ស្វែងយល់ពីកិច្ចព្រមព្រៀងស្ដីពីការជៀសវាងការយកពន្ធត្រួត និងផលចំណេញចំពោះសេដ្ឋកិច្ចជាតិ

កិច្ចព្រមព្រៀងស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបគេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ឬជាភាសាអង់គ្លេស Agreement on the avoidance of double taxation and prevention of fiscal evation with respect to taxes on income ដែលហៅកាត់ថា DTA គឺជាកិច្ចព្រមព្រៀងដែលធ្វើឡើងជាលក្ខណៈទ្វេភាគី។

កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងផ្ដល់ផលប្រយោជន៍ដល់និវាសនជន ដែលជាភាគីនៃ​កិច្ចព្រមព្រៀង ដើម្បីកុំឱ្យពួកគេទទួលនូវកាតព្វកិច្ចបង់ពន្ធពីរដងទៅលើចំណូល ដែលពួកគេរកបាន​ពីការវិនិយោគនៅក្នុងស្រុក និងក្រៅប្រទេស។

ជាទូទៅ បុគ្គលដែលកំពុងធ្វើអាជីវកម្មនៅក្នុងស្រុកផង និងមានធុរកិច្ចនៅក្រៅប្រទេសដែរនោះ គឺត្រូវបង់ពន្ធចំនួនពីរដងខុសគ្នា ហើយការធ្វើកិច្ចព្រមព្រៀងនេះ គឺដើម្បីជួយសម្រួលកាត់បន្ថយ ការបង់ពន្ធដោយការពិនិត្យមើលថា តើម្ចាស់អាជីវកម្មរួបនោះគួរបង់ពន្ធនៅប្រទេសមួយណា ឬគួរទទួលបានការបន្ធូរបន្ថយពន្ធបែបណាជាដើម។

លោកជំទាវ ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានពន្យល់បកស្រាយពីកិច្ចព្រមព្រៀងនេះថា បើយើងមើលទៅលើពិភពលោកទាំងមូល ជាពិសេសការវិនិយោគ ភាពប្រកួតប្រជែងក្នុង​ការទាក់ទាញអ្នកវិនិយោគបរទេសឱ្យមកវិនិយោគនៅប្រទេសរៀងៗខ្លួន គឺខ្ពស់ណាស់។

ដើម្បីការប្រកួតប្រជែងនេះ ពិភពលោកកំពុងប្រើប្រាស់គោលនយោបាយពន្ធដារជាច្រើន ក្នុងការទាក់​ទាញវិនិយោគិន ដោយឡែកកិច្ចព្រមព្រៀងនេះមានបទបញ្ញត្តិជាច្រើន ដែលបានផ្ដល់ផលប្រយោជន៍​ទៅដល់​អ្នកវិនិយោគ អាចបានអាត្រាពន្ធទាបជាង ឬក៏អាត្រាពន្ធខ្លះត្រូវបានលើក​លែង។ ដូច្នេះហើយ កម្ពុជាក៏គួរតែមាននូវកិច្ចព្រមព្រៀងនេះដែរ។

លោកជំទាវបន្តមានប្រសាសន៍ថា៖

«ម្យ៉ាងទៀត កាលណាបើយើងមានអ្នកវិនិយោគក្នុងស្រុកយើងកើនឡើង នោះយើងនឹងមានលំហូរនៃអ្នកវិនិយោគបរទេសល្អ ហើយដែលមានន័យថាកំណើន​ការងារក៏មាន ពន្ធប្រាក់ខែក៏យើងយកបាន ពន្ធលើប្រាក់ចំណូលក៏យកបាន ហើយការហូរចូលនៃអ្នក​វិនិយោគិន​ជាការរួមចំណែកនៃការហូរចូលបច្ចេកវិទ្យា ចំណេះដឹង ជំនាញ សព្វគ្រប់បែបយ៉ាង»។

លោកជំទាវបន្តថា កត្តាសំខាន់បំផុតគឺឆន្ទៈគោលនយោបាយក្រៅប្រទេស ដែលថ្នាក់ដឹកនាំបាន​ខិតខំប្រឹងប្រែង ដើម្បីសហប្រតិបត្តិការ និងទាក់ទាញការវិនិយោគ។ កន្លងមកអគ្គនាយកដ្ឋានពន្ធដារ ផ្ទាល់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងការចរចាកិច្ចព្រមព្រៀងនេះជាមួយប្រទេសជាដៃគូសេដ្ឋកិច្ច ហើយដែលមកដល់ពេលនេះ ធនធានទាំងនោះមានភាពស្ទាត់ ជំនាញក្នុងកម្រិតមួយដែលអាចប្រកួតប្រជែងជាមួយគេបាន។

យ៉ាងណាមិញ លោកជំទាវបានគូសបញ្ជាក់ថា៖

«ការចរចាកិច្ចព្រមព្រៀងនេះគឺមិនបាន​អាស្រ័យថា​ប្រទេសយើងមានសេដ្ឋកិច្ចក្នុងកម្រិតណានោះទេ សំខាន់យើងមានភាពច្បាស់លាស់ចំពោះប្រព័ន្ធពន្ធដាររបស់យើង យើងស្គាល់ខ្លួនឯងច្បាស់ យើងមានមានសមត្ថភាព យើងទៅចរចាទាញ​ប្រយោជន៍ឱ្យប្រទេសយើង»។

បើតាមការឱ្យដឹងពីអ្នកជំនាញរូបនេះ កម្ពុជាបានចាប់ផ្ដើមការចរចាលើកិច្ចព្រមព្រៀងនេះតាំងពីឆ្នាំ២០១៥ ហើយជាគោលការណ៍ផង តាមការសិក្សាផង កម្ពុជាបានចាប់ផ្ដើមជាមួយប្រទេស ដែលជារដ្ឋសមាជិកអាស៊ានមុន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)