ម្ចាស់ពានសហគ្រិនស្ត្រីអាស៊ាន ៖ ស្ត្រីមិនគួរធ្វើត្រឹមតែជាមេផ្ទះ ប៉ុន្តែគួរមានចំណែករកចំណូលចូលគ្រួសារ

ភ្នំពេញ ៖ ស្ត្រីក្នុងបរិបទសង្គមខ្មែរពីបុរាណមិនត្រូវបានលើកកម្ពស់ឱ្យទទួលបានការសិក្សាល្អនោះទេ ព្រោះស្ត្រីនឹងមានតួនាទីសំខាន់មួយក្រោយពេលរៀបការ គឺតួនាទីជាមេផ្ទះ។ ប៉ុន្តែសម័យកាលឌីជីថលនេះ មិនដូចមុនទៀតទេ ស្ត្រីទទួលបានការគាំទ្រលើការអប់រំយ៉ាងទូលំទូលាយជាងមុន និងមានភាពឯករាជ្យលើការសម្រេចចិត្តច្រើនជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ ជារើយៗគេតែងឃើញមានស្ត្រីឈរក្នុងជួរតំណែងខ្ពស់ៗ ដែលជានិច្ចជាកាល មានតែបុរសជាអ្នកធ្វើ។

សម្រាប់នៅក្នុងការធ្វើអាជីវកម្ម ស្ត្រីជាច្រើនបានកាន់កាប់ជំនួញក្នុងដៃ និងមានទំនួលខុសត្រូវមិនចាញ់បុរសឡើយ។ ទាំងនេះ សបញ្ជាក់ឱ្យឃើញថា សង្គមខ្មែរបច្ចុប្បន្នចាប់ផ្ដើមដើរឆ្ពោះទៅរកភាពស្មើគ្នាលើយេនឌ័របន្តិចម្ដងៗហើយ។

លោកស្រី ចៅ លន់មូលីការ ជាម្ចាស់ក្រុមហ៊ុន Cambodian Standard development and Supply ដែលក្រុមហ៊ុនលក់បន្លែ ផ្លែឈើធម្មជាតិ មានទាំងលក់រាយ និងបោះដុំ ចែកចាយនៅទូទាំងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តមួយចំនួនផងដែរ ដោយលោកស្រីបានដាក់អាជីវកម្មមួយនេះ សម្រាប់ការប្រកួតប្រជែងពានរង្វាន់សហគ្រិនស្ត្រីអាស៊ានកាល​ពីពេលកន្លងទៅ។

ក្នុងចំណោមម្ចាស់ពានរង្វាន់សហគ្រិនស្ត្រីអាស៊ាន ៣៨នាក់ លោកស្រី ចៅ លន់មូលីការ ដែលបានចូលរួមទទួលពានរង្វាន់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២កន្លងទៅ បានយកបទពិសោធន៍របស់ខ្លួនលើកទឹកចិត្តដល់ស្ត្រីផ្សេងទៀតឱ្យធ្វើយ៉ាងរកចំណូលបន្ថែមចូលគ្រួសារ។

លោកស្រីមានប្រសាសន៍ថា៖

“ខ្ញុំចង់សាកល្បងសមត្ថភាពខ្លួនឯង ក៏ដូចជាចង់មើលថាតើ អាជីវកម្មរបស់ខ្ញុំអាចមានលទ្ធភាពដើរដល់កម្រិតណា ក៏ដូចជាត្រូវធ្វើអ្វីដើម្បីអាចឱ្យអាជីវកម្មកាន់តែប្រសើរ។ ប៉ុន្តែ ការកាន់អាជីវកម្មមួយក្នុងដៃ ខណៈដែលខ្លួនមានទំនួលខុសត្រូវច្រើនបែបនេះ អាចធ្វើឱ្យស្ត្រី​ពិបាកក្នុងការបែងចែកពេលវេលា ជាពិសេសគឺសម្រាប់គ្រួសារតែម្ដង។ ខ្ញុំបានព្យាយាមបែងចែកពេលវេលាជា ៤០, ២០, ៤០”

លោកស្រីពន្យល់បន្ថែមថា ៤០, ២០, ៤០ បានន័យថា បែងចែកពេលលើការងារ ៤០ភាគរយ ខ្លួនឯងត្រូវមានចំណែកសម្រាប់ខ្លួនឯង២០ភាគរយ និងគ្រួសារ៤០ភាគរយ! បើធ្វើចំណុចនេះបាន ជីវិតនឹងជោគជ័យ មិនចាំបាច់ត្រូវការវាស់វែងអ្វីទៀតទេ។

លោកស្រីបន្តទៀតថា ៖

“សម្រាប់ខ្ញុំ ខ្ញុំសូមឱ្យស្ត្រីមានភាពក្លាហានក្នុងការប្រកួតប្រជែងត្រូវហ៊ាន​ក្នុងការចូលរួមកិច្ចការសង្គម ដើម្បីរកសម្លេងមួយសម្រាប់ខ្លួនឯង ហើយត្រូវគិតថាវាជាមោទនភាព​សម្រាប់ខ្លួនឯង និងកូនៗរបស់យើង”

យ៉ាងណាមិញ អាជីវកម្មរបស់លោកស្ត្រីក៏បានជួយជាពិសេសទៅដល់ក្រុមកសិករដោយការទិញ​ផ​លិតផលកសិកម្មដែលផលិតបាន។ អាជីវកម្មលោកស្រី ជាទីផ្សារធំមួយក្នុងការគាំទ្រផលិតផលដែលសម្រេចបានក្នុងស្រុក និងបន្តពង្រីកបន្ថែមដើម្បីរួមចំណែកក្នុងវិស័យដាំដុះ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានជួយទៅដល់កូនកសិករដែលមកពីតាមបណ្ដាខេត្ត មកសិក្សានៅភ្នំពេញ តាមរយៈការផ្ដល់ការងារឱ្យពួកគេធ្វើផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ជូនសហគ្រិនស្ត្រីអាស៊ាននេះ ត្រូវបានរៀបចំឡើងដោយក្រសួងកិច្ចការនារី ដែលជាសកម្មមួយស្ថិតក្នុងផែនការ «នារីរតនៈ»។ ផែនការនេះធ្វើឡើងក្នុងគោលបំណងជំរុញស្ត្រីឱ្យមានមុខរបរច្បាស់លាស់មួយ ដើម្បីធានាឯករាជ្យភាពនៃចំណូលរបស់ស្រ្តីក្នុង​សម័យឌីជីថល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ