តម្លៃប្រេងបានបន្តឡើងថ្លៃជាង ៣ ភាគរយ ដោយសារភាពតានតឹងនៅសមុទ្រក្រហម

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា តម្លៃប្រេងបានកើនឡើងប្រហែល ៣ ភាគរយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែធ្នូ បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបង្ហាញពីកំណើនលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសចុងក្រោយ និងដោយសារភាពតានតឹងនៅសមុទ្រក្រហមបានបន្តរំខានដល់ពាណិជ្ជកម្មពិភពលោក។

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ២,៩៩ ភាគរយ ឬ ៨២,៤៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate បានកើនឡើង ៣,០២ ភាគរយ ឬ ៧៧,៣៦ ដុល្លារក្នុងមួយបារ៉ែល។

ទន្ទឹមនឹងនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា និងការរំខាននៃការដឹកជញ្ជូននៅសមុទ្រក្រហមកំពុងស្ថិតនៅក្នុងការយកចិត្តទុកដាក់។ ក្រុមហ៊ុនដឹកជញ្ជូន Maersk (MAERSKb.CO) បានលើកឡើងថា នាវា ២គ្រឿង ដែលដំណើរការដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លូននៅសហរដ្ឋអាមេរិក និងផ្ទុកការផ្គត់ផ្គង់គ្រឿងសម្ភារៈយោធារបស់សហរដ្ឋអាមេរិកបានដកថយនៅពេលពួកគេកំពុងឆ្លងកាត់ច្រកសមុទ្រ Bab al-Mandab ចេញពីប្រទេសយេម៉ែន។

លោក Joshua Mahony ប្រធានអ្នកវិភាគទីផ្សារនៅ Scope Markets បាននិយាយថា ទីផ្សារថាមពលដែលកំពុងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងនេះនឹងបន្តកើតមានជាច្រើនខែទៀត ខណៈដែលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មេដឹកនាំ Houthi របស់យេម៉ែនបាននិយាយថា ក្រុមរបស់ខ្លួននឹងបន្តកំណត់គោលដៅលើនាវាដែលពាក់ព័ន្ធជាមួយនឹងអ៊ីស្រាអែលរហូតដល់មានជំនួយទៅដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

លោក Bob Yawger នាយកផ្នែកទីផ្សារថាមពលនៅ Mizuho បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ីពេញមួយយប់ក៏បានបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ផងដែរ។ កាលពីសប្តាហ៍មុន ភាពត្រជាក់ខ្លាំងបានរួមចំណែកដល់ការថយចុះខ្លាំងនៅក្នុងស្តុកប្រេងឆៅរបស់សហរដ្ឋអាម៉េរិក ដោយស្តុក​ប្រេង​របស់​អាម៉េរិក​បាន​ធ្លាក់​ចុះ ៩,២ លាន​បារ៉ែល។ លើសពីនេះ ទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងល្បឿនលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៤។

ស្របពេលនេះដែរ ការរំពឹងទុកបានជួយជំរុញតម្លៃប្រេងផងដែរ ដោយគេរំពឹងថាសេដ្ឋកិច្ចរបស់ចិនកំពុងស្ទុះងើបឡើងវិញបន្ទាប់ពីការប្រកាសរបស់ធនាគារកណ្តាលអំពីការថយចុះគួរឱ្យកត់សម្គាល់នៃទុនបម្រុងធនាគារ។

លោក John Kilduff ដៃគូស្ថាបនិកមកពី Again Capital LLC បាននិយាយថា ទីផ្សារបានរង់ចាំការជំរុញសេដ្ឋកិច្ចពីប្រទេសចិនអស់រយៈពេលជាច្រើនខែកន្លងមកនេះ ហើយការធ្លាក់ចុះនៃ​​ប្រាក់​បម្រុង​របស់​ធនាគារ​អាច​ជំរុញ​តម្រូវ​ការ​ប្រេង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក