គ្លីនិកឱសថបុរាណចិននៅក្នុងមន្ទីរពេទ្យព្រះកុសមៈ ព្យាបាលប្រជាជនចិន និងកម្ពុជា ជាង៣០ម៉ឺននាក់ក្នុងរយៈពេលជាង៣ឆ្នាំ

ភ្នំពេញ៖ គ្លីនិកឱសថបុរាណចិនដែលស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យព្រះកុសមៈ ឬមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន បានទទួលការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋកម្ពុជា និងចិន ។

នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានចិនមកពី People’s Daily និងអ្នកសារព័ត៌មានកម្ពុជា AMS កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ឈិន ហុងលីន ( Chen Honglin ) ប្រធានក្រុមជំនួយវេជ្ជសាស្រ្តបុរាណចិនទី៣ ប្រចាំនៅកម្ពុជា បានឱ្យដឹងថា៖ ដោយផ្អែកលើក្រុមគ្រូពេទ្យឱសថបុរាណចិន វគ្គទី១ និងទី២ បានផ្សព្វផ្សាយជាបន្តបន្ទាប់នូវបច្ចេកទេសវេជ្ជសាស្ត្របុរាណចិននៃការម៉ាស្សា និងការចាក់ម្ជុលវិទ្យាសាស្ត្រ។

លោកវេជ្ជបណ្ឌិត បានប្រាប់បណ្តញសារព័ត៌មានថា ៖ វិធីសាស្រ្តព្យាបាលបែបបុរាណ ត្រូវបានអនុវត្ត ហើយប្រជាជនមានជំនឿជាយូរលង់ណាស់មកហើយ ហើយរហូតមកដល់សម័យកាលវេជ្ជសាស្ត្រជំនាន់ថ្មីនេះក៏នៅតែមានជំនឿ និងមានប្រសិទ្ធភាព

លោកវេជ្ជបណ្ឌិតបន្ដថា ៖

«ពលរដ្ឋកម្ពុជាជាច្រើនបានស្គាល់ ហើយចូលមកទទួលយកសេវាព្យាបាលជាមួយតម្លៃទាបដែលស័ក្តិសមនឹងពលរដ្ឋដែលមានជីវភាពមធ្យម និងក្រោមមធ្យម ហើយការព្យាបាលនេះទៀតសោត ក៏មានផ្នែកចាក់ម្ជុលវិទ្យាសាស្រ្ត ផ្នែកប្រព័ន្ធរំលាយអាហារ ផ្នែកជំងឺទូទៅ ផ្នែកប្រព័ន្ធសរសៃឈាមបេះដូង ផ្នែកឆ្អឹង សន្លាក់ ជំងឺលៀនឌីស ជំងឺទឹកនោមផ្អែមជាដើម»។

លោកវេជ្ជបណ្ឌិត កឿង រស្មី មកពីនាយកដ្ឋានឱសថបុរាណចិន បានឱ្យដឹងថា ចាប់តាំងពីបង្កើតឡើងកាលពី៣ឆ្នាំមុន គ្លីនិកវេជ្ជសាស្ត្របុរាណចិនបានព្យាបាលមនុស្សប្រមាណ ៣០ ម៉ឺននាក់ ជាពិសេសប្រជាជនកម្ពុជា និងជនជាតិចិន។

គួរឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានដំណើរការសាងសង់ដោយក្រុមហ៊ុន China State Construction Engineering Corporation Ltd.ជាជំនួយឥតសំណងពីរដ្ឋាភិបាលចិនក្នុងឆ្នាំ២០២២ ។ មន្ទីរពេទ្យ ១១ ជាន់នេះ មានដំបូលសម្រាប់ឧទ្ធម្ភាគចក្រ មានគ្រែចំនួន ៤០០ និងសម្ភារបរិក្ខារពេទ្យទំនើបទាន់សម័យ និងមាននាយកដ្ឋានផ្សេងៗ រួមទាំងការវះកាត់ សេវាអ្នកជំងឺក្រៅ ការថែទាំសង្គ្រោះបន្ទាន់ បច្ចេកវិទ្យាវេជ្ជសាស្ត្រ បន្ទប់អ្នកជំងឺក្នុង និងភស្តុភារ ខេត្ត។

គួរជម្រាបថា៖ សារព័ត៌មាន People’s Daily របស់ចិន និងអ្នកសារព័ត៌មានកម្ពុជាចំនួន៤ស្ថាប័ន រួមមាន AMS ,Thmey Thmey, Khmer Time និង AKP  ចាប់តាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា បានធ្វើដំណើររួមគ្នា ដើម្បីទស្សនកិច្ចនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្ដសៀមរាប ដើម្បីស្វែងយល់ពីការវិនិយោគ និងការអភិវឌ្ឍ ព្រមទាំងសមិទ្ធផលនានាជាជំនួយរបស់ប្រទេសចិន ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជានាពេលកន្លងមក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *