សម្តេចធិបតី បង្ហាញវិនិយោគិនសហរដ្ឋអាមេរិក​ពីកាលា​នុវត្តភាព សក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគ​នៅកម្ពុជា

ទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា កាន់តែរឹងមាំងខ្លាំងក្លាថែមទៀត ជាពិសេស ការផ្តល់ផលប្រយោជន៍រួមគ្នាកាន់តែធំ ដែលភាពល្អនៃទំនាក់ទំនងនេះបានបង្ហាញតាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅលើទឹកដីសហរដ្ឋអាមេរិក ។ នេះគឺជាប្រសាសន៍របស់ឯកឧត្តម  ហ្សង់ ហ្រ្វង់ស័រ  តាន់ (Jean-Francois Tain) រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបតិបត្ដិការអន្ដរជាតិថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ឯកឧត្តម  ហ្សង់ ហ្រ្វង់ស័រ  តាន់ បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងរឹតតែរឹងមាំខ្លាំងក្លាឡើង បើសិនកម្ពុជា និងអាមេរិកផ្តល់ប្រយោជន៍រួមគ្នាកាន់តែធំ មានផលប្រយោជន៍កាន់តែច្រើន ទោះជាផលប្រយោជន៍សេដ្ឋកិច្ច​ នយោបាយ ឬភូមិសាស្ត្រានយោបាយក្តី។

ឯកឧត្តមបានឱ្យដឹងទៀតថា មកដល់ពេលនេះកម្ពុជា និងអាមេរិកបានមើលឃើញថា មានប្រយោជន៍មួយចំនួនផងដែរ ដូចជាទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ ជាក់ស្តែងនៅឆ្នាំ២០២២ កន្លងមក ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិកមានប្រមាណ ១៣,៥ពាន់លានដុល្លារអាមេរិក ហើយអាចនឹងរីកធំជាងនេះ។ ទាក់ទងនឹងចំណុចទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះជាកក្តាសន្យានុម័តមួយដែលបង្ហាញថាកម្ពុជា-អាមេរិក អាចនឹងបោះពួយទៅមុខបន្តទៀត។

សូមបញ្ជាក់ថា ក្នុងដំណើរបេសកកម្មចេញទៅក្រៅប្រទេស៣លើកក្រោយបង្កើតរាជរដ្ឋាភិបាល ក្រៅតែពីការស្វះស្វែងពង្រីក​ទំនាក់​ទំនងការទូត និងកិច្ចសហប្រតិបត្តិការ ការកៀរគរអ្នកវិនិយោគចូលមក​កម្ពុជា ក៏ជាកិច្ចការដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់តម្លៃខ្ពស់បំផុត។ ទំាងនៅឥណ្ឌូនេស៊ី ​ប្រទេស​ចិន ក៏ដូចគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកផងដែរ សម្តេចធិបតី បាន​ឆ្លៀតពេលដ៏មមាញឹកអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលជាការរៀបចំឡើងរវាងសភាពាណិជ្ជកម្ម​អាមេរិក និងសភាពាណិជ្ជកម្មកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តីសោមនស្សរីករាយជាខ្លាំង និងបានលើកឡើងដែរថា វេទិកាធុរកិច្ចអាមេរិក-កម្ពុជា​ឆ្លុះបញ្ចាំងឱ្យឃើញ​នូវ​សារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក ដោយឈរលើមូលដ្ឋាន​គោរព​គ្នា​ ការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងគុណតម្លៃរួម។

សម្តេចធិបតី បានបង្ហាញក្តីសង្ឃឹមថា វិនិយោគិនសហរដ្ឋអាមេរិក​នឹងឃើញ​ពីកាលា​នុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពីសក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគ​នៅកម្ពុជា​​ ដើម្បីជាច្រកនាំចេញទំនិញទៅកាន់ទីផ្សារអាមមេរិកឱ្យកាន់តែធំទូលាយថែមទៀត តាមរយៈ​សាជីវកម្ម​ពហុជាតិអាមមេរិក។​ កម្ពុជានៅតែបន្ដពង្រីកទំហំទីផ្សារខ្លួន តាមរយៈការធ្វើ​សមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជ​កម្ម​សេរីទាំងទ្វេភាគី និងពហុភាគី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ « ដូចមានពាក្យស្លោក «បានឃើញម្ដង ប្រសើរជាងបាន ឮមួយពាន់ដង» ដូច្នេះសូមវិនិយោ​គិន​មក​ស្វែងយល់អំពីកម្ពុជា»។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រយ៉ាង​មុតមាំ​ដល់កាលានុវត្តនភាពសម្រាប់បង្កើតប្រតិបត្តិការ និងការពង្រីកធុរកិច្ច ព្រមទាំងដោះស្រាយ​រាល់​បញ្ហាប្រឈម ទាំងបញ្ហាចាស់ និងថ្មី ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យឯកជន​ឱ្យបានពេញ​លេញ និងក្លាយជាដៃគូគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍសម្រាប់ជា​ប្រយោជន៍​ទៅវិញទៅមក និងវិបុលភាពរួមប្រកបដោយបរិយាបន្ន។

សូមជម្រាបថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦,២៧២លានដុល្លារ ថយចុះ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៦,៦៤៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)