ហេតុ​អ្វី​នៅ​តែ​មាន​គម្លាត​ប្រាក់​ឈ្នួល​រវាងបុរស និងស្ត្រី​នៅ​អឺរ៉ុប?

បើនិយាយពីគម្លាតប្រាក់ចំណូល​រវាងបុរស​ និងស្ត្រីនៅក្នុង​ប្រទេឥណ្ឌា​ គេទំនងជាមិនសូវ​ភ្ញាក់ផ្អើល​ដូចបានស្តាប់ឮពី​បញ្ហានេះ​កើតឡើង​នៅ​អឺរ៉ុប​នោះទេ​ តើមកពីហេតុអ្វី?

ចម្លើយនោះគឺនៅត្រង់ថា​ បើទោះបីជា​សហភាពអឺរ៉ុប​ ត្រូវបានបង្កើត​ឡើងដោយ​ផ្អែកលើ​គោលការណ៍សមភាពយេនឌ័រ​ក៏ដោយ​ ក៏ស្ត្រីអឺរ៉ុប​នៅតែរកចំណូលជាមធ្យម​បាន​ ១៣%​ តិចជាង​បុរស​ដដែល​។

តើអ្វីជាឬសគល់​នាំឱ្យមានគម្លាតប្រាក់ខែ​រវាងបុរស និងស្ត្រីនៅអឺរ៉ុប​?

ការសិក្សាជាច្រើន​បង្ហាញថា ​ប៉ុន្មានឆ្នាំមកនេះ​ បុរសកាន់តែច្រើន​មានទំនោរទទួលបានការងារដែលមានប្រាក់ខែខ្ពស់​ដូចជា​ ការងារផ្នែកសំណង់​ និងការជីកយករ៉ែ​ ដែលជាការងារមានហានិភ័យច្រើន​ ឬក៏ការងារ​ក្នុង​វិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងជាដើម​។

បើនិយាយពីចំនួនអ្នកធ្វើការវិញ​ ស្ត្រីធ្វើការតិចជាងបុរស​។ បើនិយាយពីចំនួនម៉ោងធ្វើការ​ ស្ត្រី​ដែល​មាន​អាជីពការងារ​ធ្វើការច្រើនម៉ោងជាងបុរស​ក្នុងរយៈពេលមួយសប្តាហ៍​ ក៏ប៉ុន្តែពួកគេ​ចំណាយពេលច្រើនម៉ោង​ធ្វើការងារ​ដែលគ្មានប្រាក់ខែ​ ដូចជាថែទាំងកូន​នៅផ្ទះជាដើម​។ នេះ គឺជាការពិតមួយ​ដែល​មិនប្រកែកបាន​ថា​ ស្ត្រីទទួល​បានប្រាក់បៀវត្សរ៍តិច​ ដោយសារ​ជម្រើសអាជីព​ដែលពួកគេជ្រើសរើស​។

ស្ត្រី ដែលជាអ្នកសម្រាល ​និង​មានតួនាទីសំខាន់ក្នុងការមើលថែទាំងកូនៗ​ មានទំនោរជ្រើសរើសការងារណា​ដែលធ្វើតិច​ម៉ោង​ និងអាចបត់បែនបានស្រួល​។ ចំណុចនេះ​ បញ្ជាក់ឱ្យឃើញច្បាស់ថា​ ស្ត្រីត្រូវឈប់សម្រាកពីការងារខាងក្រៅច្រើន​ ដើម្បីសម្រាលកូន​ និងថែទាំពួកគេ​ក្រោយសម្រាល​ហើយ​។

គម្លាតប្រាក់​បៀវត្សរ៍​យេនឌ័រ​ គឺជាបញ្ហាសំខាន់​ក្នុង​សង្គមអឺរ៉ុប

ភាពខុសគ្នានៃ​កម្រិត​ប្រាក់បៀវត្សរ៍ អាចគូសបញ្ជាក់ពីបញ្ហាជាច្រើនសម្រាប់ស្ត្រី​។ ផលវិបាកដោយផ្ទាល់​រួមមាន ​លទ្ធភាពតិចជាងក្នុងការទទួលបានការថែទាំសុខភាព​ សុខុមាលភាព ការអប់រំ និងសន្តិសុខហិរញ្ញវត្ថុ​ ជាពិសេសនៅពេលពួកគេចម្រើនវ័យកាន់តែចាស់​។

ផលប៉ះពាល់ផ្សេងទៀត​ មានជាអាទិ៍​ គម្លាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ និងទ្រព្យសម្បត្តិដែលរកប្រមូលបានពេញមួយជីវិត​។ នេះ​ក៏​មាន​ន័យ​ថា ស្ត្រី​ចំនួន​កាន់តែ​តិច​ អាច​ឡើង​កាន់​តួនាទី​ជា​អ្នក​ដឹក​នាំ។ ជាក់ស្តែង​ នាយកប្រតិបត្តិជាស្ត្រី​ធ្វើការក្នុងក្រុមហ៊ុនលំដាប់កំពូលៗនៅទូទាំងពិភពលោក​ មានចំនួន​មិនទាំងដល់​ ៨%ផង​។

បន្ថែមលើនេះ​ ស្ត្រីកាន់តែច្រើនធ្វើការ​ដែលទទួលបានប្រាក់ឈ្នួលទាប​ដូចជាធ្វើការតាមផ្ទះ​ ការងារបណ្តោះអាសន្ន​ ឬក្រៅម៉ោង​ ដែលធ្វើឱ្យពួកគេគ្មានសិទ្ធិ​ទទួលបានអត្ថប្រយោជន៍ពីរដ្ឋ​ ឬពីក្រុមហ៊ុននានា​។ ជាឧទាហរណ៍​ ក្នុងអំឡុងពេល​ជំងឺរាតត្បាតកូវីដ១៩​ ស្ត្រីជាច្រើ​ននៅអឺរ៉ុប​ មិនអាចទទួលបានប្រាក់​ឧបត្ថម្ភពីរដ្ឋាភិបាលនោះទេ​ ដោយសារ​កម្មវិធីទ្រទ្រង់គាំពារ​មិនមាននៅក្នុង​វិស័យការងារ​របស់ពួកគេ​។

តើគេ​អាច​ដោះស្រាយបញ្ហានេះ​តាមវិធីណា​?

សមភាព​ និងភាពល្អប្រសើរជាងមុន​សម្រាប់ស្ត្រី​ ក្នុងការទទួលបានការអប់រំ​ ការងារ និងប្រាក់សោធននិវត្តន៍​ គឺជាជំហានដំបូងដ៏ចាំបាច់​ ដើម្បីកាត់បន្ថយគម្លាតប្រាក់បៀវត្សរ៍រវាងស្ត្រី និងបុរស​។

ជំហានបន្ទាប់​ គឺការកាត់បន្ថយ​បន្ទុកការងារថែទាំ​របស់ស្ត្រី​ ដើម្បីជួយឱ្យពួកគេ​អាចបង្កើនចំនួនប្រាក់ឈ្នួល​ តាមរយៈការមានពេលច្រើន​សម្រាប់ធ្វើការ​រកកម្រៃ​។ ការសិក្សាមួយរបស់ប្រទេសស៊ុយអែត​ ចេញ​ផ្សាយនៅឆ្នាំ​ ២០២១​ បង្ហាញថា​ ប្រសិនបើបុរសជាស្វាមី​យកច្បាប់​ឈប់សម្រាក​មួយ​ខែ​ដើម្បី​មើលថែទាំកូន​ នោះប្រាក់ឈ្នួលស្ត្រីជាម្តាយកើនឡើង ៧%​។

បន្ថែមលើនេះ​ យុទ្ធសាស្ត្រសំខាន់​ដែល​ស្នើឡើងដោយសភាអឺរ៉ុប​ គឺការអនុវត្តច្បាប់​ដែលតម្រូវឱ្យនិយោជក​ផ្តល់ប្រាក់ខែមានតម្លាភាព​។ កាលពីខែមេសា​ សភាអឺរ៉ុប​ បានបោះឆ្នោតគាំទ្រ​ដោយតម្រូវឱ្យក្រុមហ៊ុន​ដែលមានបុគ្គលិកចាប់ពី​ ៥០នាក់​ បង្ហាញព័ត៌មាន​ដែលផ្តល់ភាពងាយស្រួលជាងមុនសម្រាប់​បុគ្គលិក​ ក្នុងការប្រៀបធៀប​និងបង្ហាញពីគម្លាតប្រាក់ខែ​រវាងស្ត្រី និងបុរស​។

បទប្បញ្ញត្តិ​ដូច​នេះ​ បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ប្រទេសមួយចំនួនដូច​ជានៅ​អ៊ីស្លង់ ដែល​បាន​លុបំបាត់​គម្លាត​ប្រាក់​ឈ្នួល​រវាងស្ត្រី និងបុរស​បានដល់ទៅ ៩០%​។ ការជួយឱ្យស្ត្រី​ ទទួលបានប្រាក់ឈ្នួល​ខ្ពស់​ជាង​មុន​ អាចជាថ្នាំលេបដ៏ល្វីង​សម្រាប់ក្រុមហ៊ុននានាពេលឥឡូវនេះ​ ក៏ប៉ុន្តែ​នៅទីបំផុតទៅ​ វិធានការ​នេះ​ អាចនឹងមានអត្ថប្រយោជន៍សម្រាប់ទាំងសេដ្ឋកិច្ច​ និងសង្គមទាំងមូល​៕ អត្ថបទដោយ៖ លី លីយ៉ា


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី