ការវាយប្រហារនៅសមុទ្រក្រហមអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Guardian បានរាយការណ៍ថា ជម្លោះនៅសមុទ្រក្រហម និងការកើនឡើងភាពតានតឹងនៅទូទាំងមជ្ឈិមបូព៌ាអាចបង្កហានិភ័យកាន់តែខ្លាំងដល់សេដ្ឋកិច្ចពិភពលោក បង្ករឱ្យមានការកើនឡើងអតិផរណា និងបង្កការរំខានដល់ការផ្គត់ផ្គង់ថាមពល។

សេដ្ឋវិទូនៅធនាគារពិភពលោក World Bank បាននិយាយថា វិបត្តិមជ្ឈិមបូព៌ាកំពុងគំរាមកំហែងដល់ការបង្កើនអត្រាការប្រាក់ខ្ពស់ កំណើនទាប ការកើនឡើងនៃអតិផរណា និងភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ។ ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក និងអង់គ្លេសបានព្រមានពីការវាយប្រហារតាមអាកាសទៅលើទីតាំងរបស់ក្រុម Houthi ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍កន្លងទៅនេះ ជម្លោះ​នៅ​មជ្ឈិមបូព៌ា​បាន​រីក​ធំ​ឡើង​​នៅ​ពេល​ការ​វាយ​ប្រហារ​របស់​អង់គ្លេស និង​អាមេរិក​បាន​វាយ​ប្រហារ​ទីតាំង​ក្រុម Houthi ក្នុង​ប្រទេស​យេម៉ែន។ វាគឺជាវាយបកទៅវិញចំពោះការវាយប្រហារលើនាវាដែលឆ្លងកាត់សមុទ្រក្រហមដោយក្រុមសកម្មប្រយុទ្ធមួយនេះ ដែលរំខានការដឹកជញ្ជូននៅក្នុងបណ្តាញសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ កាលពីយប់ថ្ងៃសុក្រ ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងរ៉ាដាក្នុងប្រទេសយេម៉ែន គឺជាការវាយបកដ៏រឹងមាំ និងមានប្រសិទ្ធភាពនៃការវាយប្រហារអន្តរជាតិ ដែលវាបានជំរុញឱ្យមានការភ័យខ្លាចកើនឡើងក្នុងតំបន់ជម្លោះដែលកំពុងកើតឡើង។

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន Hans Grundberg បានបង្ហាញក្តីបារម្ភយ៉ាងធ្ងន់ធ្ងរអំពីស្ថិរភាព និងកិច្ចខិតខំប្រឹងប្រែងសន្តិភាពដ៏ផុយស្រួយនៅក្នុងប្រទេសយេម៉ែន ដែលបានស៊ូទ្រាំនឹងសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ។

ក្រុម Houthis គ្រាន់តែជាក្រុមមួយក្នុងចំណោមក្រុមនៅទូទាំងតំបន់រួមមាន ស៊ីរី អ៊ីរ៉ាក់ និងលីបង់ ដែលពួកគេមានសម្ព័ន្ធមិត្តអ៊ីរ៉ង់។ លើសពីនេះ​គោលដៅវាយប្រហាររបស់ពួកគេគឺប្រទេសអ៊ីស្រាអែល ឬតំបន់ដែលមានទំនាក់ទំនងជាមួយនឹងអ៊ីស្រាអែល ហើយ Hezbollah នៅក្នុងប្រទេសលីបង់ទទួលរងការគំរាមកំហែងធ្ងន់ធ្ងរបំផុត។

ស្របពេលនេះដែរ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងរង្វង់រដ្ឋាភិបាលនៅទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោន ដោយសារនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak និងប្រធានាធិបតីអាម៉េរិក Joe Biden កំពុងរៀបចំយុទ្ធនាការបោះឆ្នោតថ្មី ប៉ុន្តែព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ាអាចប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងប៉ះពាល់ដល់សន្លឹកឆ្នោតពួកគេផងដែរ។ យ៉ាងណាក៏ដោយ ​បើទោះបីជាមានការគាំទ្រយ៉ាងទូលំទូលាយលើការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុម Houthi ក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Sunak នឹងប្រឈមមុខការសួរនាំពីសមាជិកសភាដែលមានការព្រួយបារម្ភអំពីជម្លោះដ៏រ៉ាំរ៉ៃ និងផែនការរយៈពេលវែងសម្រាប់សន្តិភាពមជ្ឈិមបូព៌ា។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាម៉េរិក Joe Biden ក៏ប្រឈមមុខនឹងការប្រឆាំងពីគណបក្សរបស់គាត់ផងដែរ ដោយបានប្រឆាំងយ៉ាងខ្លាំងចំពោះជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់សកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។

សមាជិកសភារដ្ឋកាលីហ្វ័រញ៉ា លោក Ro Khanna បាននិយាយថា មុនពេលចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងក្រុម Houthi ប្រធានាធិបតីចាំបាច់ត្រូវពិភាក្សាជាមួយនឹងសភា ដើម្បីចៀសវាងពីការពាក់ព័ន្ធរបស់អាម៉េរិកក្នុងជម្លោះមជ្ឈិមបូព៌ាមួយផ្សេងទៀត។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកបានលើកឡើងថា វិបត្តិមជ្ឈិមបូព៌ា ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន បាននាំមកនូវគ្រោះថ្នាកពិតប្រាកដមួយ ដោយសារការកើនឡើងនៃជម្លោះអាចនាំឱ្យមានការកើនឡើងនៃតម្លៃថាមពល ជាមួយនឹងផលប៉ះពាល់យ៉ាងទូលំទូលាយសម្រាប់សកម្មភាពសកល និងអតិផរណា។ លើសពីនេះ ហានិភ័យផ្សេងទៀតរួមមានភាពតានតឹងផ្នែកហិរញ្ញវត្ថុដែលទាក់ទងនឹងអត្រាការប្រាក់ អតិផរណាជាប់លាប់ កំណើននៅប្រទេសចិនទាបជាងការរំពឹងទុក ការបែងចែកពាណិជ្ជកម្ម និងគ្រោះមហន្តរាយទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ មិនត្រឹមតែប៉ុណ្ណោះ ការវាយប្រហារលើនាវាពាណិជ្ជកម្មឆ្លងកាត់សមុទ្រក្រហមនាពេលថ្មីៗនេះ បានរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗ បង្កភាពយឺតយ៉ាវក្នុងបណ្តាញផ្គត់ផ្គង់ និងបន្ថែមសម្ពាធដល់អតិផរណា។ ប្រសិនបើជម្លោះកាន់តែកើនឡើង ការផ្គត់ផ្គង់ថាមពលត្រូវបានរំខានយ៉ាងខ្លាំង តម្លៃថាមពលឡើងថ្លៃ ការឡើងថ្លៃតម្លៃទំនិញផ្សេងៗទៀត បង្កើនភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដែលអាចបង្អាក់ការវិនិយោគ និងនាំទៅរកការធ្លាក់ចុះនៃកំណើនបន្ថែមទៀត។

លោក John Llewellyn អតីតប្រធានសេដ្ឋវិទូ OECD បាននិយាយថា រឿងទាំងអស់នេះបានបង្កើនទៅជាបញ្ហាធ្ងន់ធ្ងរ ដែលមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មពិភពលោកជាង ៣០ ភាគរយ ដែលកើនឡើងពី ១០ ភាគរយ។ លើសពីនេះ ស្ថានភាពនៅសមុទ្រក្រហមរីករាលដាលដល់ច្រកសមុទ្រ Hormuz និងមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ។

លោក William Bain អ្នកជំនាញពាណិជ្ជកម្មរបស់សភាពាណិជ្ជកម្មអង់គ្លេសបាននិយាយថា កុងតឺន័រប្រហែល ៥ សែនត្រូវបានឆ្លងកាត់ព្រែកជីកស៊ុយអេក្នុងខែវិច្ឆិកា ប៉ុន្តែវាបានធ្លាក់ចុះ ៦០ ភាគរយមកនៅត្រឹម ២ សែនប៉ុណ្ណោះក្នុងខែធ្នូ។ មិនត្រឹមតែប៉ុណ្ណោះ វាបានបង្កើនការចំណាយដោយកុងតឺន័រមានតម្លៃ ១ ៥០០ ដុល្លារក្នុងខែវិច្ឆិកា កើនឡើងដល់ ៤ ០០០ ដុល្លារក្នុងខែធ្នូ។ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ វានឹងបន្ថែមសម្ពាធដល់តម្លៃកុងតឺន័រឲ្យឡើងថ្លៃ ហើយពាណិជ្ជកម្មសកលនឹងធ្លាក់ចុះបន្ថែមទៀត។

ក្នុងសប្តាហ៍នេះ អ្នកសេដ្ឋកិច្ចភាគច្រើនដែលនឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ Weforum កំពុងបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងថា បណ្តាប្រទេសសេដ្ឋកិច្ចធំៗជាច្រើនរបស់ពិភពលោកអាចនឹងជួបវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ។ ពួកគេបារម្ភថា ធនាគារកណ្តាលនឹងកាត់បន្ថយការចំណាយតិចតួចលើការខ្ចីប្រាក់ ប៉ុន្តែគ្រួសាររាប់លាននឹងប្រឈមមុខនឹងវិបត្តិនៃតម្លៃរស់នៅ។ បន្ថែមពីនេះ ធនាគារពិភពលោកបានព្រមានដែរថា ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកអាចនឹងជួបគ្រោះមហន្តរាយម្តងទៀត ដែលជាលទ្ធផលនៃវិបត្តិបច្ចុប្បន្ននៅព្រែកជីកស៊ុយអេ និងការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មតាមរយៈប្រឡាយប៉ាណាម៉ាដោយសារគ្រោះរាំងស្ងួត។ បច្ចុប្បន្ននេះ កត្តាជំរុញពាណិជ្ជកម្មសកលចំនួនពីរក្នុងចំណោមកត្តាជំរុញសំខាន់ៗទាំងប្រាំកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព