វៀតណាម សម្រេចបានដំណើរការសេដ្ឋកិច្ចដ៏រឹងមាំអត្រា ៧,៨៥% ក្នុងរយៈពេល ៩ខែដំបូង

បរទេស ៖ យោងតាមការិយាល័យស្ថិតិជាតិ (NSO) ស្ថិតក្រោមក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចវៀតណាមបានកើនឡើងអត្រា ៧,៨៥% ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយនាថ្ងៃទី ៦ ខែតុលា ប្រធានការិយាល័យស្ថិតិជាតិវៀតណាម​ អ្នកនាង Nguyen Thi Huong បានរាយការណ៍ថាកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧,៨៥% រយៈពេល ៩ ខែបានជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីកំណើនសេដ្ឋកិច្ចក្នុងអត្រា ៩,៤៤% រយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ស្របពេលមានបញ្ហាស្មុគស្មាញនៅទូទាំងពិភពលោក និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លាក្នុងចំណោមមហាអំណាចធំៗ វៀតណាមសម្រេចបាននូវដំណើរការសេដ្ឋកិច្ចដ៏រឹងមាំ ដោយសារវិស័យកសិ-រុក្ខាប្រមាញ់-នេសាទនៅតែមានស្ថិរភាពទោះបីជាមានព្យុះ និងទឹកជំនន់ក៏ដោយ។ លើសពីនេះ ក្នុងវិស័យនេះ ផលិតកម្មដំណាំកើនឡើង ៣.៤៦%, ព្រៃឈើកើនឡើង ៦.៤៦%, និងជលផល ៤.៤៨%។

មិនត្រឹមតែប៉ុណ្ណោះ ឧស្សាហកម្ម និងសំណង់ គឺជាម៉ាស៊ីនក្នុងការជំរុញសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។ ទិន្នផលឧស្សាហកម្មបានកើនឡើង ៨,៥៥% ដែលជំរុញដោយការកើនឡើង ៩,៩២% ក្នុងការផលិត និងកែច្នៃ និងការកើនឡើង ៩,៣៣% ក្នុងសំណង់។ ទន្ទឹមនឹងនេះ កំណើងក្នុងសេវាកម្មត្រូវបានដោយសារការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក ទេសចរណ៍ និងតម្រូវការលក់រាយ ជាពិសេសក្នុងអំឡុងពេលបុណ្យជាតិរបស់ប្រទេស។ កំណើននៅក្នុងវិស័យនេះលូតលាស់ក្នុងល្បឿនលឿន ៨,៤៩%។ បន្ថែមពីនេះ ការលក់ដុំ និងរាយបានកើនឡើង ៨,២៨%, ការដឹកជញ្ជូន និងឃ្លាំងស្តុកកើនឡើង ១០,៦៨%, ធនាគារ និងធានារ៉ាប់រងកើនឡើង ៧​,០៦%, សេវាកម្មស្នាក់នៅ និងអាហារកើនឡើង ១០,‌១៥% ។

ជាលទ្ធផល វិស័យធំៗនៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចដូចជា កសិ-រុក្ខាប្រមាញ់-នេសាទមានចំណែក ១១,៣% ឧស្សាហកម្ម និងសំណង់ ៣៧,៥៨,% និងសេវាកម្ម ៤២,៩២% នៅក្នុងផលិតផលក្នុងស្រុកសរុប (GDP)។ នៅខាងផ្នែកតម្រូវការវិញ ការចំណាយលើការប្រើប្រាស់ចុងក្រោយបានកើនឡើង ៨,០៧%, ការបង្កើតដើមទុនកើនឡើង ៨,៥២%, ការនាំចេញ ១៥,៥១%, និងការនាំចូលកើនឡើង ១៦,៧៥%។ ប្រធានការិយាល័យស្ថិតិជាតិវៀតណាម​ អ្នកនាង Nguyen Thi Huong គូសបញ្ជាក់ថា លទ្ធផលកំណើនសម្រេចបានដោយសារការកែទម្រង់យ៉ាងទូលំទូលាយក្នុងស្ថាប័នរដ្ឋាភិបាល និងក្របខ័ណ្ឌច្បាប់ ព្រមទាំងដំណោះស្រាយសំខាន់ៗស្តីពីវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល សមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឯកជនក្នុងត្រីមាសទី៣៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ


Leave a Reply

Your email address will not be published.Required fields are marked *