អាម៉េរិកបង្ហាញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអង់គ្លេសជាលើកដំបូង

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Guardian បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបង្ហាញពីគម្រោងផែនការទូលំទូលាយនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស។

នេះគឺជាកិច្ចព្រមព្រៀងលើកទីមួយគិតចាប់តាំងពី​ Trump ដាក់ពន្ធលើការនាំចូលពីប្រទេសផ្សេងៗកាលពីខែមេសា។ យ៉ាងណាមិញ ភាពជាក់លាក់ជាច្រើនអំពីកិច្ចព្រមព្រៀងនេះមិនមានភាពច្បាស់លាស់ភ្លាមៗនោះទេ ហើយក៏មិនទាន់ត្រូវបានចុះហត្ថលេខាផងដែរ ប៉ុន្តែ Trump អះអាងថា ព័ត៌មានលម្អិតចុងក្រោយកំពុងត្រូវបានសរសេរឡើង។ កិច្ចព្រមព្រៀងនឹងរួមបញ្ចូលការបង្កើនទីផ្សាររាប់ពាន់លានដុល្លារសម្រាប់ការនាំចេញរបស់អាម៉េរិក ហើយចក្រភពអង់គ្លេសនឹងកាត់បន្ថយ ឬលុបបំបាត់របាំងមិនមែនពន្ធគយជាច្រើនចំពោះផលិតផលអាម៉េរិក។ ខាងក្រោមនេះគឺជារបាយការណ៍មួយពីសេតវិមានបង្ហើបពីចំណុចមួយចំនួននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម៖

_ អាម៉េរិកនឹងរក្សា​​ពន្ធ ១០% ​លើ​ការ​នាំ​ចូល​របស់ចក្រភពអង់គ្លេស
_កែសម្រួលពន្ធលើរថយន្តរបស់ចក្រភពអង់គ្លេស ដោយរថយន្ត ១ សែនគ្រឿងដំបូងដែលនាំចូលពីក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេសជារៀងរាល់ឆ្នាំត្រូវមានអត្រា ១០% ហើយយានយន្តបន្ទាប់ពីនោះនឹងប្រឈមអត្រាពន្ធ ២៥%

_ បង្កើតឱកាស ៥ ពាន់លានដុល្លារសម្រាប់ការនាំចេញសម្រាប់កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតរបស់សហរដ្ឋអាម៉េរិក រួមមានការនាំចេញអេតាណុលមានតម្លៃជាង ៧០០ លានដុល្លារ និងសាច់គោអាម៉េរិក និងផលិតផលកសិកម្មផ្សេងទៀត ២៥០ លានដុល្លារ

_ ប្រទេស​ទាំង​ពីរប្ដេជ្ញា​ចិត្ត​ធ្វើ​ការ​រួម​គ្នា​ដើម្បី​លើក​កម្ពស់​ការ​ចូល​ដំណើរការ​ទីផ្សារ​ឧស្សាហកម្ម និង​កសិកម្ម

_ បិទចន្លោះប្រហោង និងបង្កើនការប្រកួតប្រជែងរបស់ក្រុមហ៊ុនអាម៉េរិកនៅក្នុងទីផ្សាររបស់អង់គ្លេស

_ ពង្រឹងនីតិវិធីពន្ធគយសម្រាប់ការនាំចេញរបស់អាម៉េរិក។

_ ការប្តេជ្ញាចិត្តទាក់ទង​នឹងកម្មសិទ្ធិបញ្ញា កម្លាំងពលកម្ម និងបរិស្ថាន

_ ធានាខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនផលិតអវកាសអាម៉េរិកតាមរយៈការចូលប្រើប្រាស់ជាអាទិភាពចំពោះសមាសធាតុអវកាសដែលមានគុណភាពខ្ពស់របស់អង់គ្លេស

_ បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សុវត្ថិភាពសម្រាប់ផលិតផលឱសថ

_ តម្រូវ​ឱ្យ​សហរដ្ឋ​អាមេរិកបង្កើត​ផែនការ​ផ្សេង​មួយទៀត ​ដើម្បី​ជំនួស​ពន្ធ​ដែក​និង​អាលុយមីញ៉ូម​ផ្នែក​ទី ២៣២។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស Keir Starmer ដែលបានចូលរួមជាមួយ Trump ពីចម្ងាយលើកឡើងថា ពួកគេនឹងកសាងវេទិកាដែលអស្ចារ្យសម្រាប់អនាគត។ យ៉ាងណាមិញ អ្នកជំនាញខ្លះព្យាករណ៍ថា កិច្ចព្រមព្រៀងដែលអាម៉េរិកនឹងធ្វើជាមួយចក្រភពអង់គ្លេស នឹងមិនអាចធ្វើម្តងទៀតបានដោយងាយជាមួយប្រទេសផ្សេងទៀតនោះទេ ដោយសារប្រទេសទាំងនោះមានឱនភាពពាណិជ្ជកម្មដ៏ធំជាមួយនឹងអាម៉េរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *