ក្រុមហ៊ុនឯកជនកំពុងខ្វះខាតបុគ្គលិកជំនាញ ខណៈយុវជនមិនសូវមាន​ទំនោរ​សិក្សា

នៅក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ គេសង្កេតឃើញមានបណ្តាក្រុមហ៊ុន ស្ថាប័ន វិទ្យាស្ថានជាច្រើន​នៅទូទាំងប្រទេសបានចូលរួមដាក់តាំងសមិទ្ធផលផ្សេងៗសំដៅផ្សព្វផ្សាយពីជំនាញនានា ក៏ដូចជាលើកទឹកចិត្តឱ្យមានការសិក្សាជំនាញ​ឱ្យ​កាន់​តែច្រើនពីសំណាក់សិស្សានុសិស្ស។

នៅក្នុងព្រឹត្តិការណ៍ទាំងមូល គេឃើញមានស្តង់មួយរបស់វិទ្យាស្ថានពហុបច្ចេកទេសកុសមៈ ដែលបានដាក់តាំងស្នាដៃ របស់និស្សិតតាមជំនាញ​ផ្សេងៗតម្រៀបត្រៀបត្រា។ នៅម្ខាងនៃស្តង់មានផ្ទាំងព័ត៌មានលម្អិតស្ដីពីមុខជំនាញដែលវិទ្យាស្ថានមានបណ្ដុះបណ្ដាល ក៏ដូចជាការងារដែល​សិស្ស-និស្សិតនឹងទទួលបានបន្ទាប់ពីបញ្ចប់ការសិក្សា។

លោក ជី វណ្ណី ជាព្រឹត្តិបុរសមហាវិទ្យាល័យអគ្គិសនីនៃវិទ្យាស្ថានពហុបច្ចេកទេសកុសមៈ និងដែលជាអ្នកចាំផ្ដល់ព័ត៌មានផ្សេងៗនៅស្តង់​ផងនោះ​បានបង្ហាញពីចំណាប់អារម្មណ៍រីករាយចំពោះវត្តមាននៃសិស្សានុសិស្ស-និស្សិត បណ្ដាអ្នកធ្វើការ អ្នកជំនួញ ដែលចូលរួមក្នុងទិវាជាតិ​អប់រំបណ្ដុះ បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនាឆ្នាំនេះ។ ដោយឡែក ក្នុងនាមជាគ្រូបង្គោលមួយរូប លោកបានកត់សម្គាល់ឃើញថាយុវជន យុវនារី សិស្សដែល បញ្ចប់ការសិក្សាពីថ្នាក់​វិទ្យាល័យ​ហើយ​នោះ ច្រើនតែមិនសូវមានចំណាប់អារម្មណ៍លើការរៀនជំនាញ នោះទេ ដោយភាគ​ច្រើន​សំដៅរកតែមុខវិជ្ជាណាដែលមិនសូវលំបាក។

លោក ជី វណ្ណី បានលើកឡើងថា​ ៖

“យើងបានត្រៀមខ្លួនមកយូរហើយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកជំនាញ ជាពិសេសក្នុង​បដិវត្តន៍​ឧស្សាហកម្ម ៤.០ នេះតែម្ដង ប៉ុន្តែជាក់ស្ដែងសិស្សមិនសូវជាមានចំណាប់អារម្មណ៍ចង់រៀនជំនាញប៉ុន្មានទេ។”

លោកបន្តឱ្យដឹងថា ក្នុងឆ្នាំសិក្សាឆ្នាំ២០២៣នេះ វិទ្យាស្ថានរបស់លោកមានសិស្សសិក្សាប្រមាណជា ៤ ០០០នាក់ ហើយភាគច្រើននៃ​ពួកគេគឺ​កំពុង​រៀន​ជំនាញអគ្គិសនី និងសំណង់ ក្រោមហេតុផលថា ជំនាញនេះមានតម្រូវការច្រើនលើទីផ្សារ។ ដោយឡែក ចំនួនទាំងនេះក៏នៅតែមិន​ទាន់​គ្រប់តម្រូវការទីផ្សារនៅឡើយដោយលោកអះអាងថា ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកមានតម្រូវ​ការ​ផ្នែកជំនាញនេះខ្លាំង ប៉ុន្តែបែរ​ជា​មិន​សូវ​ជាមានសិស្សរៀនច្រើន។

លោក ជី វណ្ណី បានបញ្ជាក់ថា ៖

“យើងដឹងហើយថា ក្មេងឥឡូវមិនសូវចូលចិត្តរៀនជំនាញទេ គាត់ខ្លាចហត់ ខ្លាចប្រឡាក់ ខ្លាចលំបាក អីចឹង​ទៅ​គាត់ចង់ទៅរៀនជំនាញផ្សេងៗ ដើម្បីធ្វើការងារដែលងាយស្រួលវិញ។ ប៉ុន្តែយ៉ាងណា ខ្ញុំបានមើលឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សិស្ស-និស្សិតហាក់បង្វែរចំណាប់អារម្មណ៍មកជ្រើសរើសជំនាញឡើងវិញ។ ក្នុងនោះ ក៏មានផងដែរនូវការរួមចំណែកពីទិវាជាតិអប់រំបណ្ដុះ បណ្ដាល​ជំនាញ និងវិជ្ជាជីវៈ ដែលបានប្រព្រឹត្តិទៅចំនួន ៥លើករួចមកហើយ។”

ជាចុងក្រោយ លោកបានសំណូមពរឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីនានា សំដៅផ្សព្វផ្សាយការសិក្សាជំនាញឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ យ៉ាងណាមិញ សិស្សដែលមានបំណងចង់ចូលរៀ​ននៅ​សកល​វិទ្យាល័យ លោកក៏សំណូមពរឱ្យសិក្សាបន្ថែមពីជំនាញនានា ព្រោះនេះជាពេលវេលាដែលទីផ្សារនៅទូលាយងាយស្រួលស្វែងរកការ​ងារ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក