សម្តេចតេជោ ៖ យុទ្ធសាស្ត្រចម្បងគឺជំរុញកត្តាសន្ថិភាព និងការអភិវឌ្ឍដើរទន្ទឹមគ្នា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា យុទ្ធសាស្ត្រចម្បងរបស់សម្តេចគឺជំរុញឱ្យសន្ថិភាព និងការអភិវឌ្ឍដើរទន្ទឹមគ្នា ហើយការងារដែលសំខាន់ពេលនេះគឺរក្សាឱ្យបាននូវសន្ថិភាពសម្រាប់ការអភិវឌ្ឍ និងការអភិវឌ្ឍសម្រាប់សន្ថិភាព។

ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាមនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា ការងារដែលសំខាន់សម្រាប់យើងនៅពេលនេះគឺរក្សាឱ្យបាននូវសន្ថិភាពសម្រាប់ការអភិវឌ្ឍ។ យើងក៏ត្រូវបានមើលឱ្យច្បាស់ថា សន្ថិភាពមួយមិនអាចគង់វង្សបានទេ ប្រសិនគ្មានការអភិវឌ្ឍ។

សម្តេចតេជោ បានថ្លែងបន្តថា ចំណុចនេះគឺចំណុច ដែលគេហៅថា ការតភ្ជាប់ (វិចារវិទ្យា) រវាងម្ខាងសន្ថិភាព និងម្ខាងនៃការអភវិឌ្ឍ។ បើចង់មានការអភិវឌ្ឍ ត្រូវតែមានសន្ថិភាព និងត្រូវរក្សាសន្ថិភាពឱ្យបាន ហើយបើចង់រក្សាសន្ថិភាពឱ្យបាន វាលុះត្រាតែមានការអភិវឌ្ឍ។

បន្ថែមបីលើនេះ សម្តេចតេជោបានលើកឡើងថា ប្រសិនបើទុកឱ្យមានស្ថានភាពក្រីក្រ ប្រជាជននឹងចាប់ផ្តើមទាមទារនេះ ទាមទារនោះ រហូតទៅដល់ការកសាងកម្លាំងប្រដាប់អាវុធដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ឬក៏បះបោណាមួយកើតឡើង ដោយសារតែភាពក្រីក្រ ឬការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលតែម្តង ដូច្នេះសន្ថិភាពនឹងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា នេះគឺយុទ្ធសាស្ត្រចម្បងរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានលើកឡើងបន្តថា មុននឹងនិយាយទៅដល់បញ្ហាដ៏ទៀត ត្រូវនិយាយអំពីសិទ្ធិរស់រៀនមានជីវិត។ បើគ្មានសិទ្ធនេះទេ វាក៏គ្មានសិទ្ធិដទៃកើតឡើងដែរ។

ជាមួយគ្នានេះ សម្តេចតេជោបានលើកអំពីសម័យខែ្មរក្រហម ឬក៏សម័យសង្គ្រាម ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដែលគ្មានសិទ្ធរស់រៀនមានជីវិត និងសម្លាប់មនុស្សប្រជាជនជាច្រើន។

សម្តេចតេជោបានមានប្រសាសន៍ថា ៖

“ដូច្នេះបានហើយសំណូមពររបស់យើង ត្រូវធ្វើម៉េចរក្សាសន្ថិភាពឱ្យបាន ហើយតាមរយៈឱកាសមាសឱកាសពេជ្រនោះទេ ដែលយើងត្រូវជំរុញការអភិវឌ្ឍន៍ ហើយយកការអភិវឌ្ឍដើម្បីពង្រឹងសន្ថិភាព យកការអភិវឌ្ឍជំរុញទៅដល់សន្ថិភាព៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង