កំណើនសេដ្ឋកិច្ចត្រីមាសទី ៣ របស់អាម៉េរិកកើនឡើងលឿនជាងការរំពឹងទុក

បរទេស៖ យោងតាមប្រភពព័ត៌មានពី CBS បានរាយការណ៍ថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣ ដោយសារមានការជំរុញពីអាជីវកម្ម និងការចំណាយរបស់ពលរដ្ឋច្រើនជាងមុន។

ទន្ទឹមនឹងនេះ ការចំណាយរបស់អ្នកប្រើប្រាស់នៅអាម៉េរិកបានជំរុញសេដ្ឋកិច្ចឱ្យកើនឡើងដល់ ៥,២ ភាគរយប្រចាំឆ្នាំសម្រាប់ខែកក្កដាដល់ខែកញ្ញា។ ការកើនឡើងនេះខ្ពស់ជាងការព្យាកណ៍របស់រដ្ឋាភិបាលដែលធ្លាប់បានប៉ាន់ប្រមាណថាសេដ្ឋកិច្ចនឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៤,៩ ភាគរយសម្រាប់ត្រីមាសទី ៣។ មិនត្រឹមតែប៉ុណ្ណោះ កំណើនសម្រាប់ត្រីមាសទីបីបានកើនឡើងយ៉ាងខ្លាំងពីអត្រា ២,១ ភាគរយនៃត្រីមាសទីពីរ(ខែមេសាដល់ខែមិថុនា)។ វាបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក រួមទាំងទិន្នផលសរុបនៃទំនិញ និងសេវាកម្មបានកើនឡើងក្នុងអត្រាប្រចាំត្រីមាសលឿនបំផុតក្នុងរយៈពេលជិត ២ ឆ្នាំ។

ការកើនឡើងនៅក្នុងត្រីមាសទី ៣ បានឆ្លុះបញ្ចាំងពីការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគលើស្តុកសម្រាប់ទុនបម្រុង។ លើសពីនេះ ការចំណាយរបស់អតិថិជន ដែលជាចំណុចសំខាន់នៃសេដ្ឋកិច្ចបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៣,៦ ភាគរយចាប់ពីខែកក្កដាដល់ខែកញ្ញា ខណៈដែលការវិនិយោគឯកជនបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ១០,៥ ភាគរយ និង ការកើនឡើង ៦,២ ភាគរយនៃការវិនិយោគលើអចលនទ្រព្យ។

បន្ថែមពីនេះ សេដ្ឋកិច្ចក៏ទទួលបានការជំរុញពីការចំណាយ និងការវិនិយោគដោយរដ្ឋាភិបាលគ្រប់កម្រិត។ សហរដ្ឋអាម៉េរិកដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោកបានបង្ហាញភាពធន់របស់ខ្លួន ទោះបីជាធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់គោល ១១ ដងចាប់តាំងពីខែមីនា ឆ្នាំ២០២២ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍ក៏ដោយ។ អត្រាការប្រាក់ខ្ពស់ទាំងនោះបានបង្កើនថ្លៃដើមកម្ចី និងអាជីវកម្ម។ យ៉ាងណាមិញ វាក៏បានជួយបន្ធូរបន្ថយសម្ពាធអតិផរណាផងដែរ ដោយតម្លៃអ្នកប្រើប្រាស់បានកើនឡើង ៣,២ ភាគរយកាលពីខែមុនធៀបនឹង ១២ ខែមុន។


ស្របពេលនេះដែរ ទីផ្សារការងារនៅសហរដ្ឋអាម៉េរិកកំពុងធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ការរួមបញ្ចូលគ្នានៃការធ្លាក់ចុះនៃអតិផរណា និងកំណើននៃការជួលបុគ្កលិកបានបង្កើនក្តីសង្ឃឹមសម្រាប់ធនាគារកណ្តាល Fed ក្នុងការគ្រប់គ្រងអតិផរណាចៀសវាងពីការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។

លោក Rubeela Farooqi ប្រធានសេដ្ឋវិទូនៅ High Frequency Economics បាននិយាយថា ពួកគេបានបន្តព្យាករណ៍ពីការកើនឡើងជាបន្តបន្ទាប់នៅក្នុងសកម្មភាពសេដ្ឋកិច្ច ប៉ុន្តែល្បឿនអាចថយចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទីបួន។ លើសពីនេះ ត្រីមាសទីបួនត្រូវបានព្យាករណ៍ថានឹងមានការធ្លាក់ចុះនៃការចំណាយរបស់ប្រជាពលរដ្ឋ ដែលជាលទ្ធផលមកពីកំណើនដ៏រឹងមាំពីត្រីមាសទីបី និងផលប៉ះពាល់ជាបន្តបន្ទាប់នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុផងដែរ។

ស្រដៀងគ្នានេះដែរ លោក Gus Faucher ប្រធានសេដ្ឋវិទូនៅ PNC បានព្យាករណ៍ថា វាអាចនឹងមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងរយៈពេលខ្លីនៅឆ្នាំក្រោយ ហើយវិបត្តិសេដ្ឋកិច្ចអាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៤ ដោយសារគោលនយោបាយរូបិយវត្ថុបន្តមានភាពតឹងតែង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី