ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់ស្ត្រីក្នុងវិស័យកសិ-អាហារ ផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន

ភ្នំពេញ ៖ អង្គការអុកស្វាម រួមជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូ បានសហការរៀបចំកិច្ចសន្ទនាគោលនយោបាយជាតិស្តិពី “ការធានាសុវត្ថិភាព និងសុខភាពការងារ ក្នុងបរិបទប្រែប្រួលអាកាសធាតុសម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហារ” នៅរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

កិច្ចសន្ទនានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើតលំហសម្រាប់កិច្ចពិភាក្សាគោលនយោបាយ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយក្នុងចំណោមអ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ តំណាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ រួមជាមួយនឹងតំណាងកម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហាររបស់កម្ពុជា។

សុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា បាន និងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តាមរយៈកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ឧស្សាហូបនីយកម្ម ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅផែនដី និងការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារការងារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រួតពិនិត្យបទប្បញ្ញត្តិស្តីពីសុវត្ថិភាព និងសុខភាពការងារ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ជាពិសេសក្នុងវិស័យកាត់ដេរ និងសំណង់។

DAVE KENDALL

លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម មានប្រសាសន៍ថា ៖

«អង្គការអុកស្វាម មានបេសកកម្មរួមចំណែកកសាងសង្គមមួយគ្មានភាពក្រីក្រ និងអយុត្តិធម៌។ យើងសហការនិងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងដោះស្រាយវិសមភាពក្នុងចំណោមកម្មករ-និយោជិត ក្រុមប្រជាជនងាយរងគ្រោះ និងគ្រួសារជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ។ ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហាររបស់កម្ពុជាផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន»។

លោកស្រីនាយិកាបានលើកឡើងថា៖ ការធ្វើឱ្យប្រសើរឡើងស្តង់ដាសុវត្ថិភាព និងសុខភាពការងារ ជួយកាត់បន្ថយការរងរបួស និងជំងឺនៅកន្លែងធ្វើការនាំឱ្យមានផលិតភាពខ្ពស់ជាងមុន និងកាត់បន្ថយថ្លៃព្យាបាលដែលអាចចៀសវាងបាន។ កម្មករ-និយោជិត និងកសិករជាស្ត្រីដែលមានសុខភាពល្អធ្វើការងារកាន់តែមានប្រសិទ្ធភាពជាងមុន ដែលរួមចំណែកដល់ការបង្កើនគុណភាព និងទិន្នផលកាន់តែខ្ពស់ ក្នុងកសិផលិតកម្ម។ កម្មករ-និយោជិតកាន់តែមានភាពធន់នឹងផលប៉ះពាល់កើនឡើងនៃការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅផែនដី ព្រមទាំងអាចចាកចេញពីភាពក្រីក្របានផងដែរ។

ការសិក្សាស្រាវជ្រាវជាសកលស្តីអំពី “ការធានាពីសុវត្ថិភាព និងសុខភាពការងារក្នុងបរិបទការប្រែប្រួលអាកាសធាតុ” ដោយអង្គការ ILO ក្នុងឆ្នាំ ២០២៤ នេះ បានបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងការជះឥទ្ធិពលអវិជ្ជមានទៅលើសុវត្ថិភាព និងសុខភាពការងារ របស់កម្មករដែលមានដូចជា កំដៅខ្លាំងពេក កាំរស្មីអ៊ុលត្រាវីយូឡេ ព្រឹត្តិការណ៍អាកាសធាតុខ្លាំង ការបំពុលបរិយាកាសនៅកន្លែងធ្វើការ ជំងឺឆ្អឹង និងការផ្លាស់ប្តូរការប្រើប្រាស់សារធាតុគីមីកសិកម្ម។ យោងតាមការស្រាវជ្រាវនេះក៏បានបង្ហាញផងដែរថា កម្មករជាស្ត្រី អាចប្រឈមនឹងហានិភ័យច្រើនជាងមុន ដោយសារតួនាទី និងការងាររបស់ពួកគេ ដូចជាការប្រកបរបរកសិកម្ម និងក្នុងវដ្តជីវិតផ្សេងៗទៀត រួមមានផលវិបាកនៃការមានផ្ទៃពោះ និងមាតុភាពមិនជោគជ័យ។ ។ កម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ក៏ស្ថិតក្នុងចំណោមកម្មករដែលរងហានិភ័យខ្ពស់ពីការប្រែប្រួលអាកាសធាតុផងដែរ រួមមានកង្វះការគាំពារលើសុវត្ថិភាព និងសុខភាពការងារ ការមិនទាន់ទទួលបានសេវាសាធារណៈ និងកង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ ដោយសារពួកគេត្រូវការប្រាក់ចំណូលសម្រាប់គ្រួសារ ពួកគេមិនអាចឈប់ពីការងាររបស់គេបានដែរ ទោះបីជាសុខភាពរបស់ពួកគេត្រូវបានរងនូវហានិភ័យពីការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរក៏ដោយ។

ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមដូចជា សមត្ថភាពអនុវត្តមានកម្រិត ការបណ្តុះបណ្តាលមិនទាន់គ្រប់គ្រាន់ និងអត្រាគ្រោះថ្នាក់ខ្ពស់នៅកន្លែងធ្វើការ។ ដៃគូឯកទេស និងដៃគូអភិវឌ្ឍន៍ជាច្រើន បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសលើការរៀបចំគោលនយោបាយ ការបណ្តុះបណ្តាល និងការលើកកម្ពស់ឧត្តមានុវត្តន៍រួមទាំងកំណែទម្រង់ជាបន្តសំដៅលើកកម្ពស់ស្តង់ដាសុវត្ថិភាពនិងសុខភាពការងារដើម្បីធានាបាននូវបរិយា​កាសការងារប្រកប ដោយ សុវត្ថិភាពសម្រាប់កម្មករ-និយោជិតកម្ពុជា។ទោះជាយ៉ាងណាក៏ដោយ សុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យ កសិ-អាហារ នៅតែជាបញ្ហាប្រឈមជាមូលដ្ឋាន និងទទួលបានការចាប់អារម្មណ៍តិចតួចពីផ្នែកគោលនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​