ប្រជាជនអាហ្រ្វិកខាងត្បូងរាប់ពាន់នាក់កាលពីថ្ងៃពុធ បានដើរដង្ហែតាមដងផ្លូវ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការកើនឡើងនៃការចំណាយលើជីវភាពប្រចាំថ្ងៃ ឬតម្លៃនៃការរស់នៅ និងភាពការអត់ការងារធ្វើនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចឧស្សាហកម្មធំបំផុតរបស់ទ្វីបមួយនេះ។ ការតវ៉ានេះ ដឹកនាំដោយសហជីពធំៗចំនួន២ ដែលអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយការកើនឡើងនៃតម្លៃប្រេងឥន្ធនៈការផ្ដាច់ចរន្តអគ្គិសនីមិនឈប់ ការកាត់ផ្តាច់ការងារ និងភាពអត់ការងារធ្វើក្នុងចំណោមបញ្ហាផ្សេងៗទៀត។

សហព័ន្ធសហជីពអាហ្រ្វិកខាងត្បូង (SAFTU) និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖
“ការសម្រេចចិត្តធ្វើកូដកម្មទូទៅ និងការបិទប្រទេស ធ្វើឡើងជាលទ្ធផលនៃស្ថានភាពសេដ្ឋកិច្ចសង្គមកាន់តែអាក្រក់សម្រាប់វណ្ណៈកម្មករ និងសហគមន៍ក្រីក្រដែលខ្វះខាត”
សហជីបនិយាយថា តម្លៃនៃការរស់នៅ និងភាពអត់ការងារធ្វើ បានកើនឡើង។

សមាជនៃសហជីពអាហ្រ្វិកខាងត្បូង (COSATU) ដែលជាសហជីពដ៏ធំបំផុត ដែលជាផ្នែកមួយនៃកូដកម្មសេដ្ឋកិច្ចសង្គម កំពុងទាមទារឱ្យរដ្ឋាភិបាល ធ្វើយ៉ាងណាចាត់វិធានការប្រឆាំងនឹងការដួលរលំនៃសេដ្ឋកិច្ចនៅក្នុងប្រទេស។ ការដង្ហែក្បួនតវ៉ា ត្រូវបានរៀបចំឡើងនៅក្នុងខេត្តចំនួន ៩ របស់អាហ្រ្វិកខាងត្បូង។
លោក Mametlwe Sebei ប្រធានសហភាពកម្មករឧស្សាហកម្មទូទៅនៃអាហ្វ្រិកខាងត្បូង និយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃពុធថា៖
“សេដ្ឋកិច្ចមិនដំណើរការ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាកម្មករភាគច្រើនលើសលប់នោះទេ។ វិសមភាពកំពុងរីងឡើង ហើយភាពក្រីក្រក៏កាន់តែខ្លាំង”
លោក Sebei និយាយ ការតវ៉ាចង់ទាមទារឱ្យរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលអប្បបរមាដល់ចំនួន ៧៣៥ ដុល្លារក្នុងមួយខែដើម្បីឱ្យកម្មករមានលទ្ធភាពរស់នៅសមរម្យ ហើយ ៧៥ % នៃកម្មករអាហ្រ្វិកខាងត្បូង រកចំណូលក្រោម ៣៤១ ដុល្លារ ហើយកម្មករភាគច្រើនមិនអាចមានលទ្ធភាពទិញអាហារមូលដ្ឋាន និងចំណាយលើការដឹកជញ្ជូន ដោយសារតែប្រាក់ឈ្នួលទាបធ្វើឱ្យមនុស្សជាច្រើនអត់ឃ្លាន។ ស្ថិតិរបស់ប្រទេសបង្ហាញថា ប្រជាជនអាហ្វ្រិកខាងត្បូងប្រហែល ៧,៨ លាននាក់ គ្មានការងារធ្វើ។ ទន្ទឹមនឹងភាពគ្មានការងារធ្វើ ការឡើងថ្លៃនៃទំនិញ និងថាមពល ក៏ធ្វើឱ្យការចំណាយរបស់ប្រជាជនឡើងខ្ពស់ ដោយអតិផរណារបស់អាហ្រ្វិកខាងត្បូង បានកើនឡើងដល់ ៧,៨ %ក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៩។
លោក Azar Jammine ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនប្រឹក្សា Econometrix និយាយថាមូលហេតុចម្បងជាក់ស្តែងនៃកំណើនអតិផរណានេះ
“គឺការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈនៅដើមខែកក្កដា និងការកើនឡើងតម្លៃម្ហូបអាហារជាបន្តបន្ទាប់ ដែលជាលទ្ធផលនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការបញ្ឈប់ការនាំចេញស្បៀងអាហារចាប់ពីចុងខែកក្កដា រហូតដល់ថ្មីៗនេះ ដែលជំរុញឱ្យតម្លៃទំនិញជាសកលកើនឡើង”
ក្រុមអ្នកតវ៉ាកាលពីថ្ងៃពុធស្រែកថា៖ «ត្រូវនិយាយថាទេចំពោះអតិផរណាខ្ពស់» និង«បញ្ឈប់ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ»។ ក្នុងក្រុងPretoria អ្នកដែលកាន់បដាដែលនិយាយថា«បញ្ឈប់ការយកពន្ធលើមុខទំនិញម្ហូបអាហារជាមូលដ្ឋាន» បានច្រៀងនៅពេលពួកគេដើរកាត់កណ្តាលទីក្រុងឆ្ពោះទៅកាន់ Union Buildings ដែលមានការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa។
កាលពីខែមុន ធនាគារកណ្តាលរបស់ប្រទេស បានផ្តល់នូវការដំឡើងអត្រាការប្រាក់ដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល២០ ឆ្នាំ ដើម្បីព្យាយាមទប់ស្កាត់អតិផរណា។ ប៉ុន្តែក្រុមសហជីពធំៗ ដែលដឹកនាំការតវ៉ាទាំង២កាលពីថ្ងៃពុធ បានជំរុញឱ្យរដ្ឋាភិបាល ធ្វើអន្តរាគមន៍ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈនិងកាត់បន្ថយអត្រាការប្រាក់ជាដើម។
កូដកម្មទូទាំងប្រទេសនេះ រៀបចំឡើងនៅពេលដែលអាហ្រ្វិកខាងត្បូងប្រឈមមុខនឹងផលប៉ះពាល់សេដ្ឋកិច្ចនៃបញ្ហាពិភពលោកសំខាន់ៗដូចជា វិបត្តិកូវីដ-១៩និងសង្គ្រាមនៅអ៊ុយក្រែន។ ខណៈក្រុមអ្នកតវ៉ាធ្វើកូដកម្មបិទប្រទេស រដ្ឋាភិបាលមិនបានចេញប្រតិតកម្មយ៉ាងណាទេ ប៉ុន្តែព្រមានមន្ត្រីរាជការណាដែលចូលរួមសកម្មភាពនេះ នឹងត្រូវប្រឈមមុខនឹងការអនុវត្តច្បាប់ «អត់ធ្វើការ កាត់ប្រាក់ខែ»។
កាលពីខែកក្កដា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Thabo Mbeki ដែលដឹកនាំប្រទេសចន្លោះពីឆ្នាំ ១៩៩៧ ទៅ ២០០៧ បានរិះគន់យ៉ាងខ្លាំងលើរដ្ឋាភិបាលលោក Ramaphosaចំពោះការបរាជ័យក្នុងការដោះស្រាយភាពក្រីក្រ ភាពអត់ការងារធ្វើ និងវិសមភាព។
លោក Mbeki និយាយថា រដ្ឋាភិបាលហាក់ដូចជាមិនមានផែនការដោះស្រាយបញ្ហាទាំងនេះ ដោយព្រមានថាការកើនឡើងនៃភាពក្រីក្រ និងភាពលំបាក អភិបាលកិច្ចមិនល្អ និងភាពគ្មានច្បាប់ដែលកើនឡើង អាចធ្វើឱ្យអាហ្រ្វិកខាងត្បូងធ្លាក់ទៅក្នុងវិបត្តិដូច «បដិវត្តនិទាឃរដូវអារ៉ាប់»។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content