តម្លៃប្រេងបានធ្លាក់ថ្លៃបន្តិច ដោយសារតម្រូវការនៅអាម៉េរិកធ្លាក់ចុះ

បរទេស៖ យោងតាមប្រភពពីរ៉យទ័រ បានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលតម្រូវការនៅអាម៉េរិកធ្លាក់ចុះជាមួយនឹងការផ្គត់ផ្គង់លើស និងក្ដីព្រួយបារម្ភអំពីជម្លោះភូមិសាស្រ្តនយោបាយ។

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា នេះ តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ០,៤៥% ឬ នៅសល់ ៦៦,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៥០​% ឬនៅសល់ ៦២,០៦ ដុល្លារក្នុងមួយបារ៉ែល។

កាលពីខែសីហា តម្លៃទំនិញប្រើប្រាស់របស់អាម៉េរិកឡើងថ្លៃដល់កម្រិតខ្ពសបំផុតក្នុងរយៈពេលប្រាំពីរខែ ដែលធ្វើឲ្យពលរដ្ឋកាត់បន្ថយការចំណាយជំរុញអោយមានការធ្លាក់ចុះនៃតម្រូវការ។ របាយការណ៍រដ្ឋបាលព័ត៌មានថាមពល បង្ហាញថា ស្តុកប្រេងឆៅរបស់អាម៉េរិកបានកើនឡើងបន្ថែម ៣,៩ លានបារ៉ែល ឬ មានបរិមាណសរុប ៤២៤,៦ លានបារ៉ែល។ ការកើនឡើងនៅក្នុងស្តុកប្រេងមានន័យថា តម្រូវការប្រេងកំពុងធ្លាក់ចុះ។គេរំពឹងខ្ពស់ថា ធនាគារកណ្តាលអាម៉េរិក Federal Reserve នឹងព្រមកាត់បន្ថយអត្រាការប្រាក់នៅពេលខាងមុខនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងតម្រូវការប្រេងឡើងវិញ។

សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បង្ហាញអំពីរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ការផ្គត់ផ្គង់ប្រេងពិភពលោកនឹងកើនឡើងយ៉ាងឆាប់រហ័សជាងការរំពឹងទុកនៅឆ្នាំនេះ ដោយសារការកើនឡើងនៃទិន្នផលប្រេងរបស់ក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+។ កាលពីសប្តាហ៍មុន OPEC+ សម្រេចចិត្តបង្កើនទិន្នផលប្រេងរបស់ខ្លួនបន្ថែមក្នុងបរិមាណតិចជាងមុនចាប់ពីខែតុលាតទៅ ខណៈអារ៉ាប៊ីសាអូឌីតជាប្រធានជំរុញឱ្យទទួលបានចំណែកទីផ្សារឡើងវិញ។​ លើសពីនេះ ការនាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតទៅកាន់ប្រទេសចិននឹងកើនឡើង ដោយសារក្រុមហ៊ុនថាមពលគ្រប់គ្រងដោយរដ្ឋ Aramco នឹងដឹកជញ្ជូនប្រហែល ១,៦៥ លានបារ៉ែលក្នុងមួយថ្ងៃនៅខែតុលា ដែលកើនឡើងពី ១,៤៣ លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែកញ្ញា។

IEA លើកឡើងថា រុស្ស៊ីដែលជាប្រទេសផលិតប្រេងឆៅធំជាងគេទីពីររបស់ពិភពលោកបានធ្លាក់ចុះប្រាក់ចំណូលពីការលក់ប្រេងដល់កម្រិតទាបបំផុតមួយកាលពីខែសីហា បើគិតចាប់តាំងពីមានជម្លោះជាមួយនឹងអ៊ុយក្រែន។ ទន្ទឹមនឹងនេះ រុស្ស៊ីគ្រោងនឹងកាត់បន្ថយការនាំចេញប្រេង ESPO Blend ពីកំពង់ផែ Kozmino ៤ លានតោនគូបនៅក្នុងខែកញ្ញានេះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *