ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី រួមគ្នាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី” ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីតាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងការពង្រីកភាពជាដៃគូក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិន។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី” នៅអគារធនាគារជាតិនៃកម្ពុជា សែន សុខ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

អនុស្សរណៈយោគយល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី តាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងការពង្រីកភាពជាដៃគូក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិន។ អនុស្សរណៈនៃការយោគយល់នេះក៏នឹងបន្តចូលរួមសម្រេចគោលដៅនៃយុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩ – ២០២៥ និងយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤ – ២០២៨ ផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល បានថ្លែងថា កិច្ចសហប្រតិបត្តិការនេះនឹងចូលរួមជំរុញបន្ថែមដល់ស្ត្រី និងសហគ្រិនស្ត្រីក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងការទាញយកប្រយោជន៍ពីការប្រើប្រាស់ឌីជីថលដែលប្រកបដោយភាពទាន់សម័យ ឆ្លាតវៃ និងការទទួលខុសត្រូវ និងការបង្ការហានិភ័យដែលអាចកើតឡើង។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា បរិយាបន្នហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយវិសមភាព និងភាពក្រីក្រនៅកម្ពុជា ជាពិសេសសម្រាប់ស្តីដែលមានចំណូលទាប និងនៅទីជនបទ។

លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍បញ្ជាក់ថា ៖

«ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាមរយៈការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការមិនត្រឹមតែជួយជំរុញអាជីវកម្មផ្ទាល់ខ្លួន ថែមទាំងអាចចូលរួមក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព រួមមាន ការបង្កើនឱកាសការងារ ការកាត់បន្ថយភាពក្រីក្រ ការជំរុញសមភាពយេនឌ័រ និងការលើកកម្ពស់ការអប់រំនិងសុខុមាលភាព ព្រមទាំងការចូលរួមកាត់បន្ថយសកម្មភាពដែលប៉ះពាល់ដល់បរិស្ថាន និងបម្រែបម្រួលអាកាសធាតុជាដើម»។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានឱ្យដឹងថា ៖

«តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ យើងរកឃើញ និងបង្កើតនូវអំណះអំណាងបញ្ជាក់ថា សមត្ថភាពហិរញ្ញវត្ថុ និងឌីជីថលគឺជាឧបករណ៍ក៏សំខាន់ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ហើយស្ត្រី និងក្មេងស្រីកាន់តែមានលទ្ធភាពប្រសើរជាងមុន ក្នុងការរកប្រាក់ចំណូល។ ភាពអង់អាចផ្នែកសេដ្ឋកិច្ចនេះបានធ្វើឱ្យពួកគេមានលទ្ធភាព និងឥទ្ធិពលជាវិជ្ជមានក្នុងការចូលរួមលើកកម្ពស់សុខុលមាភាពផ្ទាល់ខ្លួន និងជីវភាពរស់នៅក្នុងក្រុមគ្រួសាររបស់ពួកគេកាន់តែប្រសើរឡើង»។

ទន្ទឹមនេះ លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានវាយតម្លៃខ្ពស់ចំពោះក្របខណ្ឌកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី ដែលនឹងជួយបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងការពង្រីកភាពជាដៃគូក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិន។

សូមបញ្ជា់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងគោលដៅកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ឱ្យបានពាក់កណ្តាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥។ ដើម្បីចូលរួមគាំទ្រយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រសួង-ស្ថាប័នជាតិនិងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ បង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងពង្រឹងកិច្ចការពារអតិថិជនដោយផ្តោតសំខាន់លើកុមារ ស្ត្រី សហគ្រិនស្ត្រី និងប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋានជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​