គោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីជំរុញសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះជួប​សំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ។ ក្នុងឱកាសចុះ ជួបសំណេះសំណាលនេះផងដែរ រាជរដ្ឋាភិបាលថ្មីបានប្រកាសនូវគោលនយោបាយអាទិភាពចំនួន ៦ចំណុច ដែលត្រូវអនុវត្ត។

គោលនយោបាយទាំង៦ចំណុចនេះគឺសំដៅជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរ ជាពិសេសការបង្កើនសមត្ថិភាព និងសុខភាពរបស់ប្រជាជន។ គោលនយោបាយទាំងនោះរួមមាន៖

១. ពង្រីកសេវាថែទាំសុខភាពឱ្យបានជូនប្រជាពលរដ្ឋគោលដៅ៩លាននាក់ ឆ្ពោះទៅរកការគ្រប​ដណ្ដប់សុខភាពជាសកល។ ដែលការពង្រីកសេវាថែទាំសុខភាពនឹងធ្វើឡើងតាមរយៈយន្ដការពីរគឺ

សមធម៌សុខាភិបាលជួយដល់ការថែទាំសុខភាពជូនគ្រួសារងាយរងគ្រោះ និងហានិភ័យចំនួន ៥០ម៉ឺនគ្រួសារ ដែលមានសមាជិក១លាន ៨សែននាក់ និងទី២គឺគោលនយោបាយពង្រីកប.ស.ស ដល់អ្នកនៅក្នុងបន្ទុករបស់និយោជិក តាមរយៈគោលការណ៍ស្ម័គ្រចិត្ត ក្នុងគោលដៅ៣លាននាក់។

២. បណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ ក្នុងគោលដៅ១លាន៥សែននាក់ ក្នុងនោះរាជរដ្ឋាភិបាលក៏នឹងដាក់បញ្ចូលជំនាញដូនតាផងដែរ ដើម្បីជាការចូលរួមអភិរក្សវប្បធម៌ ខ្មែរ។

៣. ការពង្រីកការគ្របដណ្ដប់នៃកម្មវិធីជាតិជួយសង្គម និងក្របខ័ណ្ឌគាំពាសង្គម លើប្រជាពលរដ្ឋ ប្រមាណ ៤លាន ៥សែននាក់។

៤.ពង្រីកក្របខ័ណ្ឌគាំពាសង្គម ដើម្បីឆ្លើយតបនឹងគ្រោះអាសន្ន សម្រាប់ទ្រទ្រង់ផ្ដល់ការគាំពាជូនប្រ ជាជនមានលក្ខណៈជាប្រព័ន្ធ។

៥. ការយកចិត្តទុកដាក់លើប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា ម៉ូតូកង់បី កម្មករសំណង់ អាជីវករលក់ ដូរតាមផ្សារតូចៗ ដើម្បីឱ្យពួកគេទទួលបានការគាំពារសុខភាព។ ត្រង់ចំណុចនេះ រដ្ឋាភិបាលបានសម្រួលឱ្យបុគ្គលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទិញសេវាកម្ម ប.ស.ស ដោយបង់វិភាគទានត្រឹមតែ ១៥៦០០រៀលក្នុងមួយខែ។ គិតមកដល់ពេលនេះគឺ​មានជាង៣ម៉ឺននាក់​ហើយដែលបានចុះឈ្មោះ។

៦. ដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់សម្រាប់ជួយវិស័យកសិកម្ម ដោយរដ្ឋាភិបាលបានត្រៀមថវិកា ចំនួន ១០០លានដុល្លារដើម្បីអន្តរាគមន៍កសិកម្ម ដូចជាស្រូវ បន្លែ អង្ករផ្សេងៗ។ ក្នុងនោះក៏មានផងដែរនូវគោលនយោបាយដាក់ពង្រាយមន្ត្រីកសិកម្មទៅតាមឃុំ​ដើម្បីចាំជួយប្រជា ពលរដ្ឋតាមតំបន់មូលដ្ឋាន។ ត្រង់ចំណុចនេះដែរ  ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្មត្រូវតែមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសមន្ត្រីកសិកម្ម ដោយធ្វើយ៉ាងណាធានាថាពួកគេសុទ្ធតែជាអ្នកមានចំណេះដឹងមូលដ្ឋានផ្នែកកសិកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ