រាជរដ្ឋាភិបាលលើកឡើងយុទ្ធសាស្ត្រចំនួន២ ដើម្បីផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីយុទ្ធសាស្ត្រចំនួន២ ដើម្បីផ្ដល់ទំនុកចិត្តជូនក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា នោះគឺ ត្រីណាមកដល់មុន គឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណាឱ្យក្រុមហ៊ុនទាំងអស់មកវិនិយោគនៅកម្ពុជាមានជំនឿចិត្តលើកម្ពុជា ។

ការលើកឡើង ដូចនេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ (Minebea) នៅកម្ពុជា ចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

លោក កៃណូម៉ា បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគសរុបប្រមាណ ១១២៤ពាន់លានយ័នជប៉ុននៅកម្ពុជា ដោយក្នុងនោះ រោងចក្ររបស់លោកបានផលិតភ្លើង អិលអ៊ីឌី (LED) ១០០% នៅកម្ពុជា ហើយបាននាំចេញទៅលក់លើទីផ្សារទូទាំងពិភពលោក។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាពតម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេស គឺយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យបរិស្ថាន។ ដោយឡែកនៅ​កម្ពុជា ក្រុមហ៊ុនបានដំឡើងអំពូល LED បានចំនួន ១១ ៩៨៧គ្រឿង (មួយម៉ឺន១ពាន់ប្រាំបួនរយប៉ែតសិបប្រាំពីរគ្រឿង) ដែលក្នុងនោះ អាចជួយទាំងការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង, កាត់បន្ថយនូវការសាយភាយឧស្ម័នកាបូនិកផង និងព្រមទាំងកាត់បន្ថយចំណាយលើអគ្គិសនីប្រមាណ ១លានដុល្លារក្នុង១ឆ្នាំផង។

លោកប្រធានក្រុមហ៊ុនរូបនេះបានគោរពថ្លែងអំណរគុណសម្តេចតេជោ មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (ធីតា-Thy Da) និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយដល់កម្មករក្រុមហ៊ុនឱ្យរួចផុតពីការឆ្លងរីករាតត្បាតកូវីដ-១៩ ដោយក្នុងចំណោមកម្មករជាង ៦ពាន់នាក់ មានតែកម្មករចំនួន ៧៨នាក់ប៉ុណ្ណោះ បានឆ្លងជំងឺកូវីដ-១៩ ហើយរោងចក្ររបស់លោក នៅដំណើរការបន្តជារៀងរហូតមិនមានការខកខានក្នុងចង្វាក់ផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់ឡើយ។ លោក កៃណូម៉ា ក៏បានគោរពអញ្ជើញសម្ដេចតេជោជាអធិបតីក្នុងពិធីខួបទី១០ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក កៃណូម៉ា ដែលបានរាយការណ៍អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនរយៈពេល ១០ឆ្នាំកន្លងមក ក៏បានទទួលយកការអញ្ជើញជាអធិបតីក្នុងការប្រារព្ធពិធីខួប ១០ឆ្នាំ របស់ក្រុមហ៊ុនមីនេបៀ នៅកម្ពុជា និងសាទរចំពោះក្រុមហ៊ុន រយៈពេល ១០ឆ្នាំកន្លងមក ទទួលបានជោគជ័យ បានសំរេចនូវក្ដីរីករាយ និងបានពង្រីកសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីប្រវត្តិរបស់ក្រុមហ៊ុនមីនេបៀ ជាពិសេស នៅពេលដែលក្រុមហ៊ុន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលពេលនោះ សម្ដេច បានសម្រេចចិត្តអនុវត្តនូវយុទ្ធសាស្ត្រ២ នោះគឺ ត្រីណាមកដល់មុន គឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណាឱ្យក្រុមហ៊ុនទាំងអស់មកវិនិយោគនៅកម្ពុជាមានជំនឿចិត្តលើកម្ពុជា និងបានថ្លែងអំណរគុណផងដែរ ដល់លោក កៃណូម៉ា ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ