វៀតណាម ប្រកាសពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ២៥០កន្លែង ដែលមានតម្លៃ ៤៩ ពាន់លានដុល្លារ

បរទេស៖ យោងតាមប្រភពព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានប្រកាសពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលមានតម្លៃស្មើនឹង ១០% នៃផលិតផលក្នុងស្រុកសរុប((GDP) របស់ប្រទេស។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលវៀតណាមបានប្រកាសពីផែនការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានចំនួន ២៥០កន្លែង ដែលមានតម្លៃសរុប ៤៩ ពាន់លានដុល្លារ និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្កើនកំណើនសេដ្ឋកិច្ចដល់ ៨% នៅឆ្នាំនេះ និងសម្រេចបាននូវកំណើនដល់លេខពីរខ្ទង់ក្នុងឆ្នាំបន្តបន្ទាប់ទៀត។ ជាក់ស្ដែង រហូតមកដល់ពេលនេះ សេដ្ឋកិច្ចវៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស ដែលធ្វើឱ្យវាងាយរងគ្រោះទៅនឹងឥទ្ធិពលពីខាងក្រៅ ដូចជា ពន្ធគយថ្មីៗរបស់អាម៉េរិកជាដើម។ យ៉ាងណាមិញ  វៀតណាមមានគោលបំណងកាត់បន្ថយភាពងាយរងគ្រោះនេះដោយខិតខំជំរុញតម្រូវការក្នុងស្រុកតាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាលវៀតណាមបានរាយការណ៍ថា ក្នុងចំណោមគម្រោងចំនួន ២៥០ គឺមាន ១៦១ គម្រោងនឹងចាប់ផ្តើមសាងសង់ ខណៈដែល ៨៩ ជិតបានបញ្ចប់។ របាយការណ៍បញ្ជាក់ថា គម្រោងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (ព្រលានយន្តហោះ ផ្លូវរថភ្លើង ផ្លូវថ្នល់ និងផ្សេងទៀត) មានចំនួន ៥៩, គម្រោងឧស្សាហកម្មចំនួន ៥៧, គម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចំនួន ៣៦, គម្រោងលំនៅដ្ឋានសង្គម និងស៊ីវិលចំនួន ២២, និង គម្រោងអភិវឌ្ឍន៍ទីក្រុងចំនួន ៤៤។ លើសពីនេះ រដ្ឋនឹងផ្តល់មូលនិធិ ៣៧% ខណៈដែល ៦៣% នឹងបានមកពីប្រភពផ្សេងៗទៀត។

ទន្ទឹមនឹងនេះ គម្រោងគួរឱ្យកត់សម្គាល់រួមមាន មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលដំណើរការដោយក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងដោយយោធា Viettel ដែលនឹងធ្វើការស្រាវជ្រាវលើឧបករណ៍បច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត និងទិន្នន័យ ដែលមាន​តម្លៃ​ប្រហែល ១០ ទ្រី​លាន​ដុង (៣៧៨,៥៦ លានដុល្លារ)។ គម្រោងផ្សេងទៀតរួមមាន មជ្ឈមណ្ឌលតាំងពិពណ៌វៀតណាមថ្មីរបស់ Vingroup ជាកន្លែងរៀបចំព្រឹត្តិការណ៍ និងការតាំងពិពណ៌នានា ខណៈដែលស្ពាន​ Rach Mieu 2 ដែលមានតម្លៃ ៦,៨ ទ្រីលានដុង (២៥៧,៤០ លានដុល្លារ) ក៏​នឹង​ត្រូវ​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​ផង​ដែរ។ បន្ថែមពីណេះ គម្រោងផ្សេងទៀតរួមមាន មន្ទីរពេទ្យមហារីកនៅខេត្ត Nghe An, គម្រោងថាមពលខ្យល់តម្លៃ ១,៥៧ លានដុង (៥៩,៤៣ លានដុល្លារ), និងគម្រោងសួនកម្សាន្ត និងពាណិជ្ជកម្មតម្លៃ ៧៩,៨ ទ្រីលានដុង (៣ ពាន់លានដុល្លារ) នៅទីក្រុងដាណាង។ មិនត្រឹមតែប៉ុណ្ណោះ ទាំងក្រុមហ៊ុនក្នុងស្រុក និងបរទេសនឹងចូលរួមនៅក្នុងគម្រោងនេះ។ ជាក់ស្តែង ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Sumitomo Corp. កំពុងធ្វើការជាមួយក្រុមហ៊ុនវៀតណាម BRG និង មានកិច្ចសន្យាសាងសង់ ៤,២ ពាន់លានដុល្លារនៅក្នុងគម្រោង North Hanoi Smart City ។ វាគឺជាគម្រោង​ទីក្រុង​ឆ្លាតវៃ​ដែល​ត្រូវ​បាន​ពន្យារ​ពេល​ជា​យូរ​មក​ហើយ។

បន្ថែមពីលើគម្រោងទាំងនេះ វៀតណាមត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការព្រលានយន្តហោះដ៏ធំបំផុតរបស់ប្រទេសគឺ Long Thanh នៅខេត្ត Dong Nai ក្នុងខែធ្នូខាងមុខនេះ។ អាកាសយានដ្ឋានថ្មីនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ។ រដ្ឋាភិបាល​ក៏​គ្រោង​នឹង​បើក​ផ្លូវ​ល្បឿន​លឿន​ថ្មី​ប្រវែង​ ៣ ពាន់​គីឡូម៉ែត្រ​នៅ​ដំណាច់​ឆ្នាំ​នេះផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​ប្រកាស​ថា​ ​សហរដ្ឋ​អាម៉េរិក​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ចំនួន​ ៤ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ីស្រាអែល ​ដោយ​គ្រោង​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​ក្រោយ

កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2026

ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង ​១​%​ ​នៃ​ការ​បំភាយ​សរុប​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ​ក៏​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​បង្ក​ការ​ខាតបង់​សេដ្ឋកិច្ច​ស្មើនឹង​ ​២​,​៥​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​នៅ​ឆ្នាំ​២០៣០ ​និង​ជិត​ ​១០​%​ ​នៅ​ឆ្នាំ​២០៥០​

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2026

វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិន​មហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ


Leave a Reply

Your email address will not be published.Required fields are marked *