ភ្នំពេញ ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានអនុម័តកញ្ចប់ថវិកាចំនួន ២០ លានដុល្លារអាមេរិក សម្រាប់ជួយដល់រដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ាន ក្នុងការងារលុបបំបាត់ការបំពុលដោយកាកសំណល់ប្លាស្ទិកក្នុងដែនសមុទ្រក្នុងតំបន់របស់ខ្លួន តាមរយៈកម្មវិធីមួយដែលមានឈ្មោះថា Southeast Asia Regional Program on Combating Marine Plastics (SEA-Map)។

បញ្ហាបំពុលដោយប្លាស្ទិកនេះបានបង្កឲ្យមានការខាតបងច្រើន ក្នុងនោះគ្រាន់តែក្នុងឆ្នាំ ២០១៥ សកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធដែនសមុទ្រនៃបណ្តាប្រទេសសមាជិកអាស៊ានរងការខូចខាតគិតជាតម្លៃទឹកប្រាក់ប្រហែល ២,១ ពាន់លានដុល្លារអាមេរិក។ លើសពីនេះទៅទៀត វដ្តជីវិតទាំងមូលរបស់ប្លាស្ទិក រាប់ទាំងសកម្មភាពផលិត និងដឹកជញ្ជូនរបស់វាបានបំភាយឧស្ម័នកាបូនិករាប់ពាន់លានតោនទៅក្នុងស្រទាប់បរិយាកាស។

តាមរយៈកញ្ចប់ថវិកានេះ ធនាគារពិភពលោកនឹងសហការជាមួយអគ្គលេខាធិការដ្ឋានអាស៊ាន និងដៃគូនានានៅកម្រិតតំបន់ និងនៅតាមប្រទេស ក្នុងការងារពង្រឹងគោលនយោបាយ និងក្របខណ្ឌបទបញ្ញត្តិ ដែលគ្រប់គ្រងសកម្មភាពផលិត និងការប្រើប្រាស់វត្ថុប្លាស្ទិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះមានគោលដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក, បង្កើនសកម្មភាពកែច្នៃឡើងវិញ និងទប់ស្កាត់ការបំពុលក្នុងដី និងក្នុងដែនសមុទ្រ តាមរយៈសកម្មភាពទុកដាក់សំរាមប្លាស្ទិកឲ្យបានត្រឹមត្រូវ។ គម្រោងនេះក៏នឹងជួយផងដែរដល់បណ្តាសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធឆ្នេរ និងដែនសមុទ្រ ដែលរងផលការប៉ះពាល់អាក្រក់ខ្លាំងពីសំរាម ក្នុងផ្ទៃសមុទ្រ ជាពិសេសវិស័យសំខាន់ៗមួយចំនួន មានដូចជាផ្នែកនេសាទ, ទេសចរណ៍ និងនាវាដឹកជញ្ជូនទំនិញ។
លោកស្រី ម៉ានអែឡា ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ៖
“ការកាត់បន្ថយការបំពុលដោយប្រាស្លឹកនៅតាមដងទន្លេ និងមហាសមុទ្ររបស់ពិភពលោកចាំបាច់ត្រូវធ្វើសកម្មភាពនៅកម្រិតប្រទេស និងកិច្ចខិតខំប្រឹងប្រែងរួមជាមួយនឹងការសម្របសម្រួលគ្នាឲ្យបានល្អ។ យើងរីករាយក្នុងការជួយរដ្ឋសមាជិកអាស៊ានក្នុងកិច្ចសហការគ្នា ដើម្បីកាត់បន្ថយការបំពុលដោយប្រាស្លឹកទៅក្នុងដែនទឹកទន្លេនិងសមុទ្រ ក៏ដូចជាក្នុងការស្វែងរកដំណោះស្រាយចំពោះឥទ្ធិពលអវិជ្ជមាន ដែលកាកសំណល់ប្លាស្ទិកអាចបង្កដល់សេដ្ឋកិច្ច, បរិស្ថាន, អាកាសធាតុ និងសុខភាពរបស់ប្រជាជន”
តាមរយៈកិច្ចសហការជាមួយរដ្ឋសមាជិកអាស៊ាន ធនាគារពិភពលោក កន្លងមក បានធ្វើការសិក្សាស្ទង់មើលស្ថានភាពទីផ្សាររបស់ប្លាស្ទិកនៅតាមប្រទេសជាក់លាក់ ហើយពេលនេះក៏កំពុងផ្តល់ការគាំទ្រដល់ការរៀបចំផែនការសកម្មភាព និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិ សម្រាប់ឈានទៅលុបបំបាត់ជាជំហានៗនូវទម្លាប់ប្រើប្រាស់វត្ថុប្ផាស្ទិកតែមួយដង ហើយគ្រវាត់ចោល និងពង្រឹងទម្លាប់កែច្នៃប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ។ ធនាគារពិភពលោកក៏កំពុងតែផ្តល់ជំនួយហិរញ្ញវត្ថុផងដែរដល់កិច្ចខិតខំប្រឹងប្រែងនានាក្នុងការគ្រប់គ្រងកាកសំណល់ ដើម្បីលុបបំបាត់ការហូរធ្លាយនៃកាកសំណល់ប្លាស្ទិកទៅក្នុងបរិស្ថាន។
បណ្តាប្រទេសសមាជិកអាស៊ានមានទន្លេ និងដែនសមុទ្រច្រើនប្រើប្រាស់រួមគ្នា ព្រមទាំងបណ្តាញទីផ្សារសម្រាប់ធ្វើពាណិជ្ជកម្ម ផលិតផលនិងសំណល់ប្លាស្ទិក ដូច្នេះច្បាស់ណាស់ គេចាំបាច់ត្រូវតែធ្វើចំណាត់ការនៅថ្នាក់ជាតិ និងថ្នាក់តំបន់តាមរយៈការសម្របសម្រួលសកម្មភាពគ្នា។ កម្មវិធីនេះប្រមែប្រមូលប្រទេស និងស្ថាប័នសំខាន់ៗនៅក្នុងតំបន់មកធ្វើការនៅជុំវិញផលប្រយោជន៍រួមមួយ ក្នុងការឈានទៅលុបបំបាត់ការបំពុលដោយកាកសំណល់ប្លាស្ទិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះនឹងពង្រឹងគោលនយោបាយ និងស្ថាប័នក្នុងតំបន់លើផ្នែកការងារកែច្នៃកាកសំណល់ប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ ហើយនឹងបង្កើតវេទិកានានាក្នុងតំបន់សម្រាប់លើកកម្ពស់នវានុវត្តន៍, ចំណេះដឹង និងភាពជាដៃគូក្នុងការកែច្នៃសំណល់ប្លាស្ទិកឡើងវិញ។
លោក Dato Lim Jock Hoi អគ្គលេខាធិការនៃសមាគមអាស៊ាន មានប្រសាសន៍ថា ៖
“ដែនសមុទ្រ និងឆ្នេរសមុទ្ររបស់យើង មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិត និងរបរចិញ្ចឹមជីវិតរបស់យើង ក៏ប៉ុន្តែវាកំពុងតែរងសម្ពាធយ៉ាងខ្លាំង ជាពិសេសពីសំណាក់ការបំពុលដោយកាកសំណល់ប្លាស្ទិក ដែលអាចនាំគ្រោះថ្នាក់ដល់សុខភាព និងជះឥទ្ធិពលអវិជ្ជមានទៅលើឧស្សាហកម្មទេសចរណ៍និងនេសាទ ដែលមានសារៈសំខាន់មែនទែនសម្រាប់សេដ្ឋកិច្ចក្នុងតំបន់”
លោកបានថ្លែងបន្តថា គម្រោងថ្នាក់តំបន់មួយនេះជាសក្ខីកម្ម បង្ហាញអំពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ាន ក្នុងការស្វែងរកដោយប្រតិសកម្មនូវដំណោះស្រាយចំពោះ បញ្ហាឆ្លងដែនមួយនេះ ដើម្បីកែលម្អឲ្យប្រសើរឡើងវិញនូវសុខភាពរបស់ផ្ទៃដែនសមុទ្ររបស់យើង ដែលជាទីពឹងពាក់អាស្រ័យរបស់ប្រជាជនជាច្រើននៅក្នុងតំបន់អាស៊ានយើងនេះ។
គម្រោង SEA-MaP នឹងត្រូវបានអនុវត្តដោយលេខាធិការដ្ឋានអាស៊ាន ដោយសហការយ៉ាងជិតស្និទ្ធជាមួយបណ្តារដ្ឋសមាជិក និងជាមួយដៃគូ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ក្រុងបាងកកស្តីពីការសម្អាតសំរាមដែនសមុទ្រក្នុងតំបន់អាស៊ាន (២០១៩) (Bangkok Declaration on Combating Marine Debris in ASEAN Region (2019)) និងស្របតាមផែនការសកម្មភាពអាស៊ានឈានទៅសម្អាតសំរាមដែនសមុទ្រ (២០២១) (ASEAN Regional Action Plan for Combating Marine Debris (2021)៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា

រថយន្តអគ្គិសនីឆ្លាតវៃ Chery Q ស៊េរីឆ្នាំ២០២៧ សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយតម្លៃពិសេស ក្រោម ២ម៉ឺនដុល្លារ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chery Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីជំនាន់ថ្មី Chery Q ស៊េរីឆ្នាំ២០២៧ នៅឯអគារតាំងបង្ហាញសាខាសែនសុខ។ រថយន្តម៉ូដែលថ្មីនេះរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី (Gen Z) ក្រុមគ្រួសារ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុង។ក្រោមពាក្យស្លោក «Happiness Starts with

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/11/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/11/2026
ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content