ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

​​វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​។

​ជា​ការ​ពិត​ណាស់​ ​ទម្រាំតែ​ទិន្នន័យ​ចំណូល​ជាតិ​សរុប​ម្នាក់​ៗ​ ​ឬ​ ​GNI​ ​per​ ​capita​ ​កើនឡើង​ដល់​កម្រិត​ដែល​ធនាគារ​ពិភពលោក​កំណត់​ ​ប្រទេស​ទាំង​ពីរ​បាន​ឆ្លងកាត់​ការ​រៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​យ៉ាង​ស្វិតស្វាញ​។​

​មេរៀន​ដ៏​ធំ​បំផុត​គឺជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់​ពួកគេ​ដែល​បាន​បង្ហាញ​ ​គឺជា​សសរ​ស្ដម្ភ​ទី ​១​ ​ក្នុង​ចំណោម​សសរ​ស្ដម្ភ​ចំនួន​ ​៦​ ក្នុង​ការ​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ​។​

វៀតណាម​ និង​ហ្វីលីពីន ​បាន​ចំណាយ​កាយ​ចិត្ត​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ ​(​Modernizing​ ​the​ ​Economic​ ​Structure​) ​។ ​វា​គឺ​ភាព​ក្លាហាន​ ​និង​ហ៊ាន​ក្នុង​ផ្លាស់ប្តូរ​ប្រទេស​ទាំងមូល​ចេញ​ពី​ទម្រង់​សេដ្ឋកិច្ច​ចាស់​បុរាណ​ ​ដែល​ពឹងផ្អែក​លើ​តែ​កម្លាំង​ពលកម្ម​ថោក​ ​និង​កសិកម្ម​បែប​ប្រពៃណី​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ជាង​មុន​។

​ទោះបីជា​គោលដៅ​ចុងក្រោយ​ដូចគ្នា​ ​ប៉ុន្តែ​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​វៀតណាម​ និង​ហ្វីលីពីន ​មាន​លក្ខណៈ​ខុសប្លែក​គ្នា​ ​តែ​វា​បាន​ផ្តល់​ជា​គំរូ​យ៉ាង​សម្បូរបែប​សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃទៀត​ក្នុង​ការ​រៀនសូត្រ​បន្ថែម​។

​World​ ​Bank​ ​នៅ​វៀតណាម​ ​បញ្ជាក់​ថា​ ​ការ​ចាប់ផ្តើម​របស់​គេ​ចាប់​ចេញដំណើរ​ដំបូង​គឺ​ផ្លាស់ប្ដូរ​ពី​រោងចក្រវាយន​ភណ្ឌ ​ទៅជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ខ្ពស់​។

រ​បត់​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​វៀតណាម​បាន​ចាប់ផ្តើម​ពី​គោលនយោបាយ​កែទម្រង់​ដ៏​ល្បី ​ដូយ​ម៉ូយ ​ឬ​Doi​ ​Moi​ ​ក្នុង​ឆ្នាំ​១៩៨៦​។ ​កាល​នោះ​ វៀតណាម​ជា​ប្រទេស​កសិកម្ម​ដ៏​ក្រីក្រ​មួយ​ ប៉ុន្តែ​រដ្ឋាភិបាល​បាន​មើលឃើញ​វែងឆ្ងាយ​ថា​ ​ប្រសិនបើ​បន្ត​ពឹងផ្អែក​លើ​តែ​វិស័យ​កសិកម្ម​ ​និង​ឧស្សាហកម្ម​កាត់ដេរ​កម្លាំង​ពលកម្ម​ថោក​ ​នោះ​សេដ្ឋកិច្ច​មិន​អាច​ហក់​លោត​ខ្លាំង​បាន​ឡើយ​។

​យុទ្ធសាស្ត្រ​ចាកចេញ​ពី​ពលកម្ម​ថោក ​ដោយ​វៀតណាម​បាន​រុញ​ច្រាន​កម្លាំង​ពលកម្ម​ពី​ផ្នែក​កសិកម្ម​ ​ឱ្យ​ចូល​ទៅក្នុង​ផ្នែក​ឧស្សាហកម្ម​ផលិតកម្ម ​(​Manufacturing​)​។ ​កាលពី​មុន​ ​កម្លាំង​ពលកម្ម​ភាគ​ច្រើន​លើសលប់​ស្ថិត​ក្នុង​ស្រែ​ចម្ការ​ ​ប៉ុន្តែ​បច្ចុប្បន្ន ​ចំនួន​ពលកម្ម​កសិកម្ម​បាន​ធ្លាក់ចុះ​មក​ក្រោម​ពាក់កណ្ដាល​ ​ដោយ​ជំនួស​មកវិញ​នូវ​ការងារ​ក្នុង​វិស័យ​ឯកជន ​ដែល​មាន​ផលិតភាព​ខ្ពស់​។

​ជា​លទ្ធផល​ជាក់ស្ដែង​ ​សេដ្ឋកិច្ច​វៀតណាម​បច្ចុប្បន្ន ​បាន​ក្លាយជា​ដង្ហើម​ដ៏​សំខាន់​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិក​សកល​។ ​វៀតណាម​លែង​នាំចេញ​តែ​សម្លៀកបំពាក់​ទៀត​ហើយ​ ប៉ុន្តែ​ជា​អ្នកនាំចេញ​ស្មាតហ្វូន​ ​កុំព្យូទ័រ​ និង​គ្រឿង​បង្គុំ​បច្ចេកវិទ្យា​ខ្ពស់​ទៅកាន់​ទីផ្សារ​ធំ​ៗ​ ​ដូចជា​ ​សហរដ្ឋ​អាម៉េរិក ​ដែល​ជំរុញ​ឱ្យ​កំណើន​ ​GDP​ ​ពិតប្រាកដ​របស់​ខ្លួន​កើនឡើង​យ៉ាង​ខ្លាំងក្លា ​រហូតដល់​ប្រមាណ​ ​៨​ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។​

ងាក​ទៅ​ហ្វីលីពីន​វិញ​ របាយការណ៍​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ​ADB​ ​បាន​រកឃើញ​ថា​ ​ការ​ឆ្ពោះ​ទៅរក​សេដ្ឋកិច្ច​ខ្លាំង​របស់​ក្រុង​ម៉ានីល​បាន​ដាក់​ទំនុកចិត្ត​ធំ​ទៅ​លើ​វិស័យ​សេវាកម្ម ​គឺ​ផ្ទុយ​ពី​ផ្លូវ​ដែល​វៀតណាម​បាន​ដើរ​។​ ហ្វីលីពីន​បាន​ដើរ​តាម​គន្លង​មួយ​ដែល​ខុសពី​ទម្លាប់​ធម្មតា​។​

​ជំនួស​ឱ្យ​ការ​ឆ្លងកាត់​ដំណាក់កាល​ធ្វើ​ឧស្សាហកម្ម​ធុន​ធ្ងន់​ ​(​Manufacturing​) ​ហ្វីលីពីន​បាន​ ហក់​រំលង​ពី​វិស័យ​កសិកម្ម​ ​ទៅ​ចាប់​យក​វិស័យ​សេវាកម្ម​ ​(​Services​-​driven​ ​economy​) ​ដោយ​ផ្ទាល់​តែ​ម្តង ​ចាប់តាំងពី​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​ ​១៩៨០​ មក​។

​យុទ្ធសាស្ត្រ​ទាញយក​ប្រយោជន៍​ពី​ភាសា ​និង​បច្ចេកវិទ្យា​គឺជា​កិច្ចការងារ​គោល​។ ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​មើលឃើញ​ពី​ចំណុច​ខ្លាំង​នៃ​ធនធាន​មនុស្ស​របស់​ខ្លួន​ ​ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​។​

​ពួកគេ​បាន​ធ្វើ​ទំនើបកម្ម​ដោយ​ការ​បង្កើត​ ​និង​គាំទ្រ​វិស័យ​ប្រគល់​ការងារ​ក្រៅ​ភារកិច្ច​ផ្នែក​ព័ត៌មានវិទ្យា​ ​និង​អាជីវកម្ម​ ​(​IT​-​BPO​) ​ឬ​ដែល​យើង​ស្គាល់​ថា​ជា​ឧស្សាហកម្ម​ ​Call​ ​Center​ ​និង​សេវាកម្ម​បច្ចេកវិទ្យា​។​

បច្ចុប្បន្ន​ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា​ វិស័យ​សេវាកម្ម​បាន​រីកលូតលាស់​ហួស​ពី​វិស័យ​ឧស្សាហកម្ម​តាំងពី​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​ ​១៩៨០​ ​ហើយ​បច្ចុប្បន្ន​វា​គ្របដណ្ដប់​រហូតដល់​ជាង​ ​៥៧​ ​ភាគរយ​ ​នៃ​ ​GDP​ ​សរុប​របស់​ប្រទេស​ហ្វីលីពីន​។ ​ការ​ធ្វើ​ទំនើបកម្ម​បែប​នេះ​ ​បាន​បង្កើត​ការងារ​ដែល​មាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​រាប់​លាន​កន្លែង​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​គេ​។​

ក្រៅពី​សសរ​ស្ដម្ភ​កំណែទម្រង់​សេដ្ឋកិច្ច​ ​Modernizing​ ​the​ ​Economic​ ​Structure​ ​យើង​ក៏​នឹង​អាច​ស្រាវជ្រាវ​បន្ថែម​ដែរ​ថា​ ​ការ​កែទម្រង់​សសរ​ស្តម្ភ ​៥​ ​ផ្សេង​ទៀត​ ​ក៏​មាន​សកម្មភាព​លេចធ្លោ​ខ្លាំង​ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់​ផងដែរ​។​

​ក្នុង​នោះ​យើង​ឃើញ​មាន​ដូចជា​ ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ ​ឬ​ ​Human​ ​Capital​ ​ការ​បង្កើន​ប្រសិទ្ធភាព​នៅក្នុង​វិស័យ​ឯកជន ​ឬ​ ​Private​ ​Sector​ ​Jobs​ &​ ​Capacity​ ​ការ​ធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម​ ​និង​ការ​នាំចេញ​ ​ឬ​ ​Trade​ ​and​ ​Export​ ​ការ​បង្កើន​គុណភាព​ស្ថាប័ន​ និង​បទប្បញ្ញត្តិ ​ឬ​ ​Institutional​ ​and​ ​Regulatory​ ​Quality​ ​និង​ ​ចុងក្រោយ​ ​គឺ​ការ​បង្កើន​ភាព​ធន់​នឹង​ការ​ប៉ះទង្គិច ​ឬ​ ​Resilience​ ​to​ ​Shocks​។

​ខាងលើ​នេះ​គឺ​មេរៀន​គន្លឹះ​សម្រាប់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ​ពីព្រោះថា​ការ​ទទួលបាន​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ ​មិន​មែន​ជា​ការ​រង់ចាំ​ឱ្យ​លេខ​ទិន្នន័យ​កើនឡើង​ដោយ​ឯកឯង​នោះ​ទេ​ ​តែ​វា​ជា​លទ្ធផល​នៃ​ការ​សម្រេចចិត្ត​ដ៏​ម៉ឺងម៉ាត់​ក្នុង​ការ​ រុះរើ ​និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ រដ្ឋ​ វិស័យ​ឯកជន ​និង​ជំនាញ​បច្ចេកទេស​សំខាន់​ៗ​ផ្សេង​ទៀត​ដូច​ដែរ​បាន​រៀបរាប់​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

Leave a Reply

Your email address will not be published.Required fields are marked *