វិភាគ ៖ អាមេរិកអស់មូលហេតុត្រូវខ្វាយខ្វល់ពីទំនាក់ទំនងរុស្ស៊ី និងក្រុមប្រទេសនៅអារ៉ាប់

បរទេស ៖ ថ្វីត្បិតទំនាក់ទំនងអាមេរិក និងអារ៉ាប់ ដែលផ្តោតសំខាន់ទៅលើវិស័យសេដ្ឋកិច្ចកន្លងមកមានភាពរឹងម៉ាំខ្លាំងក៏ពិតមែន ពោលគឺចាប់តាំងតែពីការបញ្ចប់ទៅនៃសង្គ្រាមលោកទី២ ប៉ុន្តែបញ្ហារកំាំរកូស និងតានតឹងដាក់គ្នាក៏តែងតែមានសកម្មភាពរំខានមកជាបន្តបន្ទាប់់ដែរ ដូចជាបញ្ហាសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល, សង្គ្រាម Persian Gulf លើកទី១ និងលើកទី២ , ព្រឹត្តិការណ៍វាយប្រហារដោយភេវរកម្មថ្ងៃទី១១ ខែកញ្ញា ក៏ដូចជាបញ្ហាសង្គ្រាមនៅអ៊ីរ៉ាក់ និងស៊ីរីជាដើម។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងរដ្ឋាភិបាលវ៉ាស៊ិនតោន និងបណ្តាប្រទេសអារ៉ាប់បានត្រឡប់មកល្អប្រសើរ ស្អិតល្មួតយ៉ាងខ្លាំង ជាពិសេសការធ្វើពាណិជ្ជកម្មប្រេង និងអាជីវកម្មផ្សេងៗទៀត ពោលគឺមកទល់នឹងពេលដែលព្រឹត្តិការណ៍ជម្លោះដោយយោធារវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងកាលពីឆ្នាំ២០២២។

ទំនាក់ទំនងដែលតែងតែមានភ្ជាប់មកជាមួយនឹងបញ្ហានយោបាយផ្សារភ្ជាប់ផងដែរនោះ បានចាប់ផ្តើមល្អក់កករឡើងវិញ ជាពិសេសពេលដែលអាមេរិកបានព្យាយាមទាមទារឲ្យប្រទេសក្នុងតំបន៉អារ៉ាប់ដើម្បីដាក់ខ្លួនឲ្យដាច់ឆ្ងាយពីរុស្ស៊ីដែលផ្ទុយពីការចង់បានរបស់ប្រទេសអារ៉ាប់នៅពេលបច្ចុប្បន្ន ហើយបានបង្ហាញពិភពលោកថា អ្វីដែលជាប្រយោជន៍សម្រាប់ប្រទេសជាតិគឺជារឿងអាទិភាពបំផុត។

ដោយឡែក សម្រាប់អាមេរិកហាក់ដូចជាមិនសូវហ៊ានបញ្ចេញប្រតិកម្មឡើយចំពោះបំណងប្រាថ្នារបស់អារ៉ាប់ត្បិតអីប្រទេសទាំងពីរគឺជាដៃគូនាំចេញនាំចូលធំបំផុតជាងគេដូចគ្នាគិតជាទំហំទឹកប្រាក់ជារៀងរាល់ឆ្នាំមានទំហំមហាសាល។

តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យអាមេរិកហាក់មានភាពស្ទាក់ស្ទើរក្នុងការបង្ហាញភាពមិនសប្បាយចិត្តចំពោះទំនាក់ទំនងរវាងអារ៉ាប់ និងរុស្ស៊ី ?

ទោះបីជាមិនទាន់មានកិច្ចព្រមព្រៀងណាគួរឲ្យកត់សំគាល់រវាងរុស្ស៊ី និងអារ៉ាប់ ប៉ុន្តែគេជឿជាក់ថា អារ៉ាប់ចង់បញ្ជាក់ប្រាប់អាមេរិកយ៉ាងច្បាស់ថាអ្វីដែលជាផលប្រយោជន៍សម្រាប់ខ្លួននោះវាគឺជាកិច្ចការងារដែលត្រូវតែធ្វើទោះបីជាមានការទាមទារយ៉ាងណាក្តីពីអាមេរិកនាពេលកន្លងមក។

កាលពីដើមខែធ្នូនេះ មេដឹកនាំរុស្ស៊ី លោក Vladimir Putin បានបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសក្នុងតំបន់អារ៉ាប់ ដូចជាសហភាពអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតទាំងគួរឲ្យភ្ញាក់ផ្អើល។ ដំណើរស្វាគមន៍ប្រកបដោយក្តីរីករាយ និងការរៀបចំយ៉ាងសមរម្យបំផុតក្នុងនាមជាមេដឹកនាំដូចទៅនឹងបណ្តាប្រទេសដទៃទៀតទោះបីជាបញ្ហាជម្លោះនៅអ៊ុយក្រែន និងរុស្ស៊ីកំពុងបន្តនៅឡើយក្តី។

អារ៉ាប់មើលឃើញថា អាមេរិកសម្លឹងតែប្រយោជន៍ផ្ទាល់ខ្លួនធំជាង ហើយមិនមានតម្លាភាព ជាពិសេសនៅក្នុងអាណត្តិរបស់មេដឹកនាំអាមេរិក លោកប្រធានាធិបតី Joe Biden ដែលតែងតែប្រើប្រាស់មូលហេតុសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដើម្បីទប់ស្កាត់ភាពរីកចម្រើនរបស់ពួកគេ ជាក់ស្តែងដូចជាការរារាំងកិច្ចព្រមព្រៀងលក់អាវុធជាដើម។ ដូច្នេះអាមេរិកក្នុងពេលនេះគឺបានត្រឹមតែធ្វើគធ្វើថ្លង់សិនប៉ុណ្ណោះដើម្បីស្វែងរកឳកាសថ្មីពិភាក្សាគ្នាឡើងវិញ។

ជាលទ្ធផលមហាអំណាចធំៗទាំង៦នៅក្នុងតំបន់អារ៉ាប់ដែលមានដូចជា អារ៉ាប៊ីសាអូឌីត, សហភាពអារ៉ាប់រួម, កាតា, គុយវ៉ែត, បារ៉ែន និងអូម៉ង់ បានចូលរួមគ្នាបង្កើតជាក្រុមប្រទេសថ្មីមួយដែលមានសិទ្ធិក្នុងការសម្រេចចិត្តរួមទៅលើការអភិវឌ្ឍ និងកិច្ចខិតខំការពារអត្ថប្រយោជន៍រួមគ្នាជំនួសឲ្យរបៀបធ្វើការពីមុនដែលពឹងផ្អែកលើអាមេរិកជាអ្នកជួយនាំផ្លូវ។ ទាំងនេះរឹតតែបានធ្វើឲ្យអាមេរិកមានក្តីព្រួយបារម្ភថា អារ៉ាប់នឹងលែងស្ថិតនៅក្រោមឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួនតទៅទៀតដោយមិនទាន់គិតចូលនូវមូលហេតុផ្សេងទៀតដែលអាមេរិកដាច់ខាតមិនហ៊ានបញ្ចេញមតិអ្វីឡើយចំពោះការចង់បានរបស់អារ៉ាប់ជាមួយនឹងទំនាក់ទំនងនឹងរុស្ស៊ី។

មូលហេតុផ្សេងទៀតនោះមានដូចជាការផ្លាស់ប្តូររបថនៃសណ្តាប់ធ្នាប់ពិភពលោកថ្មីក្រោយព្រឹត្តិការណ៍នៃប្រតិបត្តិការពិសេសរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនដែលមានន័យថាពិភពលោកលែងដំណើរការជាមួយនឹងប៉ូលអំណាចតែមួយជាមួយអាមេរិកទៀតឡើយ។ មួយវិញទៀត អាមេរិកបច្ចុប្បន្នកំពុងរវល់ និងឈឺក្បាលបញ្ហានៅហ្គាហ្សាជាងបញ្ហានៅអ៊ុយក្រែន ជាក់ស្តែងកញ្ចប់ថវិកាជាង ១០០ពាន់លានដុល្លារដែលក្នុងនោះជាង៦០ពាន់លានដុល្លារដើម្បីជួយដល់អ៊ុយក្រែនត្រូវបានរារាំងដោយសភារង់ចាំការសម្រេចចិត្តជាថ្មីផងដែរ។

ដូច្នេះ គេអាចមើលឃើញហើយថា ទំនាក់ទំនងរវាងអារ៉ាប់ និងរុស្ស៊ី លែងជាអ្វីដែលអាមេរិកហ៊ានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការជ្រៀតជ្រែក ឬលូកដៃទៀតឡើយទោះបីជាវាអាចក្លាយទៅជាសម្ព័ន្ធមិត្តជាមួយគ្នានៅពេលខាងមុខក្តី រាប់ទាំងនយោបាយ សេដ្ឋកិច្ច ឬសូម្បីតែយោធា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ