ភ្នំពេញ ៖ ក្នុងឆមាសទីមួយនៃឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ (GDT) ទទួលបានចំណូលពន្ធចំនួន ៧ ៩៨០,៥៧ប៊ីលានរៀល (ប្រមាណជា ១ ៩៧០,៥១ លានដុល្លារ) ស្មើជិត ២ ០០០លានដុល្លារអាមេរិក កើនឡើង ៣០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារបានថ្លែងឱ្យដឹងថា ទោះបីជាជំងឺរាតត្បាត កូវីដ-១៩ ក៏ដោយអគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តប្រមូលចំណូលពន្ធច្រើនជាងការគ្រោងទុក។ មានន័យថាប្រាក់ចំណូលពន្ធរយៈពេល៦ខែស្មើនឹង ៧០ភាគរយនៃផែនការហិរញ្ញវត្ថុដែលបានកំណត់ក្នុងឆ្នាំ២០២២ ដែលបានចង្អុលបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារ GDT និងដោយឡែកនៅក្នុងខែមិថុនាតែមួយប្រាក់ចំណូលទទួលបានតម្លៃ ២៤៣ លានដុល្លារអាមេរិក ត្រូវបានប្រមូលជាចំណូលពន្ធ។

ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើន ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដោយក្នុងនោះ ពន្ធលើប្រាក់ចំណូល២៧,១៩% អាករលើតម្លៃបន្ថែម ៣៣,៣៧% ពន្ធលើប្រាក់បៀវត្ស ២៥,១៦% អាករពិសេស ៣៤,០១% ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ៤៤,៣៨% និងពន្ធលើឈ្នួលផ្ទះ និងដី ១០,១២%។
គួរបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២១ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន ៦១៣៩,៤១ប៊ីលានរៀល (ប្រមាណជា ១៥១៥,៩០ លានដុល្លារ) ដែលស្មើនឹង ៦៧,៥៨% នៃផែនការ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១។
ព្រះរាជាណាចក្រកម្ពុជាមានស្ថាប័នចំនួនពីរទទួលបន្ទុកការប្រមូលពន្ធ។ ទីមួយគឺ អគ្គនាយកដ្ឋានពន្ធដារ GDT ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ខែ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ។ មួយទៀតគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ដែលប្រមូលពន្ធលើទំនិញចូល និងទំនិញនាំចេញពីប្រទេស។ សម្រាប់រយៈពេលពីខែមករាដល់ខែមិថុនានៃឆ្នាំនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករ GDCE រកបាន 1,293 លានដុល្លារអាមេរិកជាប្រាក់ចំណូលគយដែលតំណាងឱ្យ ៥០.១ ភាគរយនៃផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ីរ៉ង់ បង្ហាញលទ្ធផលវាយលុកមូលដ្ឋានទ័ពអាម៉េរិករយៈពេល ១៥ ថ្ងៃចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC បានធ្វើការបង្ហាញរបាយការណ៍នៃប្រតិបត្តិការវាយកម្ទេចគោលដៅជាមូលដ្ឋានទ័ពអាម៉េរិកជាច្រើនកន្លែងក្នុងតំបន់ក្នុងរយៈពេលនៃការប៉ះទង្គិចគ្នាចុងក្រោយបំផុតចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៣ ខែកក្កដា កន្លងមកនេះ
ពលរដ្ឋអាល្លឺម៉ង់ ជាង៧០ភាគរយ គ្មានជំនឿចិត្តលើប្រសិទ្ធភាពវិស័យយោធាក្នុងករណីប្រទេសជួបសង្គ្រាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
ប្រជាជនអាល្លឺម៉ង់ដ៏ច្រើនលើសលប់មិនមានជំនឿចិត្តទៅលើកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងការពារជាតិរបស់ខ្លួននោះទេថា អាចមានសមត្ថភាពការពារប្រទេសពីការវាយប្រហារណាមួយពីប្រទេសបច្ចាមិត្តនៅពេលអនាគត
KNN GROUP របស់អ្នកឧកញ៉ា ជាម ឃុនណាត វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 27/07/2026
ដោយសារការជឿជាក់យ៉ាងមុតមាំបំផុត ទៅលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ KNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់២៨ លានដុល្លាសហរដ្ឋអាមេរិក
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ
កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content