ទំនិញដែលវត្តមានលើទីផ្សារ ភាគច្រើនជាផលិតផលផលិតនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖​ បច្ចុប្បន្នទំនិញកំពុងមានវត្តមាននៅក្នុងទីផ្សារគឺជាផលិតផលដែលផលិតនៅកម្ពុជាបន្ទាប់ពីកម្ពុជាបានធ្វើពហិកា និងកាត់បន្ថយ ការនាំចូលផលិតផលមួយចំនួន ពីប្រទេសថៃ ។ ខណៈដែលរាជរដ្ឋាភិបាលប្តេជ្ញាធ្វើពិពិធកម្មនិងពង្រឹងទីផ្សារក្នុងស្រុក ដោយលើកកម្ពស់ បង្កើន និងលើកទឹកចិត្តដល់ការប្រើប្រាស់ផលិត​ផលកម្ពុជា គាំទ្រអ្នកផលិត គុណភាព និងការ​វេចខ្ចប់។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្មីៗនេះថា៖

«បច្ចុប្បន្នទំនិញភាគច្រើនដែលផ្គត់ផ្គង់នៅក្នុងទីផ្សារ គឺជាផលិតផល ផលិតនៅក្នុងប្រទេសកម្ពុជា »។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា ក្រៅពីផលិតផលដែលផលិតនៅកម្ពុជា ភាគរយនៅសេសសល់ កម្ពុជាកំពុងតែបាននាំចូលទំនិញ ពីប្រទេសវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សឹង្ហបុរី និងប្រទេសដទៃទៀតនៅក្នុងតំបន់ផងដែរ។

ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា៖ កម្ពុជាបានឈប់នាំចូលប្រេង ឧស្ម័ន បន្លែ និងផ្លែឈើពីប្រទេសថៃ ហើយឥឡូវនេះនាំចូលផលិតផលទាំងនេះពីវៀតណាម និងប្រទេសសិង្ហបុរី ជំនួសវិញ។

ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ថា ចាប់តាំងពីមានភាពតានតឹងរវាងកម្ពុជា និងថៃក្នុងខែកក្កដា ក្រសួងពាណិជ្ជកម្មបានសង្កេតឃើញថា សកម្មភាពពាណិជ្ជកម្មរបស់កម្ពុជា ការផ្គត់ផ្គង់ក្នុងស្រុកនិងសមត្ថភាពក្នុងការចាប់យកឱកាសថ្មីៗដោយឯករាជ្យបានក្លាយជាចំណុចសំខាន់រួមក្នុងចំណោមប្រជាពលរដ្ឋឧស្សាហករ ផលិតករ អាជីវករ សហគ្រិននិងវិនិយោគិ​ន​។

ឯកឧត្តម ប៉ែន សុវិជាតិ បានលើកឡើងថា៖

«ប្រជាពលរដ្ឋរបស់យើង ក្នុងនាមជាអ្នកប្រើប្រាស់ ឥឡូវនេះអនុវត្តតាមគោលការណ៍មួយគឺ ផ្តល់តម្លៃដល់ផលិតផលកម្ពុជា។ សហគ្រាសធុនតូច និងមធ្យមអនុវត្តតាមគោលការណ៍មួយគឺ ខិតខំផលិតផលិតផលដែលមានគុណភាព និងពង្រីកភាពចម្រុះផលិតផល ដើម្បីធានាថាការផ្គត់ផ្គង់ក្នុងស្រុកបំពេញតម្រូវការរបស់អ្នកប្រើប្រាស់»។

ឯកឧត្តម អ្នកនាំពាក្យ បានបន្តលើកឡើងថា៖ រដ្ឋាភិបាលរក្សាជំហរច្បាស់លាស់ក្នុងការធ្វើពិពិធកម្ម និងពង្រឹងទីផ្សារក្នុងស្រុក ដោយលើកកម្ពស់ បង្កើន និងលើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផលកម្ពុជា គាំទ្រដល់អ្នកផលិត និងការពារគុណភាព សុវត្ថិភាព និងសុខភាពសាធារណៈចំណីអាហារ តាមរយៈការពង្រឹងស្តង់ដារត្រួតពិនិត្យ និងការវេចខ្ចប់។

ឯកឧត្តម ប៉ែន​សុវិជាតិ ក៏បានអំពាវនាវដល់ឧកញ៉ា វិនិយោគិន និងអ្នកផលិតក្នុងស្រុកពង្រីកផលិតកម្ម កែលម្អបច្ចេកវិទ្យា បង្កើនគុណភាពផលិតផល និងជាពិសេសកំណត់តម្លៃសមរម្យ ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ផលិត​ផលក្នុងស្រុក និងជំរុញការនាំចេញ។ឯកឧត្តម សង្ឃឹមថាប្រជាជនកម្ពុជានឹងគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន​៕

ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត ហុង វណ្ណៈ បានប្រាប់ AMS Economy ថា ស្ថានភាពនេះបង្ហាញពីឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ពិសេសក្នុងការបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទីផ្សារ ក៏ដូចជាការបង្វែរការនាំចេញទៅកាន់ប្រទេសអាស៊ាន និងទីផ្សារផ្សេងទៀត។

លោកបណ្ឌិត បានឱ្យដឹងថា កម្ពុជាយើងផលិតតែទំនិញមួយចំនួន ទៅលក់នៅក្នុងក្របខ័ណ្ឌប្រទេសអាស៊ាន ភាគច្រើនគឺយើងនាំផលិតផលកសិផល និងគ្រឿងអេឡិចត្រូនិច ជាដើម ។            

បណ្ឌិត ហុងវណ្ណៈ ក៏បានឱ្យដឹងថា សូម្បីផលិតផលសម្រាប់ចូលទៅកាន់ទីផ្សារ RCEP ក៏ដូចគ្នាដែរ មិនទាន់មានផលិតផលសម្បូរបែប និងធុនធ្ងន់នៅឡើយ ។ តាមការសង្កេតឃើញ ក្នុងទីផ្សារRCEP មានការនាំចេញសម្លៀកបំពាក់ទីផ្សារជប៉ុន កូរ៉េ ចំណែកឧស្សហកម្មកាត់ដេរមួយភាគធំ​ យើងនាំទៅទីផ្សារ សហរដ្ឋអាមេរិក និងអឺរ៉ុប។ទោះជាយ៉ាងណា លោកបណ្ឌិត បានបញ្ជាក់ថា ក្នុងកម្រិតអាស៊ានភាគច្រើនយើងបាននាំចេញ ដោយសារតែការផលិតនៅកម្ពុជាបានច្រើនហើយ ​តែ​មិនទាន់ឆ្លើយតបនូវតម្រូវការនៅឡើយ និងកំពុងស្ថិតនៅក្នុងដំណាក់ការប្រជ្រៀតចូលទៅក្នុងទីផ្សារនេះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *