ចំណតផែរណបពហុបំណងចំនួន ៣ទីតាំងទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ​ដាក់​ដំណើរ​ជាផ្លូវការ​

ភ្នំពេញ ៖ ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​៣​ទីតាំងរបស់កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ ដែលរួមមាន​នៅ​ភ្នំពេញ ​នៅខេត្តត្បូង​ឃ្មុំ និង​នៅខេត្ត​ព្រៃវែង ត្រូវ​បានដាក់​ដំណើរការ​ជាផ្លូវការ​ក្នុងពេលតែមួយ ក្រោម​អធិបតីភាព​ឯកឧត្តម​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​កាលពីថ្ងៃ​ចុងសប្ដាហ៍កន្លង​ទៅនេះ ។​

បើតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​បានឱ្យដឹងថា ចំណ​ត​ផែរ​ណ​ប​ព​ហុបំ​ណង​ទាំង ០៣ទីតាំង ដែលសម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់ គឺជាសមិទ្ធផលថ្មីបន្ថែ​ម​ទៀត​រ​ប​ស់កំ​ព​ង់​ផែ​ស្វយ័​ត​​ភ្នំពេ​ញ​ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និង​សមិ​​ទ្ធ​ផ​លដែលសម្រេចបានទាំងនេះ គឺពិតជាបាន និ​ងកំពុងរួមចំ​ណែ​ក​ឆ្លើយត​ប​ទៅ​នឹ​ង​ច​ក្ខុ​វិស័​យ​រប​ស់​ក្រ​សួ​ង​ កម្មវិធីនយោបាយ និង​យុទ្ធ​សាស្ត្ររ​បស់​រាជ​រដ្ឋា​ភិ​បា​ល ជាពិសេស​ស្រ​ប​ទៅនឹ​ង​ទិ​ស​ដៅ​ក្នុ​ងកា​រ​​ព​ង្រី​ក និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅកម្ពុជា។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ បានលើកឡើងថា ដើម្បីចូលរួ​ម​សម្រេច​ឱ្យបា​​ន​ស្រ​បតាមចក្ខុវិស័យ មាគ៌ានយោបាយ និង​យុទ្ធ​សាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋា​ភិ​បា​ល​អា​ណត្តិ​ទី​​៧នេះ ​​ក្រសួ​ង​សា​ធារណការ និងដឹកជញ្ជូនក៏បានដាក់ចេញនូវផែនការអាទិភាពក្នុងការពង្រឹង និ​ងលើ​ក​ក​ម្ពស់​ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ ដើម្បី​ធ្វើ​យ៉ា​ង​ណាឱ្យ​ត​ម្លៃ​ឡូជី​ស្ទីកមា​ន​ភាព​ប្រ​កួតប្រជែង និងការផ្តល់សេវាមានភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពផងដែរ។

ឯកឧត្តមបន្តថា​ នាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យស​ហកា​រ​គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសិក្សារៀបចំផែនការមេ និងក្របខ​ណ្ឌ​អ​ភិ​វឌ្ឍ​ន៍​ ​គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងកា​រត​ភ្ជា​ប់​ប​ណ្តា​ញប្រ​ព័ន្ធដឹ​ក​ជ​ញ្ជូ​នតា​ម​ផ្លូ​វ​ទឹ​ក​ទន្លេ​ជា​មួយ​ផ្លូ​វ​សមុ​ទ្រ ​រួម​ទាំ​ងម​ណ្ឌ​ល​អាជី​វ​ក​ម្មអា​ទិភាពសម្រាប់ប្រតិបត្តិការអាជីវកម្មកំពង់ផែផងដែរ។ ទន្ទឹមនឹងនេះ ក្រោ​ម​កិ​​ច្ចស​​ម្របសម្រួលរបស់ក្រុមប្រឹ​ក្សាអ​ភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការ និងដឹក​ជញ្ជូន​ក៏​បា​ន ​និង​កំពុ​ង​ចូ​លរួមសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែ និងមជ្ឈមណ្ឌលភស្ដុភារកម្មនៅក្រុងព្រះសីហនុ ដើម្បី​ជំរុញលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។

សូមជម្រាបដែរថា ចំណតផែរណបពហុបំណង TS១១ មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ កើតចេញពីការ​សហការ​វិនិ​យោ​គ​​រវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ៤ ហិកតា។ គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណង TS១១ ដើម្បី​ប្រ​តិ​បត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ដែក ថ្មម៉ាប ដំឡូង​មី​។ល។ បច្ចុប្បន្ននេះ ចំណតផែរណបពហុបំណង TS១១ បា​ន​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីបម្រើឱ្យប្រតិបត្តិការលើកដាក់ទំនិញ និងកុងតឺន័រ និងស្ថិត​នៅទី​តាំង​​ដែល​មា​​នស​ក្តា​នុព​ល​ខ្ព​ស់ស​ម្រា​ប់​ប​ម្រើឱ្យ​សេ​ច​ក្តី​ត្រូវ​​ការ​ប្រើប្រាស់របស់អតិថិជន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តផ្សេងៗទៀត ជា​ពិ​សេស ចូ​ល​រួម​ចំ​ណែក​បាន​យ៉ាង​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរា​ច​រ​ណ៍​ក្នុងរាជធានីភ្នំពេញ។

ចំពោះ​ចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណតផែរណបពហុបំណង UM២ គឺកើត​ចេញ​ពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយ​ក្រុមហ៊ុន​ ​PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ១៦,៣ ហិកតា។ គោលបំណងនៃការបង្កើតចំណត ផែរ​​ណបព​​ហុបំណង UM២ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿ​ងសំ​ណ​ង់​ ចំណីសត្វ សសរគ្រឹះបេតុង ដែក កៅស៊ូ ស្រូវ ផលិត​ផល​កសិផលផ្សេងទៀត។ ចំណត​ផែ​រ​ណបព​ហុបំណ​ង​ UM២ ក៏ជាចំណតផែទន្លេដែលមានសក្តានុពលខ្ពស់សម្រាប់ប​ម្រើឱ្យ​សេ​ច​ក្តី​ត្រូ​វ​កា​រ​រ​បស់​អ្ន​កប្រើ​ប្រា​ស់​នៅតំ​ប​ន់​​ជុំ​វិ​ញ​តា​ម​ដងទន្លេមេគង្គលើ ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស និ​ង​នាំ​ចូ​លទំ​និ​ញ​ពីខា​ងក្រៅ​មក​ចំណតផែរណបនេះវិញ។ បន្ថែមពីនេះ ចំណតផែ​រណប​ព​ហុបំណងនេះ នឹ​ង​ចូ​លរួ​ម​ចំ​ណែ​កកា​ត់​បន្ថ​យ​ថ្លៃដឹកជញ្ជូនទំនិញ និងការខូចខាតផ្លូវថ្នល់។

ដោយឡែកចំណតផែរណបពហុបំណង LM២៦ មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដី ទំហំ ១៨,៦ ហិកតា។ បច្ចុប្បន្ន​ចំណត​ដែរ​ណប​ពហុ​បំណងនេះ បានសាង​ស​ង់​ហេដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធសំខាន់ៗជាច្រើន ដោយប្រើប្រាស់ប្រភពទុនវិនិយោគផ្ទាល់របស់ កំពង់​ផែស្វយ័ត​ក្រុង​ភ្នំពេញ ក.ស.ភ.។ គោ​ល​បំ​ណ​ង​នៃ​កា​រ​បង្កើ​ត​ចំ​ណ​តផែរណបពហុបំណង LM២៦ គឺដើម្បីបម្រើដល់ប្រតិបត្តិការផ្ទេរ-ផ្ទុក លើ​កដា​ក់​ កុងតឺន័រ និងទំនិញរាយ ដូចជា​ ​គ្រឿ​ង​សំ​ណង់ ធ្យូងថ្ម ទំនិញ​កសិផល ដូចជា ស្រូវ អង្ករ ពោត ដំឡូងមី​ កៅស៊ូ ម្រេច ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន