OECD លើកឡើងពីការព្យាករណ៍ និង ការព្រមានខ្លះៗ​របស់ខ្លួនសម្រាប់សេដ្ឋកិច្ចសកល

បរទេស៖ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បង្ហាញពីការព្យាករនិង ការព្រមានខ្លះៗរបស់ខ្លួនសម្រាប់សេដ្ឋកិច្ចសកល ។ នេះបើយោងតាមការរាយការណ៍ពី Al Jazeera។

នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចរបស់ OECD ព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះបន្តិចពី ៣,២% ក្នុងឆ្នាំ ២០២៥ មកត្រឹម ២,៩% ក្នុងឆ្នាំ ២០២៦ ប៉ុន្តែអាចងើបឡើងវិញដល់ ៣,១% នៅឆ្នាំ ២០២៧ ។ OECD ព្រមានថា កំណើនសេដ្ឋកិច្ចសកលងាយរងគ្រោះទៅនឹងការផ្ទុះឡើងនៃភាពតានតឹងពាណិជ្ជកម្ម ខណៈដែលអារម្មណ៍វិជ្ជមានរបស់វិនិយោគិនលើ AI អាចធ្វើឲ្យផ្សារភាគហ៊ុនមានការប្រែប្រួល។ ប្រធាន OECD លោក Mathias Cormann លើកឡើងថា រហូតមកដល់ពេលនេះ ភាពតក់ស្លុតខាងពាណិជ្ជកម្មបង្កឡើងដោយការដំឡើងពន្ធគយរបស់អាម៉េរិកហាក់ធូរស្រាលបន្តិច ប៉ុន្តែការចំណាយទំនងជាកើនឡើងនៅឡើយ។ យ៉ាងណាមិញ ឥទ្ធិពលនៃពន្ធខ្ពស់ទាំងនោះនឹងបង្ហាញកាន់តែច្បាស់ នៅពេលស្តុករបស់ក្រុមហ៊ុន ឬ អាជីវកម្មធ្លាក់ចុះ ។

ទន្ទឹមនឹងនេះ សេដ្ឋកិច្ចអាម៉េរិកត្រូវបានព្យាករថានឹងកើនឡើង ២% នៅឆ្នាំ ២០២៥ ធៀបនឹងការព្យាករលើកមុនកាលពីខែកញ្ញា ១,៩%។ OECD បន្ថែមថា ការវិនិយោគលើ AI, ការគាំទ្រផ្នែកសារពើពន្ធ និងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកជួយបន្ធូរបន្ថយសម្ពាធពីពន្ធនាំចូល និង​ កាត់បន្ថយចំនួនអន្តោប្រវេសន៍។ យ៉ាងណាមិញ រដ្ឋបាល Trump ធ្វើឲ្យគោលនយោបាយសារពើពន្ធរបស់អាម៉េរិកមានភាពមិនច្បាស់លាស់ ជាមួយនឹងឱនភាពថវិកាដ៏ធំ និងការកើនឡើងនៃបំណុល។ សម្រាប់នៅខាងប្រទេសចិនវិញ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងរក្សាស្ថិរភាព ៥% ក្នុងឆ្នាំ ២០២៥ ប៉ុន្តែនឹងធ្លាក់ចុះមកត្រឹម ៤,៤% ក្នុងឆ្នាំ ២០២៦។ លើសពីនេះ កំណើនសេដ្ឋកិច្ចរបស់ជប៉ុនត្រូវបានព្យាករថានឹងកើនឡើង ១,៣% ក្នុងឆ្នាំនេះ ធៀបនឹងការព្យាករណ៍លើកមុន ១,១%  ដោយសារត្រូវបានជំរុញដោយប្រាក់ចំណូលសាជីវកម្ម និងការវិនិយោគដ៏រឹងមាំ ប៉ុន្តែនឹងធ្លាក់ចុះដល់ ០,៩% នៅឆ្នាំ ២០២៦។ សម្រាប់នៅតំបន់ចាយប្រាក់អឺរ៉ូវិញ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើនឡើងបន្តិច ១,៣% ក្នុងឆ្នាំនេះ បើធៀបនឹងការព្យាករលើកមុន ១,២% ដោយសារទីផ្សារការងារមានភាពធន់ទ្រាំ និងការកើនឡើងការចំណាយសាធារណៈនៅក្នុងប្រទេសអាល្លឺម៉ង់។

មិនត្រឹមតែប៉ុណ្ណោះ OECD ព្យាករកំណើនពាណិជ្ជកម្មសកលនឹងថយចុះពី ៤,២% ក្នុងឆ្នាំ ២០២៥ មកត្រឹម ២,៣% ប៉ុណ្ណោះនៅឆ្នាំ ២០២៦ ដោយសារសម្ពាធពន្ធគយនឹងបង្ហាញផលប៉ះពាល់ពេញលេញលើការវិនិយោគ និងការប្រើប្រាស់។ លើសពីនេះ គោលនយោបាយពាណិជ្ជកម្មកាន់តែមានភាពមិនច្បាស់លាស់ ខណៈដែលអត្រាអតិផរណានៅអាម៉េរិកអាចនឹងកើនឡើងដល់កម្រិតកំពូលនៅពាក់កណ្តាលឆ្នាំ ២០២៦។ យ៉ាងណាមិញ នៅក្នុងប្រទេសចិន និងទីផ្សារដែលកំពុងរីកចម្រើនមួយចំនួន អត្រាអតិផរណាអាចនឹងកើនឡើងតិចតួច ខណៈដែលសមត្ថភាពផលិតលើសអាចនឹងធ្លាក់ចុះជាងមុន។ OECD ព្យាករថា ធនាគារកណ្តាលសំខាន់ៗភាគច្រើនអាចនឹងរក្សា ឬ កាត់បន្ថយអត្រាការប្រាក់ក្នុងឆ្នាំ ២០២៦ ដោយសារសម្ពាធ​អតិ​ផរណាមានភាពធូរស្រាល។ អត្រាអតិផរណាអាចនឹងត្រលប់ទៅគោលដៅរបស់ធនាគារកណ្តាលជាបណ្តើរៗនៅពាក់កណ្តាលឆ្នាំ ២០២៧ ជាពិសេសប្រទេសសេដ្ឋកិច្ចធំៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

ឥណ្ឌា ​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាង​ស្ងប់ស្ងាត់​ និង​អាច​បាញ់​ចេញ​បាន​ភ្លាម​ៗ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

ពេលនេះ​ ប្រទេស​ឥណ្ឌា ​កំពុង​បង្កើន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ខ្ពស់​ ​និង​ត្រៀមលក្ខណៈ​ជាស្រេច​ជាពិសេស​សម្រាប់​ការ​ទប់ទល់​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ​តាមរយៈ​ការ​ដាក់ពង្រាយ​ក្បាល​គ្រាប់​មួយចំនួន​យ៉ាង​ស្ងៀមស្ងាត់​បំផុត​ ​និង​អាច​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​បាន​គ្រប់​ពេល​ទាំងអស់

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *