អាម៉េរិក និងចិន ចរចាគ្នាម្តងទៀត ដើម្បីពង្រីកក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា​ អាម៉េរិក និងចិន បានចាប់ផ្តើមកិច្ចចរចាជាថ្មី ជាមួយនឹងក្ដីសង្ឃឹមថា ប្រទេសមហាអំណាចទាំងពីរអាចយល់ព្រមបន្តក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មបន្ថែមទៀត។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ កិច្ចប្រជុំរវាងអាម៉េរិក និងចិន បានកើតឡើងម្តងទៀតនៅប្រទេសស៊ុយអែត ដែលដឹកនាំដោយភាគីទីក្រុងវ៉ាស៊ីនតោន ដោយមានរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent និងភាគីទីក្រុងប៉េកាំង ដោយឧបនាយករដ្ឋមន្ត្រី លោក He Lifeng ខណៈដែលក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មរយៈពេល ៩០ ថ្ងៃរវាងមហាអំណាចទាំងពីរជិតផុតកំណត់នៅថ្ងៃទី ១២ ខែសីហា។

កាលពីសប្តាហ៍មុន លោក Scott Bessent បាននិយាយថា កិច្ចពិភាក្សាជាមួយប្រទេសចិនគឺស្ថិតនៅក្នុងដំណាក់កាលល្អមួយ និងសង្ឃឹមថា ជុំថ្មីនៃកិច្ចចរចាអាចបណ្តាលឱ្យមានក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មជាលើកទីពីរ។ គេរំពឹងថា ​អាម៉េរិក និង​ចិន​ អាច​នឹង​បន្តក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មថែម​រយៈពេល ៣ ខែ​ទៀត។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានផ្អាកការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន ដើម្បីជៀសវាងការប៉ះពាល់ដល់កិច្ចពិភាក្សាពាណិជ្ជកម្មរវាង Donald Trump និងប្រធានាធិបតីចិន Xi Jinping។

ទន្ទឹមនឹងនេះ គេសង្ឃឹមថា កិច្ចចរចារវាងអាម៉េរិក និងចិនចុងក្រោយនេះនឹងទទួលបានលទ្ធផលល្អ ដោយសារនាពេលថ្មីៗនេះ ការចរចាពាណិជ្ជកម្មរបស់ប្រទេសភាគច្រើនទទួលបានជោគជ័យ។ កាលពីថ្ងៃអាទិត្យ Trump និងប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានប្រកាសអំពីក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិក និងសហភាពអឺរ៉ុប។ កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយមិនធ្លាប់មានជាមួយទីក្រុងតូក្យូផងដែរ ដោយនៅក្រោមកិច្ចព្រមព្រៀងនេះ ជប៉ុននឹងវិនិយោគ ៥៥០ ពាន់លានដុល្លារនៅក្នុងអាម៉េរិក។ នៅខាងអាស៊ីអាគ្នេយ៍វិញឥណ្ឌូណេស៊ី និង​វៀតណាមក៏ត្រូវបានបន្ទាបពន្ធដោយអាម៉េរិកផងដែរ បន្ទាប់ពីចរចារពាណិជ្ជកម្មជាមួយនឹង Trump បានជោគជ័យ។

សូមរំលឹកថា ចាប់តាំងពីប្រធានាធិបតី Donald Trump មកកាន់អំណាចជាលើកទីពីរ អាម៉េរិក និងចិន បានដំឡើងពន្ធគ្នាទៅវិញទៅមកលើសពីអត្រា ១០០%។ ក្រោយមក មហាអំណាចទាំងពីរបានព្រមព្រៀងផ្អាកការយកពន្ធគយនេះក្នុងរយៈពេល ៩០ ថ្ងៃ បន្ទាប់ពីមានការជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ និងទីក្រុងឡុងដ៍កាលពីដើមឆ្នាំនេះ។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញបច្ចេកវិទ្យាជាពិសេសបន្ទះឈីបដែលប្រើសម្រាប់បញ្ញាសិប្បនិម្មិត (AI) គឺជាចំណុចក្តៅគគុកមួយនៃជម្លោះពាណិជ្ជកម្ម ដោយអាម៉េរិកព្រួយបារម្ភថា បន្ទះឈីបកម្រិតខ្ពស់របស់ខ្លួនអាចត្រូវបានប្រើប្រាស់ដោយយោធារបស់ចិន និងជួយក្រុមហ៊ុនរបស់ចិនក្នុងការប្រជែងគ្នាសម្រាប់ការច្នៃប្រឌិត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *