សៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា គម្រោងប្លាស្ទិកដូរយកអង្ករ ដែលអនុវត្តដោយមូលនិធិទំពាំងស្នងឫស្សី គាំទ្រដោយក្រសួងបរិស្ថាន បានចូលរួមកាត់បន្ថយការបំពុលបឹងទន្លេសាបដោយប្លាស្ទិក ព្រមទាំងបានការពារបរិស្ថាន ការពារជីវៈចម្រុះនៅបឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យ «គម្រោងប្លាស្ទិកដូរយកអង្ករ» អនុវត្តដោយមូលនិធិទំពាំងស្នងឫស្សី គាំទ្រដោយក្រសួងបរិស្ថាន ក្នុងក្របខ័ណ្ឌនៃខេត្តសៀមរាបជាមួយនឹងសហគមន៍ដែលកំពុងរស់នៅក្នុងតំបន់បឹងទន្លេសាប កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដែលបច្ចុប្បន្ននេះ គម្រោងបាននឹងកំពុងពង្រីកការសម្អាតសំណល់ប្លាស្ទិកក្នុងបរិស្ថានដែលហូរនាំមកពីផ្នែកផ្សេងៗតាមស្ទឹង ព្រែកនានានៅរដូវទឹកឡើង។

ឯកឧត្តមបានមានប្រសាសន៍ថា ៖
“គម្រោងប្លាស្ទិកដូរយកអង្ករដែលបានអនុវត្តតាំងពីឆ្នាំ២០១៨ ក្នុងមួយឆ្នាំៗគម្រោងនេះបានកាត់បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ ១០០តោន ទាំងប្លាស្ទិកសើម និងស្ងួត មិនឱ្យបំពុលបឹងទន្លេសាប”
ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងទៀតថា គម្រោងនេះ នៅតាមសហគមន៍នីមួយៗមានបង្កើតជង្រុកប្លាស្ទិក ដើម្បីផ្ទុកប្លាស្ទិកដែលប្រមូលបានពីតំបន់នានាក្នុងសហគមន៍ ជាសំណល់ប្លាស្ទិកដោយសារប្រជាពលរដ្ឋក្នុងសហគមន៍បានប្រើប្រាស់ក៏ដូចជាការប្រមូលបានតាមតំបន់បឹងទន្លេសាបផងដែរ។ ដោយឡែក ទាក់ទិននឹងគម្រោងនេះដែរ ក៏មានគោលបំណងសំខាន់ក្នុងការបង្កើតជង្រុកបា្លស្ទិកក៏ដូចជាការអនុវត្តនូវគម្រោងអង្ករដូរប្លាស្ទិកនេះក្នុងទិសដៅមួយគឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឬក៏កាត់បន្ថយការបំពុលក្នុងបឹងទន្លេសាប ហើយនេះក៏ជាការចូលរួមជីវៈចម្រុះក្នុងបឹងទន្លេសាជាពិសេស មច្ឆជាតិ និងជីវចម្រុះផ្សេងៗទៀត។

ពាក់ព័ន្ធទៅនឹងគម្រោងប្លាស្ទិកដូរអង្ករនេះគឺពលរដ្ឋដែលបានចូលរួមទុកដាក់ និងញែកសំរាមសំណល់ប្លាស្ទិកទាំងនៅផ្ទះដែលជាសំណល់ប្រើប្រាស់ក្នុងផ្ទះ និងចូលរួមក្នុងការសម្អាតប្លាស្ទិកក្នុងបរិស្ថាន ដោយត្រូវផ្តល់រង្វាន់ជាអង្ករ ១០គីឡូក្រាម រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនផង។
ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានអំពាវនាវដល់ពលរដ្ឋកុំឱ្យដុតសំណល់ប្លាស្ទិកដោយគ្មានបច្ចេកទេសត្រឹមត្រូវ ព្រោះការដុតសំណល់ប្លាស្ទិកវានឹងនាំឱ្យបំពុលបរិយាកាស ហើយប្រសិនបើបោះចូលក្នុងទឹកនឹងបំពុលទឹក និងធ្វើឱ្យប៉ះពាល់សោភ័ណភាពរបស់បឹងទន្លេសាបដែលជាផ្នែកមួយនៃគោលដៅទេសចរណ៍ ស្របពេលដែលកម្ពុជាបានប្រកាសពីការបើកប្រទេសឡើងវិញទទួលភ្ញៀវទេសចរវ៉ាក់សាំង។ គួរបញ្ជាក់ថា ក្នុងគោលបំណងនៃកម្មវិធីគឺដើម្បីឱ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់ដោយសំណល់ប្លាស្ទិក និងចេះញែកបែងចែកទុកដាក់សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយឈប់ធ្វើការដុតប្លាស្ទិក និងបញ្ឈប់ការបោះចោលប្លាស្ទិកចូលទៅក្នុងទឹកបឹងទន្លេសាប។ ក្រោមគម្រោងប្លាស្ទិកដូរយកអង្ករនេះបានផ្ដួចផ្ដើមធ្វើជាផ្លូវការតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមសហគមន៍នានាជុំវិញបឹងទន្លេសាបដូចជាសហគមន៍កំពង់ឃ្លាំង សហគមន៍មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លក និងស្ទឹងសៀមរាបផ្នែកខាងក្រោមជាដើម។ យុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកពីបឹងទន្លេសាបប្រចាំ រដូវទឹកដំឡើង និងទឹកសម្រក គិតរហូតមកដល់ពេលនេះ គម្រោងយកប្លាស្ទិកដូរយកអង្ករនិងគ្រឿងឧបភោគ បរិភោគផ្សេងទៀតរបស់ពលរដ្ឋរស់នៅសហគមន៍តំបន់បឹងទន្លេសាបបានកើនឡើងដល់ ៦១០ គ្រួសារ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content