ស្រីលង្កា កំពុងជួបវិបត្តិសេដ្ឋកិច្ច ជាប់បំណុលបរទេសច្រើនជាង ១២,៥៥ ពាន់លានដុល្លារ

នៅក្នុងតំណាក់កាលអន្តរកាលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រទេសស្រីលង្កានៅពេលបច្ចុប្បន្ននេះបានធ្លាក់ចូលជ្រៅទៅក្នុងវិបត្តិ សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសូម្បីតែសិស្ស-និស្សិតនៅទូទាំងប្រទេសជាង៣លាននាក់ មិនទាំងមានក្រដាសសម្រាប់ធ្វើការប្រឡងថ្នាក់ជាតិផងដោយសាររដ្ឋាភិបាលមិនមានលទ្ធភាពក្នុងការចំណាយ។

អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ទោះបីជាយ៉ាងណាក្តី បញ្ហានេះគ្រាន់តែជាមួយចំណែកតូចប៉ុណ្ណោះនៃបញ្ហាដ៏ធំធេងដែលកំពុងកើតឡើងនៅទូទាំងប្រទេសនៅពេលបច្ចុប្បន្ន រួមទាំងបញ្ហាខ្វះខាតធនធានប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដូចជាបញ្ហាកង្វះខាតលុយដើម្បីនាំចូលប្រេង បញ្ហាអត់អគ្គិសនីប្រើប្រាស់ដោយនៅតំបន់មួយចំនួនត្រូវកាត់បន្ថយពីការប្រើចំនួន ១៣ម៉ោងក្នុងមួយថ្ងៃ មកនៅត្រឹម៩ម៉ោងក្នុងមួយថ្ងៃ ហើយលើសពីនេះ ស្រីលង្កា ក៏កំពុងរងទុក្ខខ្លាំងដោយសារបញ្ហាពីខាងក្រៅ ដូចជាអតិផរណា វិបត្តិសេដ្ឋកិច្ចសកល ព្រមទាំងវិបត្តិខ្វះខាតស្បៀងអាហារដែលកំពុងខិតជិតចូលមកដល់ទៀតផង។ ទាំងអស់នេះគឺជាអ្វីដែលត្រូវបានពន្យល់ និងចេញផ្សាយដោយ The Indian Express ព្រមទាំងសារព័ត៌មានធំៗជាច្រើនទៀត ដូចជា BBC និង Bloomberg ជាដើម។

ជាប្រទេសដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចអាក្រក់ជាងគេក្នុងពេលដែលពិភពលោកកំពុងងើបឡើងវិញពីវិបត្តិកូវីដបានធ្វើឲ្យស្រីលង្កាទទួលរងផលប៉ះពាល់មិនធ្លាប់មានឡើយគិតចាប់តាំងតែពីឆ្នាំ១៩៤៨។ វិបត្តិចាប់ផ្តើមកើតមានតាំងតែពីឆ្នាំ២០១៩ ខណៈដែលភាពចលាចលក្នុងប្រទេសបានកើតមានឡើងពីសំណាក់ក្រុមបាតុករ ចំណែកឯរដ្ឋាភិបាលកំពុងបន្តធ្វើការពិភាក្សាជាមួយនឹងប្រទេសដៃគូហិរញ្ញវត្ថុ និងប្រទេសសម្ព័ន្ធមិត្ត ដើម្បីស្វែងរកដំណោះស្រាយនៅចំពោះមុខ។

តើស្រីលង្កាបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដោយរបៀបណា និងបង្កមកពីអ្វី ?

ប្រជាពលរដ្ឋភាគច្រើនបានទម្លាក់កំហុសនេះទៅលើរដ្ឋាភិបាលចុងក្រោយដែលបានបរាជ័យក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងធ្វើឲ្យឱនភាពទាំងថវិកាជាតិ និងឱនភាពពាណិជ្ជកម្មបានកើតឡើងស្ទួនគ្នាក្នុងពេលតែមួយ ខណៈដែលកាលពីឆ្នាំ២០១៩ ធនាគារអភិវឌ្ឍអាស៊ីធ្លាប់បានព្រមានម្តងរួចមកហើយ។

បន្ថែមពីលើនេះ ឧស្សាហកម្មទេសចរណ៍ដែលជាទូទៅជាវិស័យរកប្រាក់ចំណូលបានមួយភាគធំរបស់ប្រទេសបានដាំក្បាលចុះយ៉ាងខ្លាំង ជាពិសេស ចាប់តាំងតែពីពេលមានការរាតត្បាតវិរុសកូវីដ ដូចនេះវាបានធ្វើឲ្យការផ្ទេរប្រាក់របស់កម្មករបរទេសមានការថយចុះ។ ជាលទ្ធផល ទីភ្នាក់ងារវាយតម្លៃឥណទាននានាបានសម្រេចចិត្តបន្ទាបចំណាត់ថ្នាក់ប្រទេសស្រីលង្កា ហើយបានបិទស្រីលង្កាចេញពីទីផ្សារមូលធនអន្តរជាតិជាបន្តបន្ទាប់។ ដោយឡែក សម្រាប់កម្មវិធីគ្រប់គ្រងបំណុលរបស់ប្រទេសស្រីលង្កា ដែលពឹងផ្អែកទាំងស្រុងទៅលើទីផ្សារអន្តរជាតិនោះកំពុងដើរថយក្រោយធ្វើឲ្យទុនបម្រុងនៅក្រៅប្រទេសរបស់ខ្លួនធ្លាក់ចុះដល់ទៅ៧០ភាគរយឯណោះត្រឹមរយៈពេល២ឆ្នាំចុងក្រោយនេះ។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសស្រីលង្កា នៅសល់ទុនបម្រុងត្រឹមតែប្រមាណ ២,៣១ពាន់លានដុល្លារ ខណៈបំណុលដែលត្រូវសងសម្រាប់ឆ្នាំ២០២២ គឺមានទៅដល់៤ពាន់លានដុល្លារ ហើយក្នុងនោះបំណុលបរទេសសរុបមានរហូតទៅដល់ ១២,៥៥ពាន់លានដុល្លារដែលផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពីប្រទេសជប៉ុន និងប្រទេសចិនដែលជាអ្នកផ្តល់កម្ចីច្រើនជាងគេ។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធ្លាប់បាននិយាយថា ៖

“នៅក្នុងការពិនិត្យឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសយើងសង្កេតឃើញថាបំណុលសាធារណៈបានកើនឡើងដល់កម្រិតមិនស្ថិតស្ថេរមួយ ហើយរំពឹងទុកថាទុនបម្រុងបរទេសរបស់ប្រទេសស្រីលង្កា នឹងមិនគ្រប់គ្រាន់ឡើយសម្រាប់ការសងបំណុលទៅតាមរយៈពេលកំណត់នៅថ្ងៃខាងមុខនោះទេ”

ដឹងទេថា មកដល់ដំណាក់កាលនេះ តើរដ្ឋាភិបាលប្រទេសស្រីលង្កាកំពុងព្យាយាមស្វែងរកដំណោះស្រាយដោយរបៀបណា?

អស់រយៈពេលជាច្រើនខែមកហើយដែលរដ្ឋាភិបាលប្រទេសស្រីលង្កា ព្រមទាំងធនាគារកណ្តាលស្រីលង្កា (CBSL) បានធ្វើការអំពាវនាវដល់បណ្តាអ្នកជំនាញ ក៏ដូចជាមេដឹកនាំបក្សប្រឆាំងទាំងអស់ក្នុងការចូលរួមស្វែងរកដំណោះស្រាយជាមួយគ្នា រាប់ទាំង IMF ផងដែរ ប៉ុន្តែ

ផែនការក្នុងការជួបជុំគ្នាជាមួយនឹង IMF ត្រូវបានលុបចោលម្តងហើយកាលពីខែមេសាដោយសារតែបញ្ហាកើនឡើងខ្លាំងតម្លៃប្រេងដែលបណ្តាលមកពីវិបត្តិជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលធ្វើឲ្យមានការជ្រួលច្របល់យ៉ាងខ្លាំងនៅក្នុងប្រទេសពីសំណាក់ក្រុមបាតុកររាប់ពាន់នាក់។

ក្រៅពីនោះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលស្រីលង្កាក៏បានធ្វើការព្យាយាមស្វែងរកជំនួយបន្ថែមពីរដ្ឋាភិបាលប្រទេសចិន និងប្រទេសឥណ្ឌា ហើយជាលទ្ធផលកាលពីខែកុម្ភៈដើមឆ្នាំកន្លងទៅ រដ្ឋាភិបាលស្រីលង្កា និងឥណ្ឌា បានឈានទៅដល់ការចុះហត្ថលេខាទិញយកប្រេងម៉ាស៊ូតប្រមាណ ៥០០លានដុល្លារក្នុងលក្ខខណ្ឌកម្ចី ហើយត្រូវបានបញ្ជូនទៅដល់ប្រទេសស្រីលង្កាដែលកំពុងជួបវិបត្តិរួចរាល់ហើយដែរ ដោយបូករួមទាំងកម្ចីលើការទិញសំភារៈចាំបាច់ពីឥណ្ឌា រួមទាំងចំណីអាហារ និងបរិក្ខាថ្នាំពេទ្យទៀតផងមានតម្លៃសរុបជាង១០០០លានដុល្លារ។

ដោយឡែក រដ្ឋាភិបាលចិន ក៏បានពិចារណាផ្តល់កម្ចីបន្ថែមប្រមាណ ១ ៥០០ពាន់លានដុល្លារទៀតទៅលើប្រភេទកម្ចីប្រភេទ credit facility និង ១ ០០០លានដុល្លារសម្រាប់កម្ចីផ្សេងទៀតបន្ថែមពីលើកម្ចីដែលធ្លាប់បានផ្តល់កន្លងមក ដូចជា ១ ៥០០ លានដុល្លារជាកម្ចីប្រភេទ swap loan និងកម្ចី ១ ៣០០ពាន់លានដុល្លារជាកម្ចី  syndicated loan៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី