ភ្នំពេញ ៖ ប្រទេសកម្ពុជា ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគរបស់កម្ពុជា ទន្ទឹមនឹងការជួយទ្រទ្រង់ឲ្យធុរកិច្ចនានាងើបឡើងវិញពីផលប៉ះពាល់នៃកូវវីត-១៩ និងបន្តការបង្កើតការងារ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងមជ្ឈមណ្ឌលជាតិផ្នែកមជ្ឈត្តការពាណិជ្ជកម្ម (NCAC) កំពុងជំរុញសន្ធានកម្មដើម្បីដោះស្រាយវិវាទអាជីវកម្ម និងកសាងទំនុកចិត្តរបស់អ្នកវិនិយោគលើវិវាទពាណិជ្ជកម្ម។

ដោយសារបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៃជំងឺរាតត្បាតសកល ក៏ដូចជាទីផ្សារផ្សេងទៀតដែរ អាជីវកម្មកម្ពុជា ជួបការលំបាក ជាពិសេស សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងការរក្សាប្រតិបត្តិការ។ ស្ថិតក្នុងបរិការណ៍នេះ អត្ថិភាពនៃការដោះស្រាយវិវាទតាមបែបផ្សេងទៀត ដែលអាចបត់បែនបាន ក្រៅប្រព័ន្ធតុលាការ ដូចជាសន្ធានកម្មពាណិជ្ជកម្មជាដើម នឹងជួយជំរុញសហគ្រិនភាព រំដោះមូលនិធិក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធក្នុងវិវាទ និងបង្កើតបរិយាកាសអំណោយផលសម្រាប់អ្នកវិនិយោគ សហគ្រាសធុនតូចនិងមធ្យម និងសហគ្រិននានា។

ថ្មីៗនេះ សន្ធានការីពាណិជ្ជកម្មថ្មីចំនួន ១៦ រូប ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិផ្នែកសន្ធានកម្មនិងដោះស្រាយវិវាទពាណិជ្ជកម្មក្រៅតុលាការ – មជ្ឈមណ្ឌលដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព (CEDR) បន្ទាប់ពីកម្មវិធីបណ្តុះបណ្តាល និងត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់សេវាសន្ធានកម្មចំពោះអាជីវកម្មដែលមានវិវាទ។ តតិយជនអព្យាក្រឹត និងឯករាជ្យ ដែលជាសន្ធានការី ប្រើបច្ចេកទេសជាច្រើនក្នុងការដឹកនាំដំណើរការពិភាក្សា ទីបំផុតជួយភាគីអាជីវកម្មឱ្យឈានដល់ដំណោះស្រាយដែលមានការព្រមព្រៀងគ្នា ធ្វើឲ្យពួកគេកាត់បន្ថយនីតិវិធីតុលាការដ៏វែង និងត្រូវចំណាយច្រើន។
លោក ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌលជាតិផ្នែកមជ្ឈត្តការពាណិជ្ជកម្ម បានឱ្យដឹងថា “ទោះបីជាសន្ធានកម្មគឺជាប្រពៃណី ដែលមានជាយូរយារណាស់មកហើយនៅក្នុងសង្គមកម្ពុជាក្តី សន្ធានកម្មពាណិជ្ជកម្មដែលមានលក្ខណ:ជារចនាសម្ព័ន្ធ គឺជាទស្សនាទានមួយថ្មី សម្រាប់សហគមន៍ធុរកិច្ចនៅកម្ពុជា។ ខ្ញុំជឿថាយន្តការដោះស្រាយវិវាទតាមបែបផ្សេងដែលត្រូវបានពង្រឹង រួមជាមួយសន្ធានការីដែលមានសមត្ថភាព នឹងលើកទឹកចិត្តឱ្យអាជីវកម្មកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាទទួលយកសន្ធានកម្មពាណិជ្ជកម្ម ដែលជាមធ្យោបាយមួយដើម្បីជួយដោះស្រាយវិវាទរបស់ពួកគេឱ្យបានឆាប់រហ័ស ចំណាយតិចតែមានប្រសិទ្ធភាព និងមានសក្តិសិទ្ធភាព។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែល IFC ចាប់ដៃជាមួយ NCAC ក្នុងកិច្ចខិតខំប្រឹង-ប្រែងដើម្បីបង្កើតជាស្ថាប័នផ្តល់សេវាសន្ធានកម្មពាណិជ្ជកម្មនៅកម្ពុជា។ ការសម្រេចបាននូវការទទួលស្គាល់ជាអន្តរជាតិចំពោះសិក្ខាកាមទាំង ១៦ នាក់នេះ គឺជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់។
សន្ធានការីទាំងនេះបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលសន្ធានការីពាណិជ្ជកម្មដំបូងគេនៅក្នុងប្រទេសកម្ពុជា បណ្តុះបណ្តាលដោយ CEDR ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ កាលពីចុងឆ្នាំមុន ដែលជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ IFC និង NCAC ដើម្បីពង្រឹងក្របខ័ណ្ឌអសាធនភាពរបស់កម្ពុជា និងជំរុញយន្តការសន្ធានកម្មពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព ។ ក្នុងអំឡុងវគ្គសិក្សាដែលមានរយ:ពេលប្រាំមួយថ្ងៃ អ្នកចូលរួមមកពីវិស័យផ្សេងៗគ្នា ដូចជា ផ្នែកច្បាប់ មជ្ឈត្តកម្ម ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង គណនេយ្យ និងវិស័យផ្សេងៗទៀត – ត្រូវបានបណ្តុះបណ្តាលជំនាញជាក់លាក់ និងឧត្តម្មានុវត្តអន្តរជាតិសម្រាប់ដំណើរការសន្ធានកម្ម។
កំណត់ត្រាពីសភាពាណិជ្ជកម្មអន្តរជាតិ (ICC) បង្ហាញថា ដំណើរការសន្ធានកម្មជាមធ្យមមានរយៈពេលបួន ខែគិតចាប់ពីថ្ងៃដែលដាក់សំណើសុំធ្វើសន្ធានកម្ម រហូតដល់ចុងបញ្ចប់នៃនីតិវិធី។ យ៉ាងណាក៏ដោយ ការជួប ប្រជុំជាក់ស្តែងជាមួយនឹងសន្ធានការីមានរយៈពេលតែមួយទៅពីរថ្ងៃប៉ុណ្ណោះ។ លោក អាសាដ យ៉ាគុប (Asad Yaqub) តំណាង IFC ប្រចាំកម្ពុជា បានឱ្យដឹងថា ៖
“នៅ IFC បទពិសោធន៍របស់យើងបង្ហាញថា ក្នុងអំឡុងពេលមានវិបត្តិ យន្តការសន្ធានកម្មពាណិជ្ជកម្មដ៏រឹងមាំមានសារៈសំខាន់ណាស់ក្នុងការជំរុញការដោះស្រាយវិវាទពាណិជ្ជកម្ម ឬវិវាទដែលជាប់ពាក់ព័ន្ធនឹងបំណុលកាន់តែលឿនជាងមុន។ ខណ:ពេលដែលសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញពីជំងឺរាតត្បាត និងបន្តរីកចម្រើន ជម្រើសដោះស្រាយវិវាទក្រៅតុលាការប្រកបដោយប្រសិទ្ធភាពនឹងផ្តល់ឱ្យវិស័យឯកជននូវទំនុកចិត្តបន្ថែមទៀត ក្នុងការចូលរួមក្នុងប្រតិបត្តិការធុរកិច្ចនានា ដែលលើកទឹកចិត្តការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content