ក្រុមការងារ​ និងជនភៀសសឹកនៅក្រុងរុនតាឯក រៀបចំដាំដុះបន្លែសម្រាប់តម្រូវការប្រចាំថ្ងៃ ​ខណៈក្រសួងកសិកម្មសម្របសម្រួលផ្តល់ដី និងបច្ចេកទេស

ភ្នំពេញ៖ ក្រុមការងារ និងជនភៀសសឹកនៅក្រុងរុនតាឯកតេជោ បានរៀបចំដីសម្រាប់ការដាំដុះបន្លែចម្រុះដែលមានរយៈពេលខ្លីនៅលើផ្ទៃដីសរុបប្រមាណ ២ ៦០០ ម៉ែត្រការ៉េ ចំនួន ៥០រោង ដើម្បីដោះជាស្រាយបន្ទុក ក្នុងការហូបចុកប្រចាំថ្ងៃ ដូចជា ត្រកួន ស្ពៃ និងផ្ទី សខណៈដែលចំនួនបងប្អូនប្រជាជនភៀសសឹកមានការកើនឡើងជាលំដាប់។ សកម្មភាពទាំងនេះ គឺជាការអនុវត្តជាក់ស្តែងតាមការផ្តួចផ្តើម និងបំផុសចលនាដ៏មានន័យរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ការដាំបន្លែតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដើម្បីអាចពឹងផ្អែកលើខ្លួនឯង និងធានាបានសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ។

សូមជម្រាបថា ក្រោមការអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម ប្រាក់ សោភ័ណ​ អភិបាលខេត្តសៀមរាប ក្រុមការងាររដ្ឋបាលក្រុងរុនតាឯក បានចុះពិនិត្យស្ថានភាពដីដែលនៅសល់ និងតម្រូវការដាំដុះនាពេលបច្ចុប្បន្ននៅក្នុងបរិវេណវត្តចំនួន២​ គឺវត្តជ័យគីរីមុន្នីរង្សី (ហៅវត្តរុន) និងវត្តប្រាសាទចៅស្រីវិបុលកេរ្តិ៍ (ហៅវត្តត្រាច)។

ដោយឡែក ក្រសួងកសិកម្ម ក៏បានសម្របសម្រួលលើការរៀបចំជាកសិដ្ឋានសម្រាប់ដំណាំបន្លែរបស់ក្រុមកាយឫទ្ធិនារីកម្ពុជា ចំនួន ២ហិកតា​ផងដែរ នៅខេត្តសៀមរាប។ នេះបើតាម ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា តំណាងក្រសួងកសិកម្ម បានចូលរួមសម្របសម្រួលការងាររៀបចំកសិដ្ឋានបន្លែរបស់កាយឫទ្ធិនារីកម្ពុជាចំនួន ២ហិកតានៅ ខេត្តសៀមរាប និងកសិដ្ឋានបន្លែជាង ៦ ០០០ម៉ែត្រការ៉េទៀត នៅជាប់តំបន់ជនភៀសសឹក ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តមបានបន្តថា គម្រោងទាំង២កន្លែងនេះ ស្របតាមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានអំពាវនាវកាលពីពេលថ្មីៗនេះ និងជាពិសេស បំផុតចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយផ្តើមសកម្មភាពពីសមា​ជិក​កាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុក សម្រាប់យកទៅផ្គត់ផ្គង់ និងគាំទ្រដល់បងប្អូននៅតាមជំរំុជនភៀសសឹក។

ក្រសួងកសិកម្ម បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងផ្តល់ការគាំទ្រខាងផ្នែកបច្ចេកទេស ដើម្បីឱ្យគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងបានជាប្រយោជន៍ដល់បងប្អូនជនភៀសសឹកក្នុងគ្រាលំបាកមួយនេះ។

សូមជម្រាបថា គម្រោងខាងលើនេះ​បានដំណើរការហើយ ខណៈដែលសកម្មភាពប្រហាក់ប្រហែលគ្នានេះក៏បាន និងកំពុងសហការអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងរដ្ឋបាលមូលដ្ឋាននៅតាមតំបន់ផ្សេងៗទៀត រួមមាន៖ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ ហើយក្រសួងគ្រោងសហការជាមួយគម្រោងអភិវឌ្ឍន៍នានាដើម្បីពង្រីកវិសាលនៃការគាំទ្រឱ្យបានច្រើនទីតាំងបន្ថែមទៀតផងដែរ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *