026

ដូង​ពី​ខេត្ត​កំពត​កំពុង​ត្រូវ​បាន​នាំមក​លក់​នៅ​តាម​តូប ​និង​រទេះ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នក​លក់រាយ​មួយចំនួន​អាច​លក់​បានពី ១០ផ្លែ ​​រហូតដល់​ ៨០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​និង​រក​ចំណូល​បាន​ពី​ ៦​ម៉ឺន​រៀល​ រហូតដល់​ជិត​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​

ជើងហោះហើរត្រង់រវាងក្រុងកុលកាតា-សៀមរាប នឹងចាប់ផ្តើមឡើងវិញនៅខែតុលា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងបើកដំណើរការជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងកុលកាតា (Kolkata) និងខេត្តសៀមរាប ចាប់ពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ

បុរី​ ​៥៦​៥​ ​គម្រោង​រំពឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំ​​២០​២៦ ​ខណៈ​លំនៅឋាន​តម្លៃ​សមរម្យ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/09/2026

​គម្រោង​អចលន​ទ្រព្យ​ប្រភេទ​បុរី​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​ ៥​៦៥​ ​គម្រោង​ដែល​បាន​សាងសង់​រួច ​ស្មើនឹង​ ១៨៤​,​២៤៣ ​ខ្នង​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ​២០២៦ ​ខណៈ​លំនៅឋាន​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​នៅតែ​មាន​តម្រូវការ​ខ្លាំង​ពី​អ្នក​ទិញ​


Leave a Reply

Your email address will not be published.Required fields are marked *