សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី The Nation បានរាយការណ៍ថា សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើកាស៊ីណូនៅក្នុងប្រទេសថៃបន្ទាប់ពីរដ្ឋាភិបាលថៃបានអនុម័តលើសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូដោយស្របច្បាប់។

កាលពីថ្ងៃចន្ទ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្មកម្សាន្ត ដែលនឹងអនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់នៅក្នុងប្រទេសថៃ ដើម្បីបង្កើតប្រាក់ចំណូលពន្ធ ជំរុញវិស័យទេសចរណ៏ និងសេដ្ឋកិច្ច។

ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ នាយករដ្ឋមន្ត្រី​ថៃ លោកស្រី Paetongtarn Shinawatra បានលើកឡើងថា សេចក្តី​ព្រាង​ច្បាប់​នេះក៏​ជួយ​ទាក់ទាញ​វិនិយោគ​បន្ថែម​ទៀត និង​ដោះស្រាយ​បញ្ហា​ល្បែង​ស៊ីសង​ខុស​ច្បាប់ផងដែរ ‍ហើយវា​នឹង​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ទាំង​មូល​ក្នុង​ពេល​អនាគត។ នេះ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​គាំទ្រ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព ឬ ​ទិសដៅ​ទេសចរណ៍​ដែល​បង្កើត​ឡើងដោយមនុស្ស។

លោក Prommin Lertsuridej អគ្គលេខាធិការ​នាយក​រដ្ឋមន្ត្រី​ថៃ បានបដិសេធមិនបញ្ចេញឈ្មោះភាគីដែលចាប់អារម្មណ៍វិនិយោគ ប៉ុន្តែបានបញ្ជាក់ថា អ្នកទាំងអស់នោះមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងកន្លែងកម្សាន្តលំដាប់ពិភពលោកនៅក្នុងប្រទេសមួយចំនួន។ យ៉ាងណាមិញ គេសង្ស័យថា ក្រុមហ៊ុនទាំង ៦ នោះរួមមាន៖ Genting Malaysia, Galaxy Entertainment Group, Las Vegas Sands, MGM Resorts, Wynn Resorts និង Melco Resorts and Entertainment ដែលជាក្រុមហ៊ុនមានសក្តានុពលក្នុងវិស័យនេះ។ ទន្ទឹមនឹងនេះ Melco Resorts បោះជំហានឆ្ពោះទៅរកការបង្កើតវត្តមាននៅក្នុងប្រទេសថៃ ដោយបានប្រកាសពីផែនការបើកការិយាល័យនៅទីក្រុងបាងកក។ ក្រុមហ៊ុននេះកំពុងដំណើរការនៅប្រទេស ឬ ទីក្រុងមួយចំនួនដូចជា៖ ស៊ីប ទីក្រុងម៉ានីល ស្រីលង្កា និងម៉ាកាវ។

លោក Prommin បានច្រានចោលមតិយល់ឃើញថា គោលដៅចម្បងនៃច្បាប់ថ្មីគឺដើម្បីធ្វើឱ្យការលេងល្បែងមានភាពស្របច្បាប់។ រដ្ឋាភិបាល​ថៃចង់​លុប​បំបាត់​ការ​យល់​ឃើញថា ​កាស៊ីណូ ​គឺជា​ការ​ផ្តោត​សំខាន់​នៅក្នុងសេចក្តីព្រាងច្បាប់​នេះ ដោយជាក់ស្តែង កាស៊ីណូ នឹងមានចំណែកត្រឹមតែ ៥ ភាគរយនៃផ្ទៃដីសរុបរបស់កន្លែងកម្សាន្តទាំងមូលប៉ុណ្ណោះ។ គាត់បន្ថែមថា ថៃ​ចង់​បង្កើត​គោលដៅ​ទេសចរណ៍​ដ៏​ទូលំទូលាយ​ដែល​ស័ក្តិសម​សម្រាប់លក្ខណៈ​គ្រួសារ ស្រដៀង​នឹង​គំរូ​ជោគជ័យ​នៅ​ សិង្ហបុរី ម៉ាកាវ និង​ឡាសវេហ្គាស។ នៅក្នុងគម្រោងនេះ កន្លែងកម្សាន្តនីមួយៗនឹងមានសណ្ឋាគារលំដាប់ផ្កាយ ៤ ឬ ៥ រួមមាន បន្ទប់យ៉ាងតិច ៥ ០០០ បន្ទប់, មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍, ពហុដ្ឋាន ឬ ទីលានកីឡា indoor ដែលមានកៅអីរហូតដល់ ១ ៦០០, កន្លែងប្រគុំតន្ត្រីលំដាប់ពិភពលោក, ផ្សារទំនើប, ហាងទំនិញគ្មានពន្ធ, សួនកម្សាន្ត, ភោជនីយដ្ឋានលំដាប់ Michelin, និងកន្លែងសម្រាប់សកម្មភាពពិសេសជាដើម។

លោក Prommin លើកឡើងថា ក្រុមហ៊ុនចំនួន ៦ ទាំងនោះបានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការវិនិយោគរួចហើយ ដែលមានដើមទុនចុះបញ្ជីយ៉ាងហោចណាស់ ១០ ពាន់លានបាត (២៨៩ លានដុល្លារ) នៅក្នុងដើមទុនចុះបញ្ជី, មានលទ្ធភាពក្នុងការវិនិយោគអប្បបរមា ១០០ ពាន់លានបាត (២,៨៩ លានដុល្លារ) និងមានផែនការអាជីវកម្មសម្រាប់កន្លែងកម្សាន្តដ៏ទូលំទូលាយ។ មិនត្រឹមតែប៉ុណ្ណោះ មជ្ឈមណ្ឌលកម្សាន្តនឹងមានទីតាំងនៅជិតគោលដៅទេសចរណ៍ ជាមួយនឹងការតភ្ជាប់ផ្លូវដឹកជញ្ជូនអ្នកដំណើរងាយស្រួល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ថៃត្រូវធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ជាមួយនឹងគោលដៅប្រកួតប្រជែងជាមួយទីក្រុងអូសាកា ប្រទេសជប៉ុន ដែលមានគម្រោងនឹងបើកមជ្ឈមណ្ឌលកម្សាន្តស្រដៀងគ្នានេះ។ ឥឡូវនេះ អាជីវកម្មនានាកំពុងមើលឃើញសក្តានុពលខ្ពស់នៅក្នុងប្រទេសថៃ ដោយសារវិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។

ក្រសួងហិរញ្ញវត្ថុថៃ ប៉ាន់ប្រមាណថា គម្រោងសាងសង់មជ្ឈមណ្ឌលកម្សាន្តនេះនឹងជំរុញផលិតផលក្នុងស្រុកសរុប (GDP) ០,២ ភាគរយក្នុងអំឡុងពេលសាងសង់ និង ០,៧ ភាគរយនៅពេលដំណើរការ។ វាត្រូវបានរំពឹងថានឹងបង្កើតការងារចំនួន ២០ ០០០ កន្លែង និងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងរដូវទាបពី ៥ ទៅ ១០ ភាគរយដែលនាំឱ្យចំណូលពីទេសចរណ៍កើនឡើងដល់ ១៣ ភាគរយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *